Part8: ក្តីសុខ

Start from the beginning
                                    

     មកដល់ក្នុងបន្ទប់ភ្លាម ជុងហ្គុកបោះកាតាបចោលទៅលើគ្រែ ហើយទម្លាក់ខ្លួនគេងលើពូកមួយទំហឹង។ 
     '' ប្រុសចង្រៃ លោកឯងហ៊ានយកស្នាមថើបដំបូង យើងទៅ ហ៊ឹកៗៗ ខ្ញុំស្អប់លោក '' ទីបំផុតគេក៏យំចេញមកទាល់តែបាន ទោះជាខំលាក់វាយ៉ាងណាក៏មិនផុតដដែល ស្នាមថើបដែលខំរក្សាអស់រយះពេល១៩ឆ្នាំ ពេលនេះត្រូវខ្ទិចដោយសារតែអាមុខស្វាដែលគេស្អប់នោះបំផុត។
     '' អាមុខស្វាអត់ជាតិ ចាំមើលណាពេលជួបលើក ក្រោយ យើងនឹងទះមាត់ឯងឲ្យបែក ហ៊ឺៗ '' ជុងហ្គុក វ៉ៃពូកទន្ទ្រាំជើងលើពូកបែបមិនសុខចិត្ត ចិត្តសែនខឹងអ្នកដែលយកស្នាមថើបដំបូងរបស់គេទៅខ្លាំងណាស់ មិនគួរណាបានទៅអ្នកដែលគេស្អប់ទាល់តែសោះ នាយតូចខឹងនឹងអ្នកដែលយកស្នាមថើបរបស់គេទៅ រហូតទាល់ តែគេងលក់មិនដឹងខ្លួន។ 
     ភូមិគ្រឹះត្រកូលឡាវេស៍...

