ភាគទី«៥២»

235 44 4
                                    

«...»ទឹកភ្នែកក៏ស្រកមកតក់ៗ ឈឺហួសនឹងថ្លែងស្អប់សកម្មភាពគេនាពេលនេះណាស់ ។គេចង់បានក៏ត្រូវតែបាន មិនថាបៀវខំបដិសេធយ៉ាងណាក៏គេមិនព្រម ។
គេមិនបានស្តីអ្វីមួយម៉ាត់ ចង់បានក៏សង្រ្គប់ចាប់បង្ខំតែម្តង ។នៅទីនេះក៏បានត្រឹមជាកញ្ចេះតណ្ហារបស់គេ។ ស្បថថាយ៉ាងណាក៏ត្រូវតែលែងលះអោយដាច់ មិនអោយជាប់ជំពាក់ជំពិនជាមួយគេទៀតទេ។
....................................
រាត្រីនេះកន្លងផុតទៅ នាំមកនូវព្រះអាទិត្យរះជាថ្មី។ព្រឹកនេះក៏ប្រហាក់ប្រហែលសព្វដង បៀវងើពីព្រឹកព្រលឹម ធ្វើអាហារដូចធម្មតា ។ទោះឈឺខ្លួនពិតមែនក្តី តែបន់អោយតែដល់ព្រឹកឆាប់ៗ ព្រោះមិនចង់ជួបមុខគេ។
ថ្ងៃជ្រេលបន្តិច ទើបអ្នកដែលស្រវឹងកាលពីយប់មិញនេះព្រមចុះមក។ យប់មិញស្រវឹងខ្លាំង នៅប្រើកម្លាំងច្រើនទៀតទើបទ្រមខ្លួន ងើបមកក្រោយគេ ។
«ចុះមកហើយ????»សម្លេងចំណាស់ បន្លឺឡើង ស្មានមិនអោយខុសគឺម៉ានេះឯង ។យប់មិញដឹងថាចៅប្រុសចូលផ្ទះពេលយប់ ទើបចង់សួរអោយដឹងដាស់ដែល តើទៅធ្វើការងារអ្វីបានជាទៅតាំងពីព្រឹករហូតដល់ អាទ្រាតបែបនេះ?
«ម៉ាមានការងារអីមែនទេ?»អង្គុយចាំបែបនេះ នាយដឹងតែស្ពឹកមុខទៀតហើយ ។មាត់សួរតែភ្នែកក៏រកអ្នកខ្លះ ព្រោះខានឃើញមុខមួយយប់មួយថ្ងៃហើយ ។យប់មិញ បានប៉ះតែកាយ ឮតែសម្លេង តែមិនបានឃើញភក្រ្តា ។គិតទៅក៏ខឹងម្នាក់នេះ ប្តីប្រពន្ធទូទៅប្រហែលត្រូវគេងអោបគ្នាស្អិតរមួត តែបៀវអត់ទេ បើនាយមិនទៅអោប ថើប បៀវក៏មិនខ្ចីមករវល់ដែល។
«អង្គុយមក!!!»
«...»សម្លេងរាបស្មើ បន្លឺឡើងអោយនាយរអារ ទើបដាក់ខ្លួនអង្គុយចុះតាមសម្តីម៉ា។
«ទៅធ្វើស្អីដល់ម៉ោង៩យប់??»យប់មិញម៉ាក៏ដឹង តែមិនបានមករករឿងទាំងយប់! ធ្លាប់និយាយគ្នារួចហើយ ថាម៉ាមិនចូលចិត្តអោយចូលផ្ទះពេលយប់ គេមិនមែនខ្លួនមួយ គឺមានប្រពន្ធដែលត្រូវមើលថែ។ចរិកបែបនេះ បើចៅប្រសារសុំលែងក៏មិនខុសទេ។
«ការងារច្រើនទើបខ្ញុំត្រូវនៅបង្ហើយដល់យប់បែបនេះ!»
«មិចក៏មិនវេចខោអាវទៅនៅកន្លែងការងារតែម្តងទៅ?»បើថាដកឃ្លាមិនបានទេ យកខោអាវទៅនៅទីនោះតែម្តងទៅ ។តែប្រហែលជាមិនមែនរវល់ការងារស្អីទេ យប់មិញក៏ឮរោទ៍ឡានខ្លាំង បែបស្មានមិនខុស ប្រាកដជាស្រវឹងមិនខាន។
«យឺតតែម្តងទេម៉ា! លើកក្រោយឈប់អោយយឺតហើយ!»
