Special * Characters *

179 31 0
                                    

រឿង : បងស្រឡាញ់អូន________________

( Special Mind )

ជីមីន " ខ្ញុំស្រឡាញ់គេហេតុផលជាច្រើនក៏វាបង្កប់ក្នុងបេះដូងរបស់ខ្ញុំនេះហើយ~~ ពេញចិត្តដែលធ្វើជាគូរជីវិតនឹងគ្នារស់នៅមើលថែគ្នាទៅវិញទៅមកបែបនេះ! ចាប់ពីពេលនេះទៅចង់អ្នកណាគិតអ្វីឬនិយាយអ្វីវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទៀតទេ សំខាន់ខ្ញុំមានទំនុកចិត្តនឹងជឿជាក់លើអាល់ហ្វារបស់ខ្ញុំ "

ស៊ូហ្គា " ខ្ញុំមិនមែនជាមនុស្សអស្ចារ្យប៉ុន្តែខ្ញុំអាចឲ្យអ្វីៗគ្រប់យ៉ាងទៅកាន់ប្រពន្ធរបស់ខ្ញុំ....គេចង់ញ៉ាំអី
ចង់ទៅទីណា៎ ចង់រស់នៅបែបយ៉ាងមិច ខ្ញុំក៏រៀបចំឲ្យគ្រប់យ៉ាង! សួរថាហត់ទេ? ចម្លើយនោះគឺ ខ្ញុំមិនហត់ទេព្រោះតួនាទីរបស់ខ្ញុំគឺធ្វើជាប្ដីដ៏ល្អម្នាក់សម្រាប់ ជីមីន ហើយនេងធ្វើជាលោកប៉ាដ៏ល្អម្នាក់សម្រាប់ ជេណូ "

ថេយ៉ូង " ជេហ្យុន ធ្លាប់បាននិយាយថាខ្ញុំជាអ្វីៗគ្រប់យ៉ាងសម្រាប់គេ ជាទ្រព្យសម្បត្តិមួយដែលគេហួងហែងបំផុតក្នុងជីវិត...ចាប់ពីថ្ងៃដែលខ្ញុំសម្រេចចិត្តកាន់ដៃដើរចូលរោងអាពាហ៍ពិហាហ៍ជាមួយគេហើយ គេក៏បានធ្វើដូចដែលសន្យា គេលើកខ្ញុំខ្ពស់ចាត់ទុកខ្ញុំដូចជាម្ចាស់ក្សត្រីនៃ អូមេហ្គា ទូទាំងពិភព ABO , ស្រឡាញ់ហើយមើលថែខ្ញុំនឹងកូនបានយ៉ាងល្អ! មិនខកបំណងដែលខ្ញុំបានផ្ដល់ឱកាសឲ្យគេ "

ជេហ្យុន " ខ្ញុំមិនចាប់អារម្មណ៍អូមេហ្គាឬស្រីផ្សេងឡើយ មិនអាចមើលឃើញអ្នកណាស្អាតនឹងល្អជាងប្រពន្ធរបស់ខ្ញុំទេ....អ៊ី ថេយ៉ូង គេកំពុងតែគ្រងតំណែងទីមួយក្នុងបេះដូងរបស់ខ្ញុំមិនថាជាពេលនេះឬរហូតទៅ "

ដូចបានដឹងថាប្រពន្ធមិនមែនត្រឹមជាប្រពន្ធតែជាអ្វីៗគ្រប់យ៉ាងសម្រាប់ ជេហ្យុននឹងស៊ូហ្គា ប្រពន្ធជាទ្រព្យសម្បត្តិមួយដែលពួកគេហួងហែងបំផុត...
ប្រពន្ធ ( ជីមីននឹងថេយ៉ូង ) ជាកោសិការមួយដែលមិនអាចខ្វះបានក្នុងជីវិត ។

និយមន័យរបស់ស្នេហាជាអ្វី? ពួកយើងមិនអាចរៀបរាប់ឲ្យអស់បានយ៉ាងក្បោះក្បាយប្រាប់ទៅអ្នកណាម្នាក់បានទេប៉ុន្តែវាស្ថិតទៅលើទង្វើររបស់មនុស្សម្នាក់ដែលមានទៅលើមនុស្សម្នាក់ទៀត.....ពាក្យថា
" បងស្រឡាញ់អូន " អ្នកណាក៏អាចនិយាយបានដែរ វាសំខាន់ត្រង់ថាតើយើងអាចដឹងពី អារម្មណ៍មនោសញ្ចេតនានឹងភាពស្មោះត្រង់ដែលអ្នកនិយាយពាក្យនេះបញ្ចូលទៅក្នុងសម្ដីបានឬអត់?
រាប់លានហេតុផលវាបានបង្កត់ក្នុងពាក្យ
" បងស្រឡាញ់អូន " ដែលអាចធ្វើឲ្យមនុស្សពិសេសម្នាក់ស្ដាប់ហើយមានអារម្មណ៍ថាកក់ក្ដៅ ពេញចិត្ត រំភើប នឹងមានទំនុកចិត្ត ។

< បងស្រឡាញ់អូន ~~~ >

អរគុណសម្រាប់ការតាមដាន~~ ❤
🥀 អឺនរ៉ូស 🥀

បងស្រឡាញ់អូន  |  YoonminWhere stories live. Discover now