ភាគទី៣

4 0 0
                                        

នាយយកម្រាមពីរចង្អុលភ្នែកខ្លួនឯង រួចចង្អុលទៅស្បែកជើងរបស់

នាង។ ក្រមុំធ្វើមុខជូរជ្រួញចិញ្ចើមដាក់គេ។

– " ចាស ! តែខ្ញុំខ្លាចដួល ! "

– " រៀនដើរដំបូងក៏ត្រូវដួលដែរ ! នាងកុំភ័យអី ! មានខ្ញុំនៅខ្ញុំមិនឱ្យនាងដួល

ទៅណាទេ ! "

គេកាន់ចុងដៃនាងហើយអូសមកជិតគេបន្តិច។ នាងក្រមុំឆ្លើយយល់

ព្រមទាំងស្ទាក់ស្ទើរ។

– " ចាស៎ ! "

ដំបូងៗជំហានកូនមាន់នៅជាន់ជើងគ្នាម្តងៗនៅឡើយ ដល់ពេល

រៀនលេងចេះថ្នឹកបានប្រហែលមួយម៉ោងក៏តាំងដើរស្គីឈានជំហានវែងៗ ហើយក៏

តាំងរត់យ៉ាងលឿន។ តាមដំណើរនាងមិនមែនមិនចេះលេងទេ តែនាងចង់ឱ្យគេ

លេងជាមួយប៉ុនណោះ ។ នាងគឺជាជើងឯកខាងលេងស្គីប្រចាំសាលា បើទើបរៀន

បានមួយម៉ោងមែន រឿងអីក៏ថ្នឹកយ៉ាងនេះនោះ?

ដោយនាងរត់លឿនពេកក៏ប្រទាក់ជើងដួលខ្លួនឯង គេក៏ចាប់នាង

ជាប់ធ្វើឱ្យដួលទាំងអស់គ្នារមៀលនៅលើឥដ្ឋពីរបីជុំ មាត់និងមាត់ក៏ថើបគ្នាដោយ

ចៃដន្យ។ សំឡេងបេះដូងទូងដាប់តុកតាក់ៗរកគ្នាម្តងម្នាក់ ចំហាយក្តៅភាយៗ

ចេញពីក្នុងខ្លួន។

មុខរបស់ពួកគេទាំងពីរឡើងក្រហម ហើយក៏ប្រញាប់ស្ទុះក្រោកងើប

ឡើង ហើយនិយាយពាក្យសុំទោសដំណាលគ្នា។ ពួកគេឱនក្បាលគោរពគ្នាយ៉ាង

លឿន។

– " ខ្ញុំសុំទោស ! "

ភូស !!!

– " អូយ៎ !! "

ម្នាក់ៗយកដៃអង្អែលក្បាលរៀងខ្លួនព្រោះនៅកៀកគ្នាពេក ហើយឱន

ក្បាលគោរពគ្នាសុំទោសទើបត្រូវបែបនេះ។ នាងក្រមុំធ្វើមុខជូរនិយាយមាត់ស្រួច

ដាក់គេ។

– " ខ្ញុំគិតថាប៉ុនហ្នឹងបានហើយ ! បើនៅតែសុំទោសគ្នាដោយរបៀបនេះទៀត ! ក្បាលខ្ញុំច្បាស់ជាប៉ោងដូចត្រីឡហានមិនខានទេ ! "

អាគារជាន់ទី៤Donde viven las historias. Descúbrelo ahora