ភាគទី ៤ : ទៅហើយកុំត្រឡប់មកវិញ

346 45 0
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.




រឿង : បងស្រឡាញ់អូន
ភាគទី 4

" បងនិយាយជាមួយអ្នកណាគេ? "
ឃើញ ស៊ូហ្គា ដើរចូលមកអង្គុយជិតវិញ ជីមីន ដែលកំពុងញ៉ាំផ្លែឈើរីពេញៗមាត់ក៏ខំប្រឹងត្រដរសួរទៅលោកប្ដីទាំងក្លិកក្លាក់ប្រឡាក់ពេញមាត់ដូចជាកូនក្មែងមិនខុសទេ

" បងនិយាយជាមួយនឹងអ្នកជំនិតនឹងណា៎..ហើយអូនមិចបានញ៉ាំឡើងប្រឡាក់មាត់អស់ចឹង? "
ទប់សំណើចមិនបានទេត្រូវតែសើចហើយ ស៊ូហ្គា សើចឡើងរឹងពោះជាលើកទី 2 ដោយសារតែកាយវិការគួរឲ្យស្រឡាញ់ដូចក្មេងរបស់ប្រពន្ធតូចរបស់គេនឹងហើយតែបន្ទាប់ពីសើចរួច គេក៏ទាញក្រដាសជូតមាត់ពីហោប៉ៅអាវមកជូតឲ្យ ជីមីន ដោយដៃថ្នមៗ...ហា៎ រ៉ូមែនទិច ។

" បងនិយាយពីរឿងអីប្រាប់អូនបានអត់? "
មាននាមជាប្រពន្ធត្រូវតែដឹងរឿងគ្រប់យ៉ាងរបស់ប្ដីនឹងវាក៏ត្រូវហើយ ប៉ុន្តែមនុស្សដូចជា ជីមីន មិនសូវជាចង់ដាក់សម្ពាតទៅឲ្យ ស៊ូហ្គា ខ្លាំងពេកទេទាំងដែលមិនទាន់បានរៀបការជាមួយគ្នាត្រឹមត្រូវផងដូច្នេះរឿងណា៎ដែរចង់ប្រាប់គេក៏ចាំស្ដាប់ តែបើរឿងខ្លះដែលមិនចង់ប្រាប់ក៏មិនអីដែរគេក៏មិនចង់បង្ខំនាំធ្វើឲ្យមិនសប្បាយចិត្តរៀងៗខ្លួន ។

" និយាយពីរឿងទៅថ្ងៃអនាគតនោះអី? ដូចជាក្ដីស្រម៉ៃរឿងសាងគ្រួសារ រឿងរៀបចំផ្លូវដើរសម្រាប់ជីវិតរបស់ខ្លួនឯង " ស៊ូហ្គា

" បងនេះអាយុទើបតែ 24 ឆ្នាំសោះ ហេតុអីក៏ពូកែម៉េះ? ចេះមានគំនិតចង់រៀបចំអនាគតវែងឆ្ងាយ "
ជីមីន សរសើរ ស៊ូហ្គា បែបនឹងក៏មិនខុសទេព្រោះ ប្ដីរបស់គេជាមនុស្សពូកែ ឆ្លាត វៀងវៃស្រាប់ជាពិសេសគឺមនុស្សដែលមានទំនួលខុសត្រូវ មានការគិតបានវែងឆ្ងាយថែមទាំងជាមនុស្សផ្អែមល្ហែម...មិនដូចគេទេបើនិយាយឲ្យស្ដាប់ទៅសាមញ្ញនោះគឺ រស់នៅគិតតែពីរឿងស៊ីចុក រឿងដេកគេងកើយលើប្ដី នឹងរឿងកូនប៉ុណ្ណឹងឯង ~ ជីវិតក៏មានតែប៉ុណ្ណឹងស្រាប់ហើយ អត់ស៊ីអត់ចុកពេលណាក៏មិនដឹងដូច្នេះគិតឲ្យហើយទៅវាមានខូចខាតស្អី?

បងស្រឡាញ់អូន  |  YoonminWhere stories live. Discover now