ភាគទី ២ : កូន

384 53 0
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



រឿង :  បងស្រឡាញ់អូន
ភាគទី 2

ព្រឹកប្រលឹមក្នុងមន្ទីរពេទ្យដែលពេលនេះ ថេយ៉ូង បានកំពុងនឹងគេងលក់នៅលើគ្រែ នៅឡើយ ដោយមានការមើលថែពី ស៊ូហ្គានឹងជីមីន រយះពេលមួយយប់យ៉ាងដិតដល់ ។

" ជី...មីន ~~~ "
វាជាប្រយោគដំបូងនឹងពាក្យតែមួយដែល ថេយ៉ូង បាននិយាយបន្ទាប់ពីភ្ញាក់ពីការសន្លប់ !

" អឹម...ឯងត្រូវការញ៉ាំទឹកទេ មើលចុះមុខរបស់ឯងស្លេកស្លាំងខ្លាំងណាស់ " ជីមីន

" ខ្ញុំមិនបានកើតអ្វីធ្ងន់ធ្ងរទេ " ថេយ៉ូង

" ឯងនៅនិយាយពាក្យនឹងចេញមកបានទៀតឬ រាងកាយរបស់ឯងទន់ខ្សោយខ្លាំងណាស់កម្លាំងក្រោកអង្គុយក៏ឯងគ្មានផងណា៎ " ស៊ូហ្គា

" ខ្ញុំមិនអីពិតមែន.... "
ចរឹកពីធម្មតាដែល អ៊ី ថេយ៉ូង មានគឺតែងតែប្រាប់អ្នកដទៃថាខ្លួនគេមិនអីទោះបីជាគេកំពុងតែឈឺខ្លាំងក៏ដោយនេះក៏ដោយសារគេមិនចង់ធ្វើឲ្យអ្នកដទៃបារម្ភនឹងលំបាកទៅជាមួយគេ

" ចឹងឯងញ៉ាំអាហារពេលព្រឹកសិនទៅ នេះខ្ញុំបានចុះទៅទិញបបរមកឲ្យឯងដែរ... "
ជីមីន លើកចានបបរមកកាន់ រួចក៏ដួសបបរបញ្ចុក
ថេយ៉ូង ប៉ុន្តែ ថេយ៉ូង ក៏ខិតមុខចេញបន្តិចទាំងទឹកមុខមិនសូវជាល្អ

" ខ្ញុំមិនឃ្លានទេ... " ថេយ៉ូង

" ឯងកំពុងឈឺ រាងកាយទន់ខ្សោយញ៉ាំបន្តិចទៅឲ្យមានកម្លាំងខ្លះ " ជីមីន

" ខ្ញុំមិនទាន់ឃ្លានពិតមែនមិនមានអារម្មណ៍ញ៉ាំទេ "
មិចបានជាក្មេងម្នាក់នេះចចេសខ្លាំងម៉្លេះណ៎ មិនដែលដឹងថា ថេយ៉ូង ក្បាលរឹងដល់ថ្នាក់នេះទេគេគួរតែដឹងខ្លួនថាការដែលធ្វើបែបនេះគឺមិនបានជួយឲ្យអ្វីប្រសើរឡើងឡើយថែមទាំងកាន់តែធ្វើឲ្យ ជីមីននឹងស៊ូហ្គា បារម្ភពីសុខភាពរបស់គេបន្ថែមលើសមុនទៀត

បងស្រឡាញ់អូន  |  YoonminWhere stories live. Discover now