ភាគទី«១៤»

273 42 9
                                    

«មកអង្គុយជិតបងមកបៀវ»ស្ត្រីចំណាស់ពោលឡើងហៅបៀវអោយមកអង្គុយរួមតុជួបជុំគ្រួសារ ក៏មាន ម៉ា ម៉ាក់ ប៉ា ប្អូនស្រី ហើយនឹងប្តីប្រពន្ធថ្មីថ្មោងនេះឯង។ឯប៉ាម៉ាក់បៀវមិនបាននៅ ព្រោះត្រូវទៅវិញតាំងពីយប់។
   «បាទ...»បៀវចូលទៅអង្គុយជិតគេ គេមិនមាត់ ញុាំអាហារធ្វើមិនដឹង!
   «អាទិត្យក្រោយចៅទាំងពីរមាន ហានីមូន នៅអង់គ្លេស ម៉ាកក់សំបុត្រយន្តហោះរួចហើយ»
--------------------------------------------------------
   «ហាន់នីមូនអីម៉ា? មិនបាច់ទេ ខ្ញុំខ្ជិលធ្វើដំណើរឆ្ងាយណាស់» ហាន់នីមូន ក្រេបទឹកឃ្មុំធ្វើអី ?យប់មិញនេះនាយក្រេប ក្រេបឡើងឆ្អែតហើយ តែថា...វាមិនមែនជាទឹកឃ្មុំតែជាទឹកដោះគោ ខិខិ!
   «...»បៀវមិនហ៊ាននិយាយអ្វី ត្រឹមតែស្ងាត់ៗបានហើយ ព្រោះខ្លួនគ្មានសិទ្ធសម្រេច ទៅឬមិនទៅក៏ស្រេចតែគេ។
   «ទៅ!!! ត្រូវតែ! រៀបការហើយគួរយកពេលទៅផ្អែមល្ហែមជាមួយប្រពន្ធខ្លះ រឿងការងារគិតតាមក្រោយបាន !» ក៏ចង់អោយចៅបានផ្អែមល្អែមជាមួយគ្នាណា៎ ព្រោះថាចិត្តអាម៉ាម្នាក់នេះ ចង់បានចៅសឹងស្លាប់ទៅហើយ ចង់មានក្មេងរត់លេង ប្រលែងគ្នាក្នុងផ្ទះ គិតក៏សប្បាយចិត្តមុនទៅហើយ។តែបើសោះក្រោះបែបនេះ ពេលណាទើបបានកូនចៅប្រើនឹងគេទៅ។
   «តែខ្ញុំថាអ្នកខ្លះមិនចង់ទៅទេ!!»គេនិយាយហីៗ ដូចនិយាយចោល ទើបលោកស្រីអែលហ្វី ត្រូវងាក់ទៅមើលមុខបៀវបន្តិច ទើបសួរបញ្ចាក់...
   «ចៅបៀវមិនចង់ទៅទេហ្អ៎??»សួរបញ្ជាក់ បើថាចៅប្រសារមិនព្រមគាត់ក៏អូខេ មិនចង់បង្ខំច្រើន ព្រោះទើបរៀបការហើយថ្មីៗបែបនេះ អាចនឹងទាន់សម្របខ្លួនបាន។
   «អឺ...គឺ...»បៀវមិនដឹងថាត្រូវឆ្លើយបែបណា ព្រោះអ្នកខ្លះកំពុងសម្លឹងខ្លួនឥតឈប់មិនដឹងថាមើលក្នុងន័យអ្វី មើលចំកែវភ្នែកមួយនោះពេលណា ក៏ខ្លាចរអាទៅហើយ។
   «យ៉ាងមិចបៀវ ចង់ទៅឬអត់? ម៉ាមិនបង្ខំទេណា៎»
   «ខ្ញុំ...ខ្ញុំថាមិនបាច់ទៅក៏បានលោកស្រីធំ!»បើគាត់បើកផ្លូវអោយជ្រើសរើសបែបនេះហើយ ជ្រើមិនទៅតែម្តងចុះ ព្រោះក៏ដឹងថាគេម្នាក់នោះក៏មិនបានចង់នៅជិតខ្លួន។
   «ម៉ា!!! មិនមែនលោកស្រី!»
   «បាទ...គឺមុននេះខ្ញុំភ្លេច»មិនចេះតែថា តែបៀវទម្លាប់មាត់ពិតមែន ព្រោះពីដើមហៅតែបែបនេះស្រាប់។
   «ហ៊ឹម...អីចឹងសម្រេចថាមិនទៅណ៎ »
   «ខ្ញុំប្តូរចិត្តហើយម៉ា ខ្ញុំទៅ ឃើញថាម៉ាខំកក់សំបុត្រយន្តហោះរួចហើយ មិនទៅក៏មិនកើត!» មុននេះ ក៏ឆ្លើយបដិសេធ ព្រោះមិនចង់ទៅ តែគិតចុះឡើងក៏សម្រេចទៅវិញល្អជាង ព្រោះគេក៏ចង់ធ្វើបាបម្នាក់នោះ។
   «ក្រែងថាមិនទៅ??»
   «ដូចដែលថា ម៉ាខំកក់សំបុត្រយន្តហោះរួចហើយ មិនទៅខ្ញុំមានអារម្មណ៍ថាខុសស្លាប់ហើយ!»
   «ចុះបៀវ! ចង់ទៅឬអត់? បើបៀវមិនចង់មិនបាច់ទៅក៏បានព្រោះម៉ាមិនចង់បង្ខំ»
