ភាគទី២៥

7 0 0
                                        

ត្រុកៗៗ...!!! សំឡេងសម្រិបជើងមនុស្សចុះជណ្តើរអបជាមួយសំឡេងហួចធ្វើ

ឱ្យនាងក្រមុំនៅមិនសុខស្ទុះបើកភួយរត់ចេញទៅក្រៅបន្ទប់ឃើញយមបាលស្លៀកពាក់យ៉ាង

ស្អាត។ នាងកញ្ញាក៏ហើបមាត់សួរ។

– " ម៉ៃខឺល ! លោកចង់ទៅណាហ្នឹង? "

គេងាកមុខមកវិញបង្វិលមួកឆាច់តប :

– " ខ្ញុំទៅក្រៅយកព្រលឹងគេម្នាក់ ! បន្តិចទៀតខ្ញុំមកវិញហើយ ! "

ឆាងឈីង លើកដៃឡើងផ្ទៀងនាឡិកាមើលម៉ោង។

– " ពេលនេះទើបតែម៉ោងជាង៨ទេ ! សុំផ្ញើលោកជួយទៅទិញភីហ្សាមកផង ! "

– " បាទ ! បានមិនអីទេ ! ឱ្យតែលុយមកបានហើយ ! "

– " ភ័យនោះភ័យ ខ្លាចតែគេមិនឱ្យលុយ ! "

ក្រិប...! ឆាងឈីង រត់ទៅទាញថតតុក្បែរក្បាលគ្រែដកលុយ៣០០ដុល្លាចេញ

ពីប្រអប់ហើយយកទៅឱ្យយមបាល។

– " ហក៎ណេះលុយ៣០០ដុល្លា ! ទិញអា១ប្រអប់ជាង១០០បានហើយ ! ទិញ២ប្រអប់

មក ! ខ្ញុំយកមួយឱ្យលោកមួយ ! "

– " ថ្ងៃនេះត្រូវឆ្នោតអីបានចិត្តល្អម្លេះ? "

– " សុំទោសខ្ញុំមិនលេងឆ្នោតទេ ! ព្រោះលោកម្ចាស់ខ្ញុំជាម្ចាស់ក្រុមហ៊ុនឆ្នោត ! ទោះឈ្នះ

ទៅក៏មិនចំណេញដែរ ! ជាជាងចឹងសុំលុយគាត់វិញទៅប្រសើរជាង ! "

– " តែម្ចាស់ក្រុមហ៊ុនឆ្នោតមានច្រើនសឹងអី? "

នាងក្រមុំធុញនឹងយមបាលពេកយកដៃបកដេញគេឡើងញាប់ :

– " ទៅៗៗៗ កុំសាំច្រើនពេក ! "

– " បាទដឹងហើយមិនបាច់ដេញទេ ! "

( ផ្លូវប្រសព្វG3 )

ត្រុកៗៗ !! ស្រមោលខ្មៅមួយឈរមកជិតស្រីស្រស់ម្នាក់ដែលកំពុងតែសម្លឹង

ទៅសាកសពរបស់នាងដែលដេកស្លាប់ក្បែរត្លុកឈាមដោយគ្រោះថ្នាក់ចររាចរណ៍។គេលើក

ក្រដាសសមួយឡើងហើយហៅឈ្មោះរបស់នាង។

– " ឈ្មោះចាង ម៉ីយៀក ! អាយុ២២ឆ្នាំ ! កើតថ្ងៃ ទី១ ខែ កុម្ភៈ ឆ្នាំ ១៩៩៥ ! ស្លាប់ថ្ងៃ

អាគារជាន់ទី៤Место, где живут истории. Откройте их для себя