ឆាងឈីង យកដៃចង្អុលទៅ ខាងស៊ូ ហើយងើបមុខសួរស៊ូកា។
– " លោកម្ចាស់ ! តើគេជាអ្នកណាទៅបានជាលោកម្ចាស់ខ្នះខ្នែងជួយគេម្លេះ? "
– " យមទូត ! "
ពួកគេលាន់មាត់ព្រមគ្នាព្រោះមិនដឹងរឿង។
– " យមទូត??? "
ឆាងឈីង ប្រែមុខក្រហមវាចាទាំងកំហឹង។
– " ហេតុអីក៏លោកម្ចាស់ជួយគេ ? គេចង់សម្លាប់ខ្ញុំម្តងហើយនៅជណ្តើរយន្តនោះ ! "
សៀវហ្វាន ងាកមុខទៅសួរគេវិញម្តង :
– " ម៉េចក៏លោកម្ចាស់ប្រើខ្ញុំឱ្យទៅជួយវាទៅវិញ ! ខ្ញុំស្មានថាជាអ្នកណាមកពីណា ! តាម
ពិតជាអាចង្រៃយមទូតនោះសោះ ! "
យមបាលស្រែកសួរម្តង :
– " យមទូតនឹងផ្កាយខ្មៅគឺជាបក្សពួកតែមួយទេ ! ចុះហេតុអីបានជាលោកទៅជួយគេ
ចឹង? "
ស៊ូកា តបទាំងមុខស្ងួត :
– " ពួកឯងគិតខុសហើយ ! ពេលនេះបំបែកគ្នាធ្វើការទៅ ! ម៉ោង៩ចាំយើងប្រាប់ពួកឯង
តាមដំណើរសាច់រឿងតាំងពីដើមដល់ចប់ ! "
ឆាងឈីង ចាប់ដៃស៊ូកាសួរ :
– " ហេតុអីចាំម៉ោង៩លោកម្ចាស់ ! បើប្រាប់ឥឡូវតើមិនបានទេអី? "
– " ព្រោះម៉ោង៩ទើបគេដឹងខ្លួន ! ហើយចាំយើងសួរគេប៉ុន្មានសំនួរសិន ! ទើបអាចសរុប
មតិនិយាយរឿងដ៏វែងអន្លាយមួយប្រាប់ពួកឯងឱ្យស្តាប់បាន ! "
លីងអឺ ងាកមុខមកនិយាយជាមួយស៊ូកាម្តង :
– " ស៊ូកា ! អូនដល់ពេលត្រូវទៅវិញហើយ ! "
គេមកជិតនាងហើយឱបយ៉ាងណែនហើយថើបថ្ងាសមួយខ្សឺត។
– " អ៊ឹម ! ទៅចុះ ! តែឧស្សាហ៍មកលេងបងផងណា៎ ! "
នាងដកខ្លួនបន្តិចងើបមុខមកវិញតប :
– " ម៉េចក៏ធ្វើមុខក្រៀមចឹង? អូនមានទៅរហូតឯណា ! តែយប់នឹងអូនមកវិញហើយ ! "
ESTÁS LEYENDO
អាគារជាន់ទី៤
Fantasíaវាចាអ្នកនិពន្ធ គ្រប់យ៉ាងធំធេងគ្មានដែនកំណត់ពិបាកគិតប៉ាន់ស្មាឱ្យត្រូវរឿង មាន តែការសិក្សាស្វែងយល់ទេ ទើបអាចយល់ពីគ្រិះដើមរបស់វាបាន។ ប៉ុន្តែពួកយើងក៏ មិនអាចដឹងនូវរឿងរ៉ាវអស់ទាំងនោះបានប្រាកដឡើយ។ ប្រលោមលោកគឺជាពិភពនៃការស្រមៃនៃការកាត់តែលំអរឡើងរបស់ អ្នកនិពន្ធ...
