Part22: មានចិត្តលេីគេដែរសោះ

2K 168 9
                                    

នៅប្រទេសកូរ៉េក្នុងចុងខែវិចិ្ឆកា ដេីមខែធ្នូគឺជាពេលវេលាដែលមានព្រិលធ្លាក់ ហេីយអាកាសធាតុក៏ត្រជាក់ខុសពីធម្មតា

រាងតូច hoseok កំពុងរៀបចំខ្លួនទៅមេីលហាងរបស់គេ គេកំពុងឈរមេីលរាងខ្លួនឯងនៅមុខកញ្ចក់ធំមួយជាមួយអាវដៃវែងពណ៍ខ្មៅខាងក្នុងរួមនិងអាវធំក្រៅវែងដល់ជង្គង់ពាក់ពីក្រៅ ហេីយមានកន្សែងបង់កសាច់ចាក់ពណ៍ត្នោត ក្នុងដៃមានកាបូបយួរតូចល្មម

រាងតូចក៏បេីកឡានពីខុនដូរបស់ខ្លួនទៅហាងពេជ្រ

——-Diamond Shop💎——-

Hobi ចតឡានរួចគេដេីរចូលក្នុងហាងបុគ្គលិកទាំងអស់ក៏ឱនលំទោនគោរពយ៉ាងគួរសម
រាងតូចក៏ញញឹមពព្រាយទៅពួកគេតាមទម្លាប់របស់ខ្លួន ហេីយគេបន្តដេីរចូលទៅការិយាល័យធ្វេីការរបស់ខ្លួនដូចជាប្រចាំ

ដោយសារអត្តចារឹកស្លូតបូត ភាពចិត្តល្អ នឹងការយោគយល់អត់អោន របស់hobi ធ្វេីឲ្យភ្ញៀវ ជាពិសេសបុគ្គលិកទាំងអស់គោរព និងស្រឡាញ់រាងតូចខ្លាំងណាស់ រាងតូចមិនដែរចាត់ទុកពួកគេជាកូនចៅឡេីយ គេឲ្យតម្លៃបុគ្គលិករបស់គេណាស់

ពេលដលបន្ទប់ធ្វេីការហេីយរាងតូចដាក់កាបូបចុះរួចដៃចាប់បេីកកុំព្យូទ័របេីកមេីលគំរូម៉ូតពេជ្រដែលខ្លួនជាអ្នកច្នៃដោយផ្ទាល់

គេពិនិត្យមេីលបន្ថែមឲ្យល្អិតល្អន់ជាងមុន ក្រែងលោមានចំណុចខុសឆ្គងស្រួលគេកែតម្រូវ

———-Skip——————

1 hour later

តុកៗ!

កំពុងតែពិនិត្យមេីលសុខៗក៏ឮសម្លេងទ្វារបន្លឺឡេីង
«ចូលមកចុះ» hobi តបរួចទម្លាក់ភ្នែកមកមេីលឯកសារបន្ត

«លោកប្រធានមានគេផ្ញេីបាច់ផ្កាមកជូន»
ly និយាយរួចក៏លេីកបាច់ផ្កាបង្ហាញរាងតូច

«អូ ~ វាគឺផ្កាកុលាបតែមិនមែនពណ៍ក្រហមតែវាជាពណ៍ផ្កាឈូក» 
រាងតូចលាន់មាត់ព្រោះវាគេតែងតែឃេីញមនុស្សភាគច្រេីនជូនកុលាបក្រហម
រាងតូចជ្រួញចិញ្ចេីមបន្តិចមុននឹងទទួលយកបាច់ផ្កាពីបុគ្គលិក

«មានដឹងថាអ្នកណាផ្ញេីមកទេ»

«ខ្ញុំអត់ដឹងដែរនឹងលោកប្រធាន ព្រោះគេមិនបានប្រាប់ឈ្មោះផង»
Ly និយាយទាំងអេះក្បាលតិចៗ

«អឹម មិនអីទេណាly ទៅធ្វេីការបន្តចុះ»

រាងតូចក៏ប្រាប់ឲ្យបុគ្គលិកចេញទៅវិញ ហេីយខ្លួនក៏លេីកផ្កានោះមកមេីលទេីបពិនិត្យឃេីញមានក្រដាសnote មួយសន្លឹក

                      អត្ថន័យក្នុងក្រដាស📝

យ៉ាងម៉េចដែរអូនសម្លាញ់ពេញចិត្តទេ ថ្វីត្បិតនេះគ្រាន់តែជាកាដូបន្តិចបន្តួចបងជូនអូនតែវាចេញពីចិត្តដ៏ស្មោះត្រង់របស់បង បងតាំងចិត្តជ្រេីសរេីសផ្កានេះជូនអូន វាជាកុលាបពណ៍ផ្កាឈូកគឺមានន័យដល់ទំនាក់ទំនងបែបស្នេហា ហេីយបេីនរណាម្នាក់ជូនផ្កានេះដល់អូន បានន័យថាម្នាក់នោះគេលួចស្រឡាញ់អូនហេីយ បងជ្រេីសរេីសពណ៍ផ្កាឈូកជំនួសឲ្យពណួក្រហមព្រោះបងគិតថាបងទេីបតែផ្ដេីមញ៉ែអូន ចឹងបងមិនចង់ឲ្យវាស៉ីជម្រៅពេកនោះទេព្រោះខ្លាចអូនមិនពេញចិត្ត តែបងសង្ឃឹមថាអូននឹងពេញចិត្តណា សំណព្វចិត្តបង😘

                                              ពី Min Yoongi
រាងតូចអានបណ្ដេីរ ញញឹមបណ្ដេីរមិនប្រាប់ក៏ដឹងថាពេញចិត្តកាដូនេះណាស់
«ចេះគិតពីចិត្តខ្ញុំយ៉ាងនេះផងន៎ ប្រុសសម្អុយនេះ»
Hobi កាន់ក្រដាសnote តូចនោះទាំងញញឹម ហេីយនិយាយម្នាក់ឯង

មានចិត្តលេីគេដែរសោះ😌
ជួយ support រឿងទី២ admin ផង
រឿងនិយមន័យស្នេហ៍

មានចិត្តលេីគេដែរសោះ😌ជួយ support រឿងទី២ admin ផង រឿងនិយមន័យស្នេហ៍

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now