ទឺតៗៗ...!!!
– " អាឡូហ្វូអឺ ! ខលរកបងមានការអីដែរ? "
– " អាឡូបងថ្លៃ ! តើបងទំនេរទេ ! ខ្ញុំមានរឿងខ្លះចង់ពិភាក្សាទាក់ទងនិងស៊ូកា ! "
– " អ៊ឹម ! និយាយមកបងចាំស្តាប់ ! "
– " គឺថាអញ្ចេះណាបងស្រី ! ស៊ូកា ស្អែកនាំបង សៀវហ្វាន និង យមបាលចេញទៅក្រៅ
១០ យប់១០ថ្ងៃដើម្បីធ្វើការសំខាន់មួយ ! ទៅយូរចឹងខ្ញុំខ្លាចថាគាត់មានបញ្ហាទេ !
ព្រោះគាត់អត់ព្រមយកខ្ញុំទៅជាមួយឡើយ ! "
លីអ៊ីង ងក់ក្បាលបន្តិចតប :
– " អ៊ឹម...! ចាំបងទៅនិយាយជាមួយគាត់ឱ្យ ! "
ហ្វូអឺ និយាយយ៉ាងរហ័សខ្លាច លីអ៊ីង បិទ :
– " នៅមានទៀតបងស្រី ! "
– " យ៉ាងម៉េច? "
– " ខ្ញុំគិតថាគាត់នាំបងសៀវហ្វានទៅយូរចឹងគឺបើកដៃឱ្យកណ្តុរឡើងចាងហើយ ! "
– " កណ្តុរឡើងចាងយ៉ាងម៉េចបងមិនយល់សម្តីឯងទេ ? "
– " គឺអញ្ចេះណាបងស្រី ! គឺបងសៀវហ្វានលួចចិញ្ចឹមស្រីក្មេងនៅខាងក្រៅច្រើនណាស់ !
ខ្ញុំធ្លាប់លួចឆែកបញ្ជី បង ហ្វូស៊ឺ ឃើញទាំងអស់តាំងពីមុខមាត់ ! អត្តចរឹតចំណង់
ចំនូលចិត្ត ! មុខរបរការងារកន្លែងស្នាក់នៅ ! ព្រមទាំងប្រាក់ខែរួមទាំងពត៌មានលម្អិត
ផ្សេងៗទៀត ! "
លីអ៊ីង ស្តាប់ចប់សម្រួលសំឡេងតប :
– " អឺ...! គឺវាពិតហើយ ! ព្រោះពួកនាងគឺជាស្រីរបស់ឯង ! ក្រែងឯងឱ្យបញ្ជីឈ្មោះស្រី
ចិញ្ចឹមរបស់ឯងទៅបងឯងកាន់អី ? ចឹងគាត់ក៏បញ្ចូលឈ្មោះប៉ុន្មាននាក់ទៀតដែល
ជារបស់អ្នកប្រុសសៀវហ្វានចូលទៅ ! ហើយឯងអូសមើលតែពីលើអត់មើលពីក្រោម
ទេចុះ? "
– " ថាម៉េច? អានឹងបញ្ជីរបស់ខ្ញុំទេ? "
– " អ៊ឹម ! បញ្ជីរបស់ឯងនិងសៀវហ្វាន ! តែដាក់ឈ្មោះប្តីបង ! "
YOU ARE READING
អាគារជាន់ទី៤
Fantasyវាចាអ្នកនិពន្ធ គ្រប់យ៉ាងធំធេងគ្មានដែនកំណត់ពិបាកគិតប៉ាន់ស្មាឱ្យត្រូវរឿង មាន តែការសិក្សាស្វែងយល់ទេ ទើបអាចយល់ពីគ្រិះដើមរបស់វាបាន។ ប៉ុន្តែពួកយើងក៏ មិនអាចដឹងនូវរឿងរ៉ាវអស់ទាំងនោះបានប្រាកដឡើយ។ ប្រលោមលោកគឺជាពិភពនៃការស្រមៃនៃការកាត់តែលំអរឡើងរបស់ អ្នកនិពន្ធ...
