ភាគទី«២២»

277 47 9
                                    

«អ្នកនាងហ្វារើសអោយ ប្រាប់ថាអោយស្លៀកពាក់បែបនេះ»បៀវតប ឯដៃក្តាប់ជាយអាវតិចៗ ខ្លាចថាគេគំរោលចូលមកចាប់ហែកអាវខ្លួនរហែកអស់ទៀត! មួយឈុតនេះគឺហ្វារើសអោយពិតមែន ស្មានថាបៀវចង់ពាក់ឬ ធ្វើមិចបើជីវិតនេះគេបង្គាប់រហូតហើយ!
«ទៅដូរចេញទៅ មិនចេះខ្មាសគេទេហ្អេស៎!!»
«ខ្ញុំទៅដូរក៏បាន»
«មក!!»
«អ៎េ...លោកលែងមើល៍!! លែង!!»បៀវស្រែកឡើងព្រោះសុខៗ គេក៏ទាញអូសដៃវឹងឡើងទៅខាងលើ មិនដឹងថាគេត្រូវការអី ដឹងត្រឹមថាប្រហែលជា...។
..................
   ពេលវេលាហាក់ដើរលឿនមួយពព្រិចភ្នែកសោះ ក៏ដល់ពេលត្រូវត្រឡប់ទៅបាំងកក់វិញហើយ។ ក្រលេកមកមនុស្សមួយក្រុមដែលកំពុងត្រៀមឡើងឡាត្រឡប់ទៅវិញឯណេះ គ្រប់គ្នាជុំគ្នាអស់ហើយ ប៉ុន្តែនៅបាត់មួយគូប្រពន្ធថ្មីថ្មោងមួយមិនទាន់ចុះមក ក៏បានប្រាប់មុនហើយថាព្រឹកនេះត្រូវប្រញាប់ទៅបាំងកក់វិញ។
   «មិចក៏យូរម្លេះ? ហ្វាទៅតាមបងបន្តិចទៅចៅ»ស្តី្រចំណាស់អង្គុយរអ៊ូ គ្រប់គ្នារួចហើយអស់ នៅឡើយតែ  បៃប៊ល និងបៀវ មិនទាន់ឃើញមក ទើបដេញហ្វាអោយទៅតាម មិនអីចឹងមិនដឹងពេលណាបានយាងចុះមកទេ ។
   «មិនបាច់តាមទេម៉ា! នោះមកហើយ»និយាយមិនទាន់ផុតក៏មកល្មម តែរាងហួសចិត្តបន្តិច បៃប៊លត្រូវចុះមកទាំងខ្លួនទទេរ ប៉ុន្តែបៀវវិញត្រូវគេប្រើយួរឥវ៉ាន់សំពីងសំពោងពេញនឹង តែគេមិនបានខ្វល់ជាមួយខ្សែភ្នែកម៉ាដែលកំពុងសម្លឹង ចុះមកធ្វើមិនដឹង តែក៏បានអ្នកបម្រើរហ័សទៅជួយបៀវទាន់។
   «អត់ចិត្ត! ប្រើប្រពន្ធយួរឥវ៉ាន់ទៅកើត! »
   «មានធ្ងន់ឯណាម៉ា!»
   «យ៉ាងណាក៏មិនសម បើអ្នកដទៃឃើញគេសើចស្លាប់ហើយ!»ប្រពន្ធមាឌតូចតែមួយក្តាប់ ចេះប្រើទៅកើត អាងតែបៀវស្លូតធ្វើយ៉ាងមិចក៏បានតាមចិត្ត ប្រយ័ត្នទៅ! អោយតែបែបនេះមិនយូរទេម៉ានឹងបំបាក់អាចរិកបែបនេះចេញម្តងហើយ។
   «...»គេមិនតប ព្រោះមិនចង់ឈ្លោះជាមួយម៉ា ណាក៏មិនដែលឈ្នះស្រាប់ទៅហើយ ទើបសុខស្ងាត់អោយម៉ាប្រដៅចុះ ។តែគេក៏សម្លក់បៀវ ព្រោះបណ្តោយអោយម៉ាស្តីអោយគេ មិននិយាយអ្វីមួយម៉ាត់ ឯកាយតូចបានត្រឹមរេលភ្នែកចេញពីគេ ។
   «ចៅបៀវ»
   «បាទម៉ា...»