     ថេយ៉ុងដើរចូលមកក្នុងផ្ទះទាំងទឹកមុខញញឹម ញញែមខុសពីធម្មតា រាល់ដងវិញគេមិនដែលធ្លាប់ញញឹមនោះទេ ថ្ងៃនេះវាអាចជាលើកទីមួយរបស់គេ ដែលដើរចូលមកញញឹមទាំងពីនៅមុខផ្ទះ រហូតដល់ចូលមកក្នុងផ្ទះ។ 
     '' អេ! កូនប្រុសម៉ាក់ថ្ងៃនេះមើលទៅដូចជាមានសេចក្តីសុខដល់ហើយ '' លោកស្រីឡាវេស៍ ដើរមកនិយាយជាមួយនាយរួចទៅអង្គុយលើសាឡុង ឃើញញញឹមតាំងពីដើរចូលមកក្នុងផ្ទះដំបូងបែបនេះ ច្បាស់ ជាមានរឿងអ្វីសប្បាយចិត្តមិនខាន។ 
     '' កូនក៏មិនដឹងដូចគ្នាម៉ាក់ '' ថេយ៉ុង ចូលទៅឱបរឹត អង្អែលគាត់ ព្រៀបដូចជាកូនក្មេងឱបលួងចិត្តចង់សុំ របស់អ្វីម្យ៉ាង។ 
     '' ស្រីណាធ្វើឲ្យកូនប្រុសម៉ាក់សប្បាយចិត្តដល់ថ្នាក់នេះ ប្រាប់ម៉ាក់មកមើស '' គាត់អង្អែលខ្នងថេយ៉ុងថ្នមៗ មុននឹងសួរថាស្រីឯណាដែលធ្វើឲ្យកូនប្រុសរបស់គាត់សប្បាយចិត្តដល់ថ្នាក់នេះ។ 
     '' គ្មានស្រីឯណាទេម៉ាក់ លើកនេះ គេជាមនុស្សប្រុស ថែមទាំងកាចដូចជាខ្លាទៀតផង ម៉ាក់មើលចុះ ព្រឹកមិញ គេទះកូនច្រើនកំផ្លៀងណាស់ '' នាយចង្អុលត្រង់កន្លែងដែលជុងហ្គុកបានទះឲ្យម៉ាក់របស់គេមើល ព្រោះតែនៅលើផ្ទៃមុខមានស្នាមម្រាមដៃនៅឡើយ។ 
     '' ម៉ាក់ចង់ដឹងថាកូននរណាគេដល់ហើយ ម៉េចក៏ហ៊ានទះកូនប្រុសរបស់ម៉ាក់បែបនេះ '' គាត់និយាយទាំងសើច ព្រោះតែមិនជឿនឹងត្រចៀកថាមានគេមកទះអាកូនក្បាលខូចដូចជាកូនគាត់បាន បានន័យថាក្មេងម្នាក់នោះប្រហែលជាកាចខ្លាំងហើយមើលទៅ បានជាហ៊ានទះកូនរបស់គាត់ឃើញស្នាមទះពេញផ្ទៃមុខច្រើនយ៉ាងនេះ។ 
     '' កូនមិនដែលស្គាល់គេទេ ជួបគ្នាលើកដំបូងសោះ 
ទះថ្ពាល់កូនបានបីបួនកំផ្លៀងទៅហើយ '' ថេយ៉ុង ធ្វើទឹកមុខរាងកម្សត់ មិនគួរណាត្រូវក្មេងម្នាក់នោះទះគេដល់ទៅពីរដងសោះ។ 
     '' សមមុខកូនហើយ '' គាត់នៅតែទប់សំណើចមិន បាន ចង់ឃើញក្មេងម្នាក់នោះណាស់ ក្លាហានពិតមែន ដែលហ៊ានទះកូនរបស់គាត់។
     '' តែថាគេស្អាតណាស់ម៉ាក់ ស្អាតជាងមនុស្សស្រីដែលកូនធ្លាប់ជួបទៅទៀត '' ថេយ៉ុង នឹកស្រមៃដល់ផ្ទៃមុខតូចថ្ពាល់ក្រពុំមួយនោះភ្លាម ធ្វើឲ្យចិត្តរបស់នាយចង់ចូលទៅចាប់ថើបម្តងទៀតណាស់ សែនគ្រឺតខ្នាញ់ខ្លាំងមែនទែន។
     '' បើឆ្នាស់ចឹងម៉ាក់សប្បាយចិត្តនឹងគាំទ្រមួយទំហឹង ដើម្បីយកមកបង្គ្រាបកូនឯងកុំឲ្យញ៉ែស្រីមិនរើសមុខពេក '' អ្នកជាម្តាយពេលដែលឮថាមានកូនប្រុសគេកាចឆ្នាស់ដល់ថ្នាក់ហ៊ានទះកំផ្លៀងបែបនេះ គាត់រឹតតែសប្បាយចិត្តថែមទៀត បើសិនជាអាចយកមកធ្វើកូនប្រសារបានទៀតរឹតតែល្អ។ 
     '' នេះម៉ាក់មិនខឹងឬស្អប់ទេហ្ហេស? គេជាមនុស្សប្រុសណា '' ថេយ៉ុង សួរទាំងភ្ញាក់ផ្អើល ព្រោះមើលទៅម៉ាក់របស់គេ ដូចជាមិនមានប្រតិកម្មអ្វីសោះ ពេលដែលឮគេនិយាយថា ចូលចិត្តមនុស្សប្រុសដូចគ្នា។
     '' ម៉ាក់មិនបានប្រកាន់ ឬក៏ស្អប់ខ្ពើមអ្វីឡើយ សំខាន់ឲ្យតែក្មេងម្នាក់នោះ ចេះបង្គ្រាបកូនទៅគឺបានហើយ ហើយកូនចេះស្មោះនឹងគេទៅ ម៉ាក់មិនត្រូវការអ្វីទៀតទេ '' លោកស្រីឡាវេស៍ និយាយទាំងញញឹម មិនថាជាប្រុសឬស្រី គាត់ទទួលយកបានទាំងអស់ សំខាន់ឲ្យតែបង្គ្រាបកូនគាត់បានគឺល្អហើយ ហើយគាត់យកក្តីសុខរបស់កូនគាត់ជាគោល ដោយមិនគិតប្រកាន់ភេទអ្វីទាំងអស់ សំខាន់ឲ្យតែកូនគាត់សប្បាយចិត្ត អ្នកជាម្តាយក៏សប្បាយចិត្តដូចគ្នា។
     '' អរគុណម៉ាក់ហើយ កូនស្រឡាញ់ម៉ាក់ជាងគេ សឺតត '' ថេយ៉ុង ថើបថ្ពាល់ម៉ាក់នាយមួយខ្សឺត តែប៉ុណ្ណឹងគេមានសង្ឃឹមនឹងយកកូនទន្សាយមកធ្វើជារបស់ខ្លួនបានហើយ ព្រោះម៉ាក់របស់គេព្រមបើកដៃឲ្យគេដោយមិនប្រកាន់ខឹង ថាគេចាប់ចិត្តនឹងមនុស្សប្រុសដូចគ្នាក៏ដោយ។ 
     '' ឆាប់ឡើងទៅងូតទឹកទៅកូន នឹងបានមកញាំបាយ '' គាង់ញញឹមដាក់កូនរបស់គាត់ម្តងទៀត ព្រោះមើល ទៅកូនរបស់គាត់ដូចជាចូលចិត្តក្មេងម្នាក់នោះណាស់ គ្រាន់តែគាត់និយាយថាព្រមបើកឧកាសឲ្យភ្លាម ថេយ៉ុងដូចជាសប្បាយចិត្តជាងត្រូវឆ្នោតមួយរយលានទៅ ទៀត។
     '' កូនញាំពីខាងក្រៅរួចហើយ ចឹងកូនទៅគេងសិន ហើយម៉ាក់ '' ថេយ៉ុង និយាយហើយក៏ឡើងទៅខាង លើបាត់ រកតែម៉ាក់របស់គេចង់សួរនាំបន្តទៀតមិន ទាន់។ 
     '' ចេះមកយកចិត្តឯងទៀតកូនម្នាក់នេះ '' គាត់ក្រវី ក្បាលហួសចិត្តនឹងកូនប្រុសរបស់គាត់ ចេះមកយកចិត្ត គាត់ទៅកើតដែរ បានន័យថាក្មេងម្នាក់នោះមានឥទ្ធិពល លើកូនប្រុសគាត់ខ្លាំងហើយមើលទៅ បានជាកូនគាត់ សប្បាយចិត្តមុខញញឹមរហូតបែបនេះ។ ដោយខ្ជិលគិត ច្រើន គាត់ក៏ដើរចូលទៅបន្ទប់ដើម្បីសម្រាក។