   «...»បៀវមិនចង់ទៅ តែក៏រេលភ្នែកសម្លឹងទៅអ្នកខ្លះ ឃើញថាគេសម្លក់ថ្នែរទើប ងាក់ទៅនិយាយមួយម៉ា...
   «ទៅ! ទៅក៏បាន!!!»បៀវញឹមៗ ទាំងមិនសម ខ្លួនក៏គិតវែងឆ្ងាយមុនទៅហើយ ថាច្បាស់ជាមានរឿងមិនល្អហើយ ព្រោះបៃប៊លមិនចូលចិត្តខ្លួន។
   «អីចឹងល្អហើយ»
   «ម៉ា??»មិនមែនជាបៃប៊ល តែនេះជាអ៉ិនហ្វាន មិនដឹងថាហៅម៉ាមានការអី?
   «យ៉ាងមិចចៅហ្វា!»
   «សុំទៅដែលបានអត់?» នាងអេះអុញ ចង់សុំម៉ាទៅដើរលេងនៅទីនោះដែល ទាន់មានឱកាស ព្រោះមិនយូរទៀតទេ ត្រូវត្រឡប់ទៅអាមេរិចវិញហើយ ទើបចង់យកពេលនេះស្និទ្ធស្នាលជាមួយបងថ្លៃ ឃើញភ្លាមក៏មាននិស្ស័យភ្លែត។
   «កូនហ្វា!! បងទៅតែពីរនាក់ប្តីប្រពន្ធ ឯងទៅធ្វើអី?»ម្តាយនាងនិយាយកាត់ ចង់ទៅធ្វើអី រំខានគេណាស់។
   «គ្រាន់តែចង់ទៅដើរលេងជាមួយថ្លៃ ព្រោះទម្រាំគាត់មកវិញខ្ញុំទៅអាមេរិចបាត់ហើយ»
   «មិនបានទេ ចៅហ្វា!!មួយអាទិត្យទៀតទើបបងទៅ ស្អែកខានស្អែក ក៏ដើរលេងបានកុំទៅរំខានបង!!!»
   «...»នាងធ្វើមុខស្អុយ មិនតប ម៉ាថាមិនអោយទៅហើយតើអ្នកណាហ៊ាន!
    «បានហើយៗ នាំគ្នាញុាំទៅ!»
........................
   វិលវល់ៗ ក៏ឈានចូលដល់រាត្រីទៀតហើយ ពេលនេះម៉ោង៨យប់ទៅហើយ តែអ្នកខ្លះក៏ចេញទៅណាបាត់មួយថ្ងៃមិនឃើញមកផ្ទះ។ បៀវក៏ធូរចិត្តដែលមិនបានឃើញមុខគេ ទៅបែបនេះក៏ស្ងាត់ល្អ។
    បៀវបើកទូរយកភួយខ្នើយ ចេញមក ដាក់លើសាឡុង ។យប់នេះខ្លួននឹងគេងលើសាឡុងហើយ មិនគេងជាមួយគេទៀតទេ កុំអោយគេធុញទ្រាន់ ហើយធ្វើបាបថែមទៀត។
   ក្រាក!!!
   សម្លេងបើកទ្វាបន្លឺ ! និយាយមិនទាន់ផុតពីមាត់ផងគេក៏មកដល់ គេដើរចូលមកក៏រាងឈួលក្លិនស្រាបន្តិច ច្បាស់ហើយថាបាត់មួយថ្ងៃនេះក៏ទៅផឹកស៊ីសោះ ។
   «លោកញុាំអីហើយឬនៅ?» មិនគិតច្រើនបៀវក៏សួរគេ ព្រោះមិនចង់ខុស ខ្លាចថាគេមិនទាន់ញុាំអី ហើយមកខឹងដោយទាំងខ្លួនទៀត។
   «មិនស៊ីទេ!!!»
   «...»គេរាងតម្លើងសម្លេងបៀវក៏ស្ងាត់ ប្រហែលចេះដឹងរឿងគេហើយមើលទៅ ទើបគេខឹង អីចឹងគេងវិញល្អជាង។
  «មិនដឹងតួនាទីទេហ្អេស៎??»បៀវរកគេងគេក៏ស្រែកសារជាថ្មី ។
  «លោកចង់ប្រើអីមែនទេ??»
  «យើងចង់ងូតទឹក មកដោះអាវអោយយើង»
  «...»បៀវក៏ងើបពីសាឡុងមករកគេ ។ម្រាមដៃបន្លាក្រូចលើកដោះអាវក្រៅគេចេញ មុននឹងប្រលេះលេវអាវគេម្តងមួយគ្រាប់ៗ រហូតអស់ ទើបគេពោលជាថ្មី...
   «រៀបចំខោអាវអោយយើង»
   «បាទ»
   «លើកក្រោយដឹងតួនាទីផង កុំចាំតែប្រើ»
   «...»បៀវមិនតប រៀបចំសម្លៀកបំពាក់អោយគេ ឯគេក៏មិនមាត់ដើរចូលបន្ទប់ទឹកបាត់។
    មួយស្រប់គេក៏ចេញមកវិញត្រឹមកន្សែងជាប់ត្រឹមចង្កេះ ឯបៀវក៏រៀបចំរួចរាល់អស់ហើយទើបតម្រង់មករកកន្លែងគេង។
    «ដេកស្អី?  មិនដឹងតួនាទីទេហ្អេស៎??»
  
  

អន្ទាក់បេះដូងWhere stories live. Discover now