   «ចៅជិះឡានជាមួយម៉ា និងចៅហ្វា ឯ បៃប៊ល ជិះជាមួយប៉ាម៉ាក់ឯងចុះ»ម៉ាស្តីឡើង ឯអ្នកខ្លះក៏រហ័សងាក់មើលម៉ាភ្លែត ។
   «បាទ»បៀវមិនបដិសេដ ព្រោះមិនចង់នៅជិតបៃប៊លស្រាប់ ក្បែរគេពេលណាក៏ទទួលបានតែក្រសែភ្នែកសម្លក់ ហាក់ដូចស្អប់ខ្លាំង អីចឹងពេលនេះបានធូរចិត្តហើយព្រោះមិនបានជួបមុខគេ។
   «...»នាយកម្លោះលួចសើចបន្តិចព្រោះដឹងចិត្តម៉ា ថាគិតអី! ម៉ាខ្លាចនាយធ្វើបាបក្មេងនោះមែនទេ? ក៏ចង់ប្រាប់ថារឿងធ្វើបាបចង់ធ្វើបាបពេលណាក៏បាន អត់មានអីពិបាកទេ ទោះខ្លួនធ្វើបាបក៏បៀវមិនហ៊ានប្រាប់ម៉ាស្រាប់ ព្រោះនាយមិនដែលធ្វើស្រាល គឺធ្វើដល់ដើរលែងរួចឯណុះ!!!
  «អ៊ឹម...តោះរាងថ្ងៃដែលហើយនាំគ្នាឡើងគានទៅ»ឃើញថារាងថ្ងៃដែលហើយ ទើបម៉ាស្រដីម្តងទៀត ។ឯគ្រប់គ្នាក៏រហ័សឡើងឡាន បៀវរាងរីកមុខបន្តិចព្រោះមិនបាននៅក្បែរគេ ឯឡានក៏បើកចេញទៅ។
   ព្រលប់ៗ ឡានក៏មកដល់ភូមិគ្រិះ គិតទៅវាចំណាយពេលយូរ ព្រោះតាមផ្លូវមានបញ្ហាបន្តិចបន្តួច ទើបតែមកដល់ថ្មើរនេះ។
   គ្រប់គ្នាចុះពីលើឡានចូលទៅខាងក្នុង ឯអ្នកបម្រើក៏បំពេញតួនាទីរាងខ្លួន។ ក្រលេកមកមើលកាយតូច ដើរចូលទៅខាងក្នុង ដំណើរស៊ើកមើក ខ្លួនហាក់ស្រាលចម្លែកមិនដឹងថាកើតអ្វី?
   «បៀវកើតអីឬអត់ចៅ??»មកដល់ខាងក្នុង ម៉ាដាក់បង្គុយលើសាឡុង តម្រង់ចង្កេះបន្តិចសិនសឹមឡើងទៅខាងលើ តែក៏ចាបើសង្កេតឃើញមុខចៅរាងស្លេកស្លាំង ទើបម៉ាកើតចិត្តបារម្ភឡើងមក។
   «មិនអីទេម៉ា ប្រហែលជិះឡានយូរពេក ទើបបែបនេះ!»
   «មិនអីយ៉ាងមិច ឆាប់ឡើងទៅបន្ទប់ទៅ អាលងូតទឹកលេបថ្នាំ ហើយសម្រាកទៅ!»
   «បាទម៉ា...»