     ថេយ៉ុងមកដល់ក្នុងបន្ទប់ នាយបោះកាកាបចោលទៅលើគ្រែគេង រួចទាញយកកន្សែងពោះគោដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ រយះពេលដប់នាទីទម្រាំតែរួចរាល់ នាយចេញមកវិញជាមួយខោដែលមិនពាក់អាវ ព្រោះពេលដែលគេងយប់ គេមិនដែលពាក់អៅនោះទេ។
     '' ធ្វើយ៉ាងម៉េចទើបចូលទៅជួបអាល្អិតនោះបានទៅ? '' ថេយ៉ុង ដេកគិតនៅលើពូក សម្លឹងមើលពិដាន ដែលជាប់នឹងអំពូលភ្លើងបើកបភ្លឺនៅក្នុងបន្ទប់ដើម្បីជះពន្លឺនាពេលយប់។ 
     '' ត្រូវហើយ គេជាប្អូនរបស់បងប្រុសស៊ុកជីន ហើយ ណាមជុនលួចស្រឡាញ់គាត់ រឿងនេះ ត្រូវតែឲ្យណាមជុនជួយទើបបាន '' នាយនិយាយទាំងជឿជាក់ ព្រោះតែមានខ្នងបង្អែកស្រេច ទោះជាយ៉ាងណា ថ្ងៃណាមួយគង់ តែបានសម្រេចជាមិនខាន។ 
     '' គេងយកកម្លាំងទុកស្អែកវិញល្អជាង '' ថេយ៉ុង និយាយហើយក៏បិទភ្នែកសង្ខំគេង ព្រោះថ្ងៃស្អែកជាថ្ងៃថ្មី ដេកយកកម្លាំងទុកធ្វើបាបកូនទន្សាយរបស់គេម្តងទៀត ប្រសើរជាង។

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now