– " ហេតុអីគាត់ត្រូវធ្វើតាមបងនោះ? "
– " ចាំមើលទៅដឹងហើយ ! "
នាងក្រមុំធ្វើមុខជូររួចក៏ឡើងពីលើភ្លៅគេ ឈោងដៃទៅយកចានស្រាក់មកជិត
រួចបើកបង្ហាញបាយម្ហូបជាច្រើនមុខ។ កម្លោះលូកដៃទៅភ្លក់ស្រាប់តែត្រូវនាងតូចវាយចេញ
យ៉ាងរហ័ស។ នាងចងចិញ្ចើមច្រត់ដៃពេបមាត់ស្តីឱ្យគេ។
– " មុខមិនទាន់លុប ! សក់មិនទាន់សិតកុំមកប៉ះ ! "
– " គ្រាន់តែមួយដុំសោះក៏កំណាញ់ដែរ ! ឆឹស ! បងទៅងូតទឹកសិនក៏បានដែរ ! "
– " ឆឹស ! ទឹកមិនងូតចឹងបានវាគ្មានសិរីសួស្តីក្នុងខ្លួនតិចសោះ ! "
បន្ទាប់ពីឌឺដងគ្នារួច សៀវហ្វាន ក៏ចូលក្នុងបន្ទប់ទឹកបាត់ ទុកស្រស់ស្រីនៅតែ
ឯងអង្គុយបើកឯកសារមើលសំណុំរឿងក្តីលេង។ វាសុទ្ធតែជាករណីរឿងក្តីមិនច្បាស់លាស់
ព្រោះគ្មានទម្រង់ណាមួយដែលអាចបញ្ជាក់បានថាវាជារឿងក្តីអត្តឃាតឬឃាតកម្មនោះទេ។
° ពេលញាំអាហារ °
អាហារឆ្ងាញ់តែបើបានអ្នកស្រឡាញ់បញ្ចុកទៀតវារឹតតែល្អ ញញឹមមួយនឹង
បញ្ចុកមួយម៉ាត់ ស្លាបព្រាមួយពីរនាក់ដូចក្រណាស់ចឹង។
– " មោះអូនបញ្ចុកបង ! ហាមាត់ឱ្យធំៗមក ! "
– " ស្លាបព្រាមួយពីរនាក់ទៀតហើយ ! តិចឆ្លងរោគថ្លើមទេដឹងខ្ញុំ ? "
នាងក្រមុំលុះលឺចឹងក៏ពេបមាត់ដៀងភ្នែកម្ខាងជ្រួញចិញ្ចើមដាក់ :
– " យ៉ា...រើសអើងណាស់ហ្ន៎ ! បើគ្រាន់បើមិនបាច់បឺតមាត់ខ្ញុំនឹងពួកស្រីៗអស់នោះទៀត
ទេ "
ពេលឃើញក្រមុំងរងក់កម្លោះក៏តាំងចាប់ដៃជើងហើយនិយាយលួងលោម :
– " មានឯណា ! បងនិយាយលេងអ៊ីតើ ! "
– " ខ្ពើមចរឹត ! "
– " ចុះអូនញាំអីហើយនៅ? "
– " បងទាយមើល "
YOU ARE READING
អាគារជាន់ទី៤
Fantasyវាចាអ្នកនិពន្ធ គ្រប់យ៉ាងធំធេងគ្មានដែនកំណត់ពិបាកគិតប៉ាន់ស្មាឱ្យត្រូវរឿង មាន តែការសិក្សាស្វែងយល់ទេ ទើបអាចយល់ពីគ្រិះដើមរបស់វាបាន។ ប៉ុន្តែពួកយើងក៏ មិនអាចដឹងនូវរឿងរ៉ាវអស់ទាំងនោះបានប្រាកដឡើយ។ ប្រលោមលោកគឺជាពិភពនៃការស្រមៃនៃការកាត់តែលំអរឡើងរបស់ អ្នកនិពន្ធ...
