ភាគទី ១ : ម្ចាស់បំណុល

1.2K 78 0
                                    

រឿង : បងស្រឡាញ់អូនភាគទី 1

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

រឿង : បងស្រឡាញ់អូន
ភាគទី 1

ក្នុងនាមជា អូម៉េហ្គា គឺមានឋានៈទាប រស់នៅក្រោមការបង្គាប់របស់ អាល់ហ្វា នឹងពពោះឲ្យ អាល់ហ្វា តែប៉ុណ្ណោះ ដូច្នេះហើយទើបអ្នករាល់គ្នាតែងតែចង់កើតមកជា អាល់ហ្វា ក្នុងពិភព ABO នេះ ។

" ស៊ូហ្គា....អូនចង់ញ៉ាំផ្លែឈើ ចិតឲ្យអូនបន្តិច "
នេះហើយជាសម្លេងដ៏សែនពិរោះរបស់កំលោះតូច
អូម៉េហ្គា ដែលកំពុងអង្គុយលើសាឡង់ទន់ល្មើយភ្នែក
សម្លឹងមើលទូរទស្សន៍យ៉ាងមានសេចក្ដីសុខស្របពេលនឹងមាត់ហាស្រែកប្រើ អាល់ហ្វា " ស៊ូហ្គា " ដែលជាស្វាមីឲ្យធ្វើនេះធ្វើនោះមួយចប់ ។

" បាទ...បាទ អូនសម្លាញ់!! ញ៉ាំឲ្យបានច្រើនៗទៅវាជួយជំនួយដល់កូនរបស់យើងដែរ "
ស៊ូហ្គា ឲ្យតែបានលឺថា ជីមីន ឃ្លានឬក៏ចង់បានអ្វីមួយគឺគេដឹងតែរត់យ៉ាងប្រញាប់ទៅយកមកឲ្យគ្មានឲ្យទាស់ចិត្តទេ សំខាន់គឺមើលថែប្រពន្ធបានល្អនឹងកូនមានសុខភាពល្អដែរទៅទោះហត់ក៏ អាល់ហ្វា ម្នាក់នេះមិនរអ៊ូដែរចង់និយាយថាមួយពិភព ABO នេះមាន អាល់ហ្វា បែបដូច ស៊ូហ្គា តែមួយនឹងឯង ។

" បង~~មកនិយាយគ្នាលេងជាមួយអូនតិច អូនអផ្សុកណាស់អាទូរទស្សន៍ស្អីនឹងវាអត់មានអីមើលផង "
ទៀតហើយរាល់តែថ្ងៃ....ឲ្យតែចូលដល់ពេលយប់បន្តិចដឹងតែចេញមកអស់ហើយអាចរឹក ម្ញិកម្ញក់ ដាក់ប្ដីនឹងគឺអត់ចោលទេ !!

" យ៉ាងមិចចង់និយាយអី? " ស៊ូហ្គា

" គិតមើល៎ថាបើកូនកើតមកដាក់ឈ្មោះអី? " ជីមីន

" ហើយកូនយើងទើបបាន 2 អាទិត្យនឹងអូន? " ស៊ូហ្គា

" 2 អាទិត្យក៏ដោយ គិតឲ្យហើយទៅអត់ល្អទេហី? "
ជីមីន ផ្ដើមញ៉េញដាក់ព្រោះតែ ស៊ូហ្គា ហ៊ាននិយាយប្រឆាំងចិត្តរបស់ខ្លួន !!

បងស្រឡាញ់អូន  |  YoonminWhere stories live. Discover now