ភាគទី ៨ : ជីវិតថ្មីដោយគ្មានការចងចាំចាស់

324 43 1
                                    

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.



រឿង : បងស្រឡាញ់អូន
ភាគទី 8

មួយឆ្នាំកន្លងផុតទៅ......!!!
រយះពេល 365 ថ្ងៃវាបានឆ្លងផុតទៅបាត់ អ្វីៗជាច្រើនបានប្រែប្រួលដោយមិនទៀងទាត់ទេ ជីវិតរបស់មនុស្ស
ម្នាក់ៗវាក៏បានផ្លាស់ប្ដូរទៅតាមពេលវេលាដូចគ្នា ។

ស៊ូហ្គា....យល់ព្រមជាមួយនឹង មាតា ឡើងកាន់កាប់ដំណែងនាយកប្រត្តិបត្តិរបស់ក្រុមហ៊ុនប្រចាំត្រកូលរបស់ខ្លួនដែលមានសាខាជាង 20 កន្លែងជុំវិញពិភពលោក ក្នុងនាមជា CEO របស់ក្រុមហ៊ុនខ្នាតយក្សដែលត្រូវបានគេដាក់រហ័សនាមឲ្យថា មហាអំណាចសេដ្ឋកិច្ច ស៊ូហ្គា ពិតជាបានធ្វើការងារឲ្យជោគជ័យបានយ៉ាងមិនគួរឲ្យជឿក្នុងវ័យត្រឹម 25 ឆ្នាំ !!!
កេរ្តិ៍ឈ្មោះរបស់អ្នកអង្គម្ចាស់ យុនគី ហ្សេមឬមីន យុនគីរាជទាយាទតែម្នាក់របស់ អាណាចក្រ ហ្សេមដែលអាចហៅកាត់ៗថា ស៊ូហ្គា កាន់តែល្បីសុះសាយពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែសមត្ថភាពនឹងភាពស្រស់សង្ហាររបស់គេ....មិនថាជា អូមេហ្គា ឬជាមនុស្សស្រីគឺថាអង្គុយបន់ឲ្យតែបាន ស៊ូហ្គា ធ្វើជាស្វាមី ស្ទើរតែកន្លះពិភព ABO ទៅហើយ ។

ងាកទៅមើល ជេហ្យុន នោះវិញការងារវាក៏រលូនទៅបានដោយជោគជ័យ....មានឈ្មោះជាមហាសេដ្ឋីវ៏យក្មេងជា CEO របស់ក្រុមហ៊ុន ឡានស្ព័រ ល្បីឈ្មោះ លុយក៏ចាយមិនអស់តែគ្រប់គ្នាឆ្ងល់ត្រង់ថាហេតុអីគេមិនព្រមរៀបការឬមានសង្សារ? ទាំងដែលខ្លួនឯងមានលុយច្រើន សមត្ថភាពក៏មាន សម្រស់ក៏សង្ហារអ្នកណាដែលមិនចង់បានធ្វើជាគូរអនាគត?
ចម្លើយនោះមានតែមនុស្សប៉ុន្មានអ្នកប៉ុណ្ណោះដែលដឹង.... ជេហ្យុន បានចំណាយពេលជាង មួយឆ្នាំ ដើម្បីតាមរក កូនបំណុលម្ចាស់ស្នេហ៍របស់គេគឺ ថេយ៉ូង នឹងហើយប៉ុន្តែ គេមិនអាចរកព័ត៌មានអ្វីទាក់ទងនឹង ថេយ៉ូងមិនបានសូម្បីបន្តិច ទើបមួយថ្ងៃៗគឺអង្គុយខូចចិត្តតែឯងដូចមនុស្សឆ្កួត !!

បងស្រឡាញ់អូន  |  YoonminOnde histórias criam vida. Descubra agora