ភាគទី ១៣ : អង្គុយលត់ជង្គង់កណ្ដាលភ្លៀង

308 44 0
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



រឿង : បងស្រឡាញ់អូន
ភាគទី 13

ដូយ៉ុង ត្រឡប់មកពី ហ្សាម វិញក្រោយពីបាត់ទៅអស់រយះពេលជាច្រើនថ្ងៃមកលើកនេះគេក៏បានដឹងពីរឿងរ៉ាវស្នេហាដែលបានដុះពន្លកមកម្ដងទៀតរវាង ជេហ្យុន ហើយនឹង ថេយ៉ូង !!
នៅទីក្រុង Autumn ដែលកំពុងនឹងមានភ្លៀងធ្លាក់
ខ្លាំងៗ សម្លេងតំណក់ទឹកដែលស្រក់ចុះមកប៉ះនឹងដីលឺសូរយ៉ាងគួរឲ្យរងារចិត្ត....។

" ឯងប្រាប់ខ្ញុំថាឯងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បី ថេយ៉ូង ដូច្នេះពេលនេះខ្ញុំនឹងពិសោធន៍ " ដូយ៉ុង

" ដូយ៉ុង កុំធ្វើបាបគេអី!! " ថេយ៉ូង

" អូននៅស្ងៀមសិនទៅ...បងគ្រាន់ចង់ដឹងពីការអត់ធ្មត់របស់គេប៉ុណ្ណោះ " ដូយ៉ុង

" វាមិនធ្ងន់ធ្ងរពេកទេឬ?? " ថេយ៉ូង

" សន្យា...បងមិនបានលេងឲ្យគេដល់ថ្នាក់ស្លាប់នោះទេ ចាំមើលថាគេលះបង់សម្រាប់អូនបានច្រើនថ្នាក់ណា៎ "
ដូយ៉ុង ខ្សឹបនិយាយគ្នាជាមួយនឹង ថេយ៉ូង យល់សេចក្ដីជាក់លាក់រួចគេក៏បែរទៅសម្លក់មុខរបស់ ជេហ្យុន ដូចដើម ប៉ុន្តែនាយកំលោះដែលកំពុងលុតជង្គង់នៅចំពោះមុខរបស់ ថេយ៉ូង នោះមិនបានខ្លាចញញើត ដូយ៉ុង ឡើយផ្ទុយទៅវិញ ជេហ្យុន គេសម្លឹងមើលមុខរបស់ ថេយ៉ូង ដោយកែវភ្នែកស្រទន់បែបប្រាប់ថា គេមិនខ្លាចរអានឹងអ្វីទាំងអស់ចំណុចមួយដែលគេផ្ដោតសំខាន់ក្នុងពេលនេះសូមត្រឹម ថេយ៉ូង ជឿចិត្តរបស់គេបានហើយ~~

" ចង់ឲ្យខ្ញុំធ្វើអ្វី? " ជេហ្យុន

" ឃើញទេមេឃកំពុងភ្លៀង? ឆាប់ទៅអង្គុយលុតជង្គង់នៅមាត់ទ្វារផ្ទះទាំងមេឃភ្លៀងបែបនេះទៅ....ត្រូវអង្គុយបែបនឹងរហូតដល់ពេលព្រឹក បើឯងហ៊ានតែសន្លប់កុំសង្ឃឹមថាខ្ញុំនឹងព្រមប្រគល់ ថេយ៉ូង ឲ្យឯងថែររក្សាឲ្យសោះ "
ការបញ្ជាមួយនេះវាហាក់តឹងរឹងពេកហើយដូចជាធ្វើបាប ជេហ្យុន ជាខ្លាំងប៉ុន្តែ ដូយ៉ុង គេក៏មិនគិតថាវានឹងតិចពេកចំពោះអ្វីដែល ជេហ្យុន ធ្លាប់ប្រព្រឹត្តពីមុនមកទេ ។

បងស្រឡាញ់អូន  |  YoonminWhere stories live. Discover now