«អោយដូចមាត់ផង! មានប្រពន្ធហើយ មិនមែនខ្លួនមួយ ដែលចង់ធ្វើអ្វីក៏បាននោះទេ! បើយកគេមកហើយ មិនខ្វល់បែបនឹងយកគេមកធ្វើអ្វី? ប្តីប្រពន្ធមានរឿងអីអោយចេះនិយាយគ្នា មិនមែនអាងអីបន្តិចក៏ជះកំហឹង យ៉ាងៗនឹង នៅជាមួយគ្នាយ៉ាងមិចសុខ?»ម៉ានិយាយបែបនេះសង្ឃឹមថាចៅនឹងយល់ កុំចាំដល់បាត់ទើបស្តាយក្រោយ ពេលនោះម៉ាក៏ជួយលែងបានដូចគ្នា។
«បាទ...យល់ហើយម៉ា»
«ថ្ងៃនេះមិនទៅធ្វើការងារទេ បានជាទើបតែក្រោក?»
«ពេលថ្ងៃទើបទៅ»
«ហ៊ឹម...ទៅរកអ្វីញុាំចុះ?»
«បាទ...»
«រកមើលអី?»ឆ្លើយបាទ តែភ្នែករេងាក់លិចកើតមិនឈប់។ មើលក៏ដឹងថាកំពុងរកអ្នកណា !!!
«គ...គ្មានទេ!»នាយរៀបរឹកធម្មតាឡើងវិញ ឆ្លើយនឹងម៉ាហើយក៏សម្តៅទៅតុអាហារ ។
រហូតឈានដល់ម៉ោង១០កន្លះថ្ងៃត្រង់ ទើបតែឃើញរាងតូចលេចវត្តមានចេញមក ។បៀវមកពីខាងក្រៅ ដោយមានអ្នកបម្រើទៅជាមួយម្នាក់ ឃើញថាកាន់ឥវ៉ាន់ច្រើនស្កេកស្កះថែមទៀតផង។
«មកពីណា?»សម្លេងស្អកបន្លឺឡើង ទើបបៀវត្រូវក្រលេកទៅរកប្រភពសម្លេង ។ ឃើញថាជាបៃប៊ល គេអង្គុយលើសាឡុងគងអន្ទាក់ខ្លាសម្លឹងមកខ្លួនដោយក្រសែភ្នែកកាចៗ ទើបមិនចង់ស្តី ដើរហួសធ្វើមិនឃើញ តែគេរហ័សងើបមកចាប់ដៃជាប់។
«...»
«លឺយើងសួរអត់?ឯងមកពីណា? »ឃើញហើយថាមានកាន់អីវ៉ាន់ ប្រាកដជាមកពីផ្សារ ។តែនាយមិនទុកចិត្ត រាល់ដងក៏មិនដែលចេញទៅក្រៅ ចុះហេតុអីថ្ងៃនេះចេះទៅក្រៅទិញរបស់របរច្រើនយ៉ាងនេះ? កុំប្រាប់ណាថា មានអាណាទិញអោយ ឬទៅលួចជួបអាមួយណា!! បើនាយទាន់នឹងងាប់ទាំងគូមិនខាន!!!
«ខ្ញុំទៅផ្សារ! ទិញរបស់របរប្រើប្រាស់»បៀវនិយាយ ឯដៃក៏ប្រលេះដៃគេដែលចាប់នោះចេញ។រហូតដល់គេព្រមព្រលែងវាសឹងតែជាំទៅហើយ។
«ក្នុងនោះមានអីខ្លះ?»
«សម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗ»
«មកនេះ!!!!»គេកញ្ឆក់ដៃតូចចេញទៅ រកហាមមិនទាន់ មិនដឹងថាគេកើតអ្វីទៀតហើយទេ សុខៗក៏ក្តៅ ឯពេលខ្លះក៏ត្រជាក់។
គេអូសដៃបៀវរហូតមកដល់បន្ទប់ ចាក់កន្លឹះគ្រឹប ! មុននឹងកញ្ឆក់អីវ៉ាន់ទាំងនោះ យកមកចាក់លើពូក ទាំងអស់ ។
«លោកចាក់វាចេញធ្វើអី?»
