នាងមើលមុខម្តាយភ្លឹះៗចាំស្តាប់គាត់និយាយម្តងទៀត ក្រែងលោ
នាងស្តាប់មិនច្បាស់។
– " ឯងស្តាប់មិនច្រឡំទេកូន ! មុននេះមានគេម្នាក់ខលមករកឯង ! គេថាគេ
គឺជា ខាងស៊ូ គេថែមទាំងសួរទៀតថាឯងកើតអីអត់ ! ម៉ាក់ក៏ប្រាប់ថាឯង
ខ្យល់គសន្លប់នៅមិនទាន់ដឹងខ្លួនទេ ! "
នាងចាប់ដៃម្តាយអង្រួនសួរ។
– " ពិតមែនហ្អម៉ាក់? "
– " ចាស៎កូន ! ចុះកូនមានមិត្តឈ្មោះ ខាងស៊ូ ប៉ុន្មាននាក់? "
គាត់សួរបន្តក្រែងលោគាត់អាចច្រឡំមនុស្សបែរជាឱ្យនាងខកចិត្តរឹត
តែខ្លាំង។ នាងក្រមុំតបវិញយ៉ាងលឿន។
– " ចាស ! មានតែម្នាក់ទេ ! "
គាត់ឈោងដៃយកទូរសព្ទហុចទៅឱ្យនាង។ នាងញញឹមទទួល
ទូរសព្ទពីដៃម្តាយ។
– " បើចឹងកូនខលទៅរកគេសិនទៅ ! ពេលនិយាយគ្នានឹងដឹងហើយ ! "
– " ចាស ម៉ាក់ ! "
គ្រាន់តែបានទូរសព្ទភ្លាម នាងក៏ប្រញាប់ចុចលេខខលទៅរកគេវិញ
ភ្លែត។ ទឹតៗ...! សំឡេងទូរសព្ទរោទ៍បានពីរដងក៏មានអ្នកលើក។
– " អាឡូ ! ឆីងឆីង មែនទេ ? "
– " .... "
នាងស្ងាត់មិននិយាយ ទឹកភ្នែកនាងក៏ហូរទាំងស្នាមញញឹមមិននឹក
ស្មានថានោះគ្រាន់តែជាសុបិនអាក្រក់។
– " អាឡូ ! លឺខ្ញុំនិយាយដែរទេ ! អាឡូៗ !! "
– " ចាស ! លឺ ! "
នាងនិយាយតែប៉ុនណេះក៏យំទៀតហើយប្រឹងសម្រួលអារម្មណ៍យក
ដៃជូតទឹកភ្នែកដែលកំពុងហូរ។គេសួរដាច់ៗសង្កត់ន័យដូចជាបារម្ភពីនាងណាស់។
– " តើនាង...យ៉ាងម៉េចហើយ? "
នាងស្រូបសំបោរសិនមុខនឹងឆ្លើយ។
– " ចាស៎ ! ខ្ញុំអត់អីទេ ! ចុះបងវិញនោះ? "
គេតបទៅនាងវិញទាំងញញឹម។
ESTÁS LEYENDO
អាគារជាន់ទី៤
Fantasíaវាចាអ្នកនិពន្ធ គ្រប់យ៉ាងធំធេងគ្មានដែនកំណត់ពិបាកគិតប៉ាន់ស្មាឱ្យត្រូវរឿង មាន តែការសិក្សាស្វែងយល់ទេ ទើបអាចយល់ពីគ្រិះដើមរបស់វាបាន។ ប៉ុន្តែពួកយើងក៏ មិនអាចដឹងនូវរឿងរ៉ាវអស់ទាំងនោះបានប្រាកដឡើយ។ ប្រលោមលោកគឺជាពិភពនៃការស្រមៃនៃការកាត់តែលំអរឡើងរបស់ អ្នកនិពន្ធ...
