ភាគទី១២

Start from the beginning
                                        

ក្រាក...! នាងក៏បើកទ្វាដើរចូលទៅឃើញយមបាលកំពុងតែឈរនៅមាត់បង្អួច

សម្លឹងទៅទេសភាពនៅខាងក្រៅ។ យមបាល ចាប់ផ្តើមសួរសំនួរទាំងមុខស្ងួតមិនងាកមើល

មនុស្ស។

– " តើនាងមានការអី? "

នាងធ្វើអឹមអៀនទុញសម្តីបន្តិចទើបតប :

– " គឺ...! គឺខ្ញុំមកសុំទោសរឿងអម្បិញមិញ ! "

យមបាល ព្រលែងវាំងននពីដៃងាកមុខមកវិញតប :

– " មិនអីទេ ! បំភ្លេចចោលទៅ ! នាងគឺធ្លាប់ជួយខ្ញុំ ! ឯខ្ញុំក៏ធ្លាប់ជួយនាង ! ថ្វីបើពួកយើង

ជួបគ្នាមិនដែលត្រូវគ្នាក៏ពិតមែន ! តែរវាងពួកយើងគឺនៅតែជាមិត្តល្អនឹងគ្នាជានិច្ច ! "

បញ្ចប់ប្រយោគដោយស្នាមញញឹមរបស់យមបាលធ្វើឱ្យនាងក្រមុំញញឹមតាម

គេដែរ។ ស្រីល្អបន្លឺវាចាឡើងយ៉ាងស្រទន់តបទៅគេវិញ។

– " អរគុណហើយយមបាល ! ទោះបីពេលខ្លះខ្ញុំខឹងឆេវឆាវបន្តិចចមែន ! តែលោកនៅតែ

មិនប្រកាន់ ! "

– " ស៊ូកាប្រាប់ថា ! ស៊េរីមេខ្លាទាំងបីគឺចរឹតមិនខុសគ្នាប៉ុន្មានទេ ! តើនាងដឹងហេតុអីមាន

តែខ្ញុំម្នាក់ដែលចាំយកព្រលឹងពួកនាងទេ? "

នាងជ្រួញចិញ្ចឹមគិតបន្តិចទើបតប :

– " អ៊ឹម...! ព្រោះនេះជាការផ្តែផ្តាំរបស់លោកម្ចាស់មែនទេ? "

– " អាចនិយាយចឹងក៏បាន ! ប៉ុន្តែខ្ញុំថាជានិស្ស័យច្រើនជាង ! ព្រោះថាខ្ញុំបានទទួល

បញ្ជីរឈ្មោះស្លាប់របស់ពួកនាងមុនពេលស្គាល់លោកម្ចាស់នាងទៅទៀត ! ក្រោយ

ពេលខ្ញុំទៅដល់កន្លែងកើតហេតុ ! ព្រលឹងទាំងនោះបែរជាបាត់ខ្លួន ! ខ្ញុំខំតាមរកអស់

ពេល២០ឆ្នាំ ! ទើបដឹងថាពួកនាងនៅរស់ទាំងអស់ ! ខ្ញុំក៏ស្មានដឹងថារឿងនេះប្រាកដ

ជាមានអ្នកខ្លាំងនៅពីក្រោយ ! ហើយវាក៏ពិតដូចអ្វីដែលខ្ញុំធ្លាប់គិត ! គឺលោកម្ចាស់

អាគារជាន់ទី៤Where stories live. Discover now