ភាគទី«៨៥»

292 38 7
                                    

   «មើលអី មិនញុាំទេឬ? »ឃើញគេភ្លឹសៗ មិនព្រមមកញុាំទើបបៀវស្តីម្តងទៀត ឥឡូវគេនេះចូលចិត្តធ្វើចរិកក្មេងតូចណាស់។
   «ញុាំ!!!ញុាំតើ»ដឹងទេថាកាលដែលនាយភ្លឹកមុននេះព្រោះអ្វី? គឺភ្លឹកព្រោះតែប្រពន្ធនាយអង្គុយញុាំអាហារ ទាំងនៅរុំកន្សែងនៅឡើយ នាយមិនយល់ទេ ថាបៀវគិតអី ព្រោះរាល់ដងមិនដែលបែបនេះឡើយ។
...
   «ឃើញភ្លឹកៗ ស្មានថាមិនញុាំ!»
   «អឺ...អូន.. មិនផ្លាស់ខោអាវសិនហ្អេស៎?»នាយដាច់ចិត្តនិយាយទាំងទើរទាក់ ខ្លាចថាបៀវខឹង ព្រោះឥឡូវមើលទៅអារម្មណ៍ឆេវឆាវមិនដូចពីមុនសោះ។
   «អត់ទេក្តៅស្អុះ»បៀវហីៗ ធ្វើមិនដឹង នៅមានកាយវិការសិចស៊ី លើកជើងគងអន្ទាក់ខ្លា បញ្ចេញភ្ញៅសខ្ចីញ៉េញ សឹងតែឃើញដល់អាក្នុងថែមទៀត។
   «...»បើបែបនេះតែអ្នកណាមិនក្តៅនោះ តែបានត្រឹមលេបទឹកមាត់ក្តឹកៗ ដើរមកតុអាហារញុាំជាមួយបៀវ។
   «មួយនេះឆ្ងាញ់! យូរៗញុាំម្តងរិតតែឆ្ងាញ់ ញុាំទៅ»បៀវដួសអាហារដាក់ក្នុងចានគេ! ទាំងកាយវិការ ទាំងទឹកមុខ អត់ទ្រាំសឹងពុំបាន បើអាចចង់តែចាប់បោះទៅលើពូក  សុតមួយឆ្អែតសិនចាំគិតគូញុាំអាហារតាមក្រោយ តែមិនអាចព្រោះម្នាក់នេះទើបតែខឹងពីលើកមុនដោយសារតែរឿងនេះឯង។
   «អរគុណ»បៃប៊លញឹមៗតប ព្រោះប្រពន្ធប្លែកបែបនេះដូចជាមិនសូវទម្លាប់សោះ។
   បន្តិចក្រោយអាហារពេលល្ងាចក៏បានបញ្ចប់រួចរាល់។ ញុាំរួចរាល់កូនក៏ភ្ញាក់ល្មមទើបបៀវត្រូវ មើលកូន ឯបៃប៊លយកថាសអាហាររៀបចំទុកខាងក្រោម រួចក៏ត្រឡប់មកបន្ទប់វិញដើម្បីងូតទឹកម្តង...
   ក្រាក!!!
   «???»ទ្វាបន្ទប់បើកឡើងភ្លាម អ្នកដែលចេញមកក៏ភ្ញាក់មួយរំពេចព្រោះបៀវកំពុងតែរៀបចំដាក់កូនអោយគេងក្នុងអង្រឹង ។
   បៀវបានប្តូរសម្លៀកបំពាក់ចេញរួចរាល់មកពាក់ឈុតគេងអាវដៃខ្លី ខោខ្លី ស្តើងៗមើលសឹងធ្លុះដល់ខាងក្នុង។
   «អូន...អូនកំពុងធ្វើអីនឹង?»
   «រៀបកន្លែងអោយកូនគេង»
   «មិនអោយកូនគេងលើគ្រែជាមួយអូនទេហ្អ៎?»រាល់លើកឃើញតែគេងជាមួយកូន អោបកូន តែថ្ងៃនេះម្តេចក៏ចង់គេងបែកកូនអីចឹង! ប្រពន្ធនាយលេបថ្នាំច្រឡំទេដឹង?
   «យប់នេះក្តៅស្តុះ បើចង្អៀតរិតតែក្តៅ!»
   «...»លឺប្រពន្ធនិយាយបែបនេះ នាយប្រែជាស្ងាត់! ព្រោះច្បាស់ជាយប់នេះនាយគេងលើសាឡុងទៀតមិនខាន បើសូម្បីតែកូនតូចនៅមិនបានគេងជាមួយផងនឹង។