   «បៃប៊លជូនបៀវទៅបន្ទប់ បន្តិចទៅ»ម៉ាផ្តាំទៅបៃប៊លក្បែរនេះ បើបណ្តោយបៀវឡើងទៅតែឯងខ្លាចថាមិនស្រួលអីភ្លាមៗនោះបានអ្នកជួយ ឬក៏កំពុងឡើងកាំជណ្តើរក៏កើតវិលមុខអីនោះគិតយ៉ាងមិច!
   «!!!»គេមិនស្តីមើលមុខបៀវបន្តិច ក៏ចង់និយាយថានាយមិនមែនកញ្ជះ ដែលចាំបម្រើក្មេងម្នាក់នេះទេ បើឈឺងាប់មិនចេះមើលខ្លួង ក៏ទុកអោយងាប់ទៅ នេះមិនមែនរឿងរបស់នាយទេ។
   «អត់អីទេម៉ា ខ្ញុំមិនបានកើតអីទេ»
   «អត់អីយ៉ាងមុខស្លេកដូចមានស្ងោរហើយដឹងទេ!»
   «មនុស្សអស់ធំហើយម៉ា ល្មមចេះមើលខ្លួនឯងហើយ ម៉ាបារម្ភពីគេបែបនេះពេក យូរទៅធ្លាប់មនុស្សអស់ហើយ»ថាហើយនាយក៏ដើរចេញ រកតែម៉ាខាតមិនទាន់ ។
   «បៃប៊ល!!!»
   «ខ្ញុំអត់កើតអីទេម៉ា»
   «ហ៊ឹមយ៉ាប់ពិតមែន!!!»
...
   ក្រាក!
   កាយតូចលើកដៃបើកទ្វាចូលទៅក្នុងទាំងគ្មានកម្លាំង ។ពេលចូលទៅដល់ក៏ឃើញគេឈរមើលមកខ្លួន បៀវមិននិយាយដើរហួងទៅរកសាឡុង គិតថាសម្រាកបន្តិចចាំងូតទឹកតាមកក្រោយ។
   «យើងចង់ងូតទឹក!»មិនទាន់ទាំងដាក់ខ្លួនលើសាឡុងផងស្រួលបួលផង បៃប៊លក៏ស្តី  ទើបបៀវត្រូវងើបជាថ្មី ដើរទៅបើកទូរយកសម្លៀកបំពាក់គេមួយឈុតចេញមក មុននឹងបន្តមកដោះអាវអោយគេ!  ព្រោះនេះជាទម្លាប់ហើយដែលបៀវត្រូវបម្រើគេសព្វគ្រប់ ។
   «ឈឺអី??»សំណួរកំបុតចេញពីមាត់កម្លោះសង្ហារ ដាស់អោយបៀវត្រូវងើបមើលមុខគេបន្តិច តែមិនគិតថាគេបារម្ភទេ ព្រោះមនុស្សម្នាក់នេះមានតែដាក់ទំនាយបៀវថែម។
   «គ្រាន់តែឈឺក្បាល! ក្តៅខ្លួន»
   «ម្អួយទេដឹង!»ថាមិនចេះខុស គេសួរមិនមែនក្នុងន័យល្អទេ ក៏មានតែស្តីថាអោយថែម ។
   «...»បៀវមិនតប មិនចង់ឈ្លោះ ទើបដោះអាវអោយគេហើយក៏ទៅគេងលើសាឡុងជាថ្មី តែពុំបានដឹងដល់អ្នកក្បែរនេះក្រឺតខ្នាញ់ប៉ុណ្ណាទេ ។
   នាយកម្លោះចង់ធ្វើបាប តែនឹកឃើញថាឈឺទើបលើកលែង ខ្លាចថាធ្វើបាបហើយឈឺថែមអ្នកដែលពិបាកនោះគឺនាយ ក៏ដឹងថារាងតូចមានខ្សែធំលេងមិនស្រួលអ្នកដែលស៊យធំគឺជានាយ។

អន្ទាក់បេះដូងWhere stories live. Discover now