ភាគទី ៧ : រយះពេល ៣ ឆ្នាំ

339 51 0
                                    

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.




រឿង : បងស្រឡាញ់អូន
ភាគទី ៧

ស៊ូហ្គា នឹង ជីមីន ត្រូវបាន ថេយ៉ុង ( មនុស្សជំនិតរបស់ស៊ូហ្គា ) បញ្ជូនមកមន្ទីរពេទ្យរួចរាល់....ហើយរឿងដែលគួរឲ្យសោកស្ដាយគឺ ជីមីន រលូតកូន ប៉ះទង្គិចក្បាលធ្ងន់ធ្ងរអាចនឹងបាត់ការចងចាំរយះពេលវែងតែនៅមិនទាន់ដឹងខ្លួនឡើយ...ឯ ស៊ូហ្គា ក៏កំពុងស្ថិតក្នុងបន្ទប់ ICU ក្នុងដំណាក់ការទទួលបានការមើលថែពីគ្រូពេទ្យយ៉ាងដិតដល់បំផុត ព្រោះគេត្រូវធ្ងន់ជាង ជីមីន ។

" ឃើញទេដូចខ្ញុំនិយាយទេ...អាម្នាក់នឹងវាមានសមត្ថភាពស្អីអាចមើលថែ ជីមីន បាន? "
មួយថ្ងៃដែលមកមន្ទីរពេទ្យនេះគឺ លោកផាក អង្គុយតែពី
រអ៊ូរទាំជាប់រហូត

" ប៉ា...និយាយដូចហួសហេតុពេកហើយនេះ ស៊ូហ្គា គេខំការពារ ជីមីន រហូតដល់បិះស្លាប់ខ្លួនឯងហើយប៉ានៅថាគេគ្មានសមត្ថភាពទៀតឬ? "
ឆានយ៉ុល ( បងប្រុសរបស់ ជីមីន )

" ឯងកាន់ជើងវាធ្វើស្អី? " អ្នកស្រីផាក

" ម៉ាក់នឹងក៏មើលគេក្នុងផ្លូវអាក្រក់ព្រោះតែគេមិនមែនជាអ្នកមានឬ? ឆ្ងល់ម៉ាក់ណាស់ ខ្លួនឯងមានប៉ុណ្ណឹងហើយម៉ាក់ចង់មានធ្វើស្អីទៀត? " ឆានយ៉ុល

" ឯងជាម៉ែរបស់យើងឬបានជាមកប្រដៅ? " អ្នកស្រីផាក

" ម៉ាក់មិនដែលចេះស្ដាប់ខ្ញុំស្រាប់ហើយ " ឆានយ៉ុល

" ពេល ជីមីន ជាសះស្បើយខ្ញុំនឹងឲ្យគេរៀបការជាមួយនឹងកូនលោក Im " លោកផាក

" គេព្រមដែរឬ? " ឆានយ៉ុល

" ហេតុអីក៏គេមិនព្រម? " អ្នកស្រីផាក

" គេស្រឡាញ់ ស៊ូហ្គា...ឲ្យគេទៅរៀបការជាមួយអ្នកផ្សេងគេមិចនឹងព្រម? " ឆានយ៉ុល

បងស្រឡាញ់អូន  |  YoonminOnde histórias criam vida. Descubra agora