   «យកទឹកដោះគោកូនអោយបន្តិចមក!»កំពុងតែភ្លឹកភ្លាំងបៀវក៏បញ្ជារ ទើបបៃប៊លដាច់អស់ការគិត យកទឹកដោះគោមកអោយប្រពន្ធ។យកអោយរួចក៏ទៅអង្គុយលើសាឡុង មិនចង់រំខានប្រពន្ធខ្លាចត្រូវមាត់។
   «មឹមគេងណាកូន...»បៀវដាក់ទឹកដោះគោក្នុងមាត់កូនបណ្តើរពោលបណ្តើរ។ ឯអាច្រម៉ក់ក៏មមៃភ្នែកច្រឹមៗរកគេងហើយ។
   «ស៊ឺត...»បន្តិចមឹមទឹកដោះគោរួច កូនក៏គេង បៀវថើបកូនមួយខ្សឺត មុននឹងរៀបចំកូនអោយស្រួលទើបងើបមកយកកំប៉ុងទឹកដោះគោទុកម្តុំ។
   «...»រួចរាល់ ក៏មកបន្តអង្គុយមុខតុសំអាង ទាញ Night cream ចេញមកមុននឹងលាបលើផ្ទៃមុខថើរៗ! លាបចប់សព្វគ្រប់ ក៏ទុកទៅម្ខាង ទាញលេយកមកម្តង មុននឹងលើកជើងម្ខាងអោយខ្ពស់រួចបៀកលេយកមកដាក់លើស្បែករួចលាបថើរៗ តាំងពីម្រាមជើងដល់ភ្លៅ។រួចម្ខាងក៏លាបម្ខាងទៀត។
    «ក្អឹកៗ...»សកម្មភាពនេះធ្វើអោយអ្នកដែលអង្គុយលើសាឡុងលេបទឹកមាត់ក្អឹកៗ ដកដង្ហើមទាំងពិបាក ព្រោះវាក្តៅពេញទាំងខ្លួនហើយ។
   «បៃប៊ល!!!»
   «ប...បាទ...»រវល់តែភ្លឹកស្រមៃដល់ឋានព្រះឥន្ទ្រ បៀវហៅកាត់ ទើបនាយត្រូវរដាក់រដុបភ័យមួយរំពេច ធ្វើខ្លួនមិនត្រូវខ្លាចថាប្រពន្ធចាប់បាន ដែលនាយលួចមើល។
   «មកនេះបន្តិច!»បៀវបក់ដៃហៅគេខ្វៃៗ! ក៏មិនដឹងថាហៅធ្វើអ្វី? មានការអ្វី?តែនាយភ័យទៀតហើយ។
   «អូន...អូនមានការអី?»តែបដិសេដមិនបាន ទើបនាយត្រូវងើបពីសាឡុង ដើរមករកប្រពន្ធទាំងភ័យៗខ្លួន។
   «ខ្ញុំលាបខ្នងមិនដល់ទេ! លោកជួយលាបអោយបន្តិច!»បៀវហុចលេអោយបៃប៊ល តែបៃប៊លមិនទាន់ទទួលនៅអេះអុញនៅឡើយ ខ្លាចថាធ្វើហើយខុសទៀត។
   «មិនសមទេដឹង?»
   «មិនសមយ៉ាងម៉េច?នេះយកទៅ លាបមកខ្ញុំមិនប្រកាន់តែទេ»បៀវហុចលេអោយបៃប៊លសារជាថ្មី រួចងាក់មករកកកញ្ចក់ ប្រលេះលេវអាវចេញ ពីរបីគ្រាប់ ទាញអោយសំយេះ ចុះក្រោមវាលស្នា បង្ហាញសាច់សខ្ខីញ៉េញ។
   «...»នាយដកដង្ហើមវែងៗ សម្រួលអារម្មណ៍មុននឹងខ្វេះលេចេញមក លាបលើខ្នងស្រឡូន ឯម្ចាស់ខ្លួនក៏ស្ងៀមមិនជំទាស់ ចង់លាបកន្លែងណា ស្ទាបកន្លែងណាក៏បាន។
   «រួចហើយ!»បន្តិចក៏រួចរាល់!
   «អរគុណ!»
    រួចហើយបៀវក៏តម្រង់មករកគ្រែគេង រួចក៏ឡើងលើគ្រែដាក់ខ្លួនគេង ប៉ុន្តែ...
   «ម៉េចក៏ទៅគេងលើសាឡុង???»ប៉ុន្តែបៃប៊លបែរជារៀបចំភួយខ្នើយដាក់គេងលើសាឡុងទើបបៀវត្រូវងើបអង្គុយឆ្ងក់វិញ! ខ្វះកន្លែងគេងណាស់ឬយ៉ាងម៉េច?
   «គឺ...បងខ្លាចចង្អៀតអូន!»
   «ចង្អៀតអី!គ្រែធំសឹងអីនៀគ!!!»
  
 

អន្ទាក់បេះដូងWhere stories live. Discover now