នាងមើលហើយស្គាល់ច្បាស់ថាជាសេករបស់ខ្លួន ក៏កញ្ឆក់ពីដៃ
គេយ៉ាងលឿនមកពិនិត្យ
មើល។
– " នេះលីលីអ៊ីតើលោកម្ចាស់ ! តើវាកើតអីទៅ? "
គេតបទាំងមុខស្ងួត :
– " វាមិនអីទេ ! គ្រាន់តែភ័យពេកសន្លប់ប៉ុនហ្នឹងឯង ! "
នាងជ្រួញចិញ្ចើមសួរទាំងមុខក្រៀម :
– " តើមានរឿងអីទៅលោកម្ចាស់? "
– " ឯកសាកទាយល៍មើលទៅ? "
– " អាណាចក្រចរណ៍មានរឿងអីមែនទេ? "
– " អ៊ឹម ! "
នាងធ្វើមុខស្លក់សួរបន្ត :
– " ក្រែងអាណាចក្រចរណៃជាទឹកដីពិសិដ្ឋគ្មានអ្នកណាអាចទៅដល់បើសិនជាគ្មានកូន
សោបើកទ្វាចូលនោះទេ ! ហេតុអីក៏មានរឿងចឹង? "
– " ផ្ទះអត់ភ្លើងយកភ្លើងទៅដុត ! មិនឱ្យឆេះយ៉ាងម៉េច? "
– " ខ្ញុំដូចជាមិនយល់ទេលោកម្ចាស់ ! សូមលោកម្ចាស់ជួយបញ្ជាក់បន្តិច? "
ស៊ូកា ក្រោកឡើងពីសាឡុងហើយបែរខ្នងដកដង្ហើមធំនិយាយបន្ត :
– " តើឯងមានចាំរឿងកាលពីជិត១០ឆ្នាំមុនដែលឯងបានជួយក្មេងស្រីម្នាក់ដែរទេ? "
– " ចាសចាំ ! "
– " នាងគឺឆីងឆីងហើយ ! "
– " ចាស៎ ! "
– " តើឯងមានជួបមនុស្សឈុតខ្មៅម្នាក់ដែរទេ ! ដែលគេចង់ធ្វើពិធីបង្វិលព្រលឹងនោះ ? "
– " ចាសជួប ! "
– " អ៊ឹម ! "
ស៊ូកា បែរមុខមកវិញហើយតបទាំងមុខស្ងួត :
– " យើងចាញ់បោកគេហើយ ! "
– " ចាញ់បោក? តើលោកម្ចាស់ចាញ់បោកគេរឿងអីទៅ? "
– " អ្នកដែលឯងបានជួបនោះគឺជាសាវគ័ងពិតប្រាកដ ! កាលណោះវាបានបាត់បង់
កម្លាំងធាតុអស់ពីខ្លួន ! ហើយបានសុំឱ្យផ្កាយខ្មៅសូរគ្រាសបន្លំខ្លួនធ្វើជាវា ! ទើបបាន
ESTÁS LEYENDO
អាគារជាន់ទី៤
Fantasíaវាចាអ្នកនិពន្ធ គ្រប់យ៉ាងធំធេងគ្មានដែនកំណត់ពិបាកគិតប៉ាន់ស្មាឱ្យត្រូវរឿង មាន តែការសិក្សាស្វែងយល់ទេ ទើបអាចយល់ពីគ្រិះដើមរបស់វាបាន។ ប៉ុន្តែពួកយើងក៏ មិនអាចដឹងនូវរឿងរ៉ាវអស់ទាំងនោះបានប្រាកដឡើយ។ ប្រលោមលោកគឺជាពិភពនៃការស្រមៃនៃការកាត់តែលំអរឡើងរបស់ អ្នកនិពន្ធ...