«មិចក៏សម្លៀកបំពាក់ច្រើនយ៉ាងនេះ?»អីវ៉ានច្រើនយ៉ាងនេះដូចជាទិញត្រៀមទៅឯណា! តែតាមដឹង ម៉ាដូចជាមិនបាននិយាយអ្វីទេ មិនបានប្រាប់នាយពីរឿងដើរកម្សាន្តអីទេ ចុះហេតុអីក៏បៀវទិញសម្លៀកបំពាក់អីច្រើនយ៉ាងនេះ? វាមិនមែនតែសម្លៀកបំពាក់ទេ នៅមានរបស់ប្រើប្រាស់ផ្សេងទៀត។
«ខ្ញុំគ្រាន់តែចង់ទិញទុក»បៀវនិយាយបណ្តើរក៏ប្រមូលរបស់ទុកបណ្តើរ មិនបានដឹងពីក្រសែភ្នែកមួយគូនោះមើលមកនាយយ៉ាងចម្លែកឡើយ។
«អោយប្រាកដថាទិញទុក មិនមែនត្រៀមចាំរត់តាមអាម្នាក់ណា!!!»
«ខ្ញុំមិនដែលមាន!!!ទោះជាមានក៏លោកគ្មានសិទ្ធមកហាមឃាតដែល!»
«កុំផ្គើនយើង!!!!»គេកម្រោលភ្លាមៗ យូរទៅក៏កាន់តែបានដៃទៅ បៀវហ៊ានតមាត់ ហ៊ានប្រឆាំងនឹងនាយ ក៏ដឹងហើយថាពេលនាយខឹងវាយ៉ាងមិច ហេតុអីក៏ចូលចិត្តឌឺម្លេះ?
«ខ្ញុំមិនផ្គើន! គ្រាន់តែនិយាយត្...អឹក! អ៊ឹប!!!»ស្តីមិនទាន់ចប់គេក៏ហក់ថើបសង្រ្គប់ជាប់ ។មាត់នេះមែនទេ ដែលពូកែតវ៉ា? ល្អ!!!នាយនឹងប្រដៅចេញម្តង ប្រដៅអោយរាង ហើយអោយចាំថាពេលគេនិយាយបៀវគ្មានសិទ្ធតមាត់។
«ឌឹបៗ...»ដៃតូចៗ លើកវាយទះតបទ្រូងគេឌឹបៗ តែគេមិនឈឺចាប់ដៃនោះជាប់ សម្រុកខាំញិចបបូរមាត់តូចនោះអោយម្ចាស់វាឈឺ ។
«...»រហូតដល់ផ្តួលរាងតូចអោយគេងខ្លួនត្រង់ ផ្ទប់ដៃដែលរើនោះទៅនឹងពូក ។ឯមាត់ក៏បន្តសកម្មភាពដដែល គេបឺតខាំញិច តាំងពីបៀវរើរហូតដល់ស្ងាត់ ទើបនាយដកខ្លួនប្រលែងដៃ ងើបសម្លឹងមុខតូចដែលយំនោះភ្លឹសៗ។
«ហ៊ឹស!!!!»បៀវច្រានគេចេញមួយទំហឹងរហូតដល់ផ្ងាកក្រោយ ។ស្រវ៉ាងើបចេញពីគ្រែរត់សម្តៅទៅមាត់ទ្វា តែបៃប៊លរហ័សជាងរត់មកចាប់ជាប់។កាយតូចត្រូវគេទាញមករកកន្លែងដើមវិញ ទោះបៀបរើបម្រាស់ក៏គេមិនលែង ។
តើមានដឹងទេ ថាពេលបៀវកាន់តែមិនខ្វល់នាយកាន់តែខឹង។ រាល់ពេលទៅណា ធ្វើអ្វីគ្រាន់ប្រាប់នាយអោយដឹងនាយជាប្តីមិនមែនអ្នកដទៃដែលបៀវត្រូវរក្សាកម្លាតនោះទេ។ ពេលគេសួរ គេនិយាយ ហាមផ្គើន ហាមតវ៉ា តែម្នាក់នេះមិនស្តាប់ទាល់តែសោះ ។
«លោកឯងថោកគ្មានអ្នកប្រៀបទេ!ហ្អឹកហ្អឺ...»
«អាណាទើបថ្លៃ?»
«អ្នកណាក៏ដោយតែមិនលោក! ហ៊ឺ...លោកឯងថោកណាស់ដឹងអត់?ហ្អឹក»
«ក្រែងបានស្រួលដោយសារអាថោកនេះតើហ្អី?»

អន្ទាក់បេះដូងWhere stories live. Discover now