ភាគទី«២៥»

277 47 6
                                    

    ខ្វោក!!!
   «ហ៊ឹក...»បៀវចាប់ដៃគេជាប់យំជាថ្មី ពេលគេហែកសម្លៀកបំពាក់ តែគេមិនខ្ចីខ្វល់ហែកទាំងតែខ្ទេចគ្រវែងទៅម្ខាងបាត់! គិតទៅស្ទាយរំលោភក៏សម្រែម្លេះ !ក្បាច់ដដែលៗ!!
   «ហេតុអីក៏យំ? មិនចូលចិត្តស្ទាយចាស់មែនទេ»គេញញឹមមើលមុខតូច និយាយបញ្ឈឺ មិនយល់សោះថាហេតុអីខ្លួនចូលចិត្តធ្វើបាបបៀវម្លេះ....
.................................................
   «ហ៊ឹកៗ...»សម្លេងយំអណ្តឺតអណ្តកបង្កឡើងដោយកាយតូច។ រាងកាយទាំងមូលទៅជាញ័រញាក់ស្ពឹកអស់គ្រប់កន្លែង បន្ទាប់ពីសង្រ្គាមរញ្ជួយជើងគ្រែបានបញ្ចប់! គេយកម្តងហើយម្តងទៀតមិនអោយបៀវបានស្រាកស្រាន្ត ទម្រាំតែគេឈប់វាគឺម៉ោងក្បែរ១១យប់បាត់ទៅហើយ។
   «ស្ងាត់...»បៃប៊លប្រាប់! តែមិនបានតម្លើងសម្លេងដាក់ ព្រោះនាយផ្ទាល់ក៏ខ្សោះអស់ពីខ្លួន ថែមទាំងស្រវឹងទៀតនោះ ទើបនាយមិនចង់រករឿងច្រើនជាងនេះ។
   «...»បៀវខ្ជិបមាត់ស្ងាត់ បែរខ្លួនទៅម្ខាង យោគខ្លួនងើបឡើងទាំងវេទនា បម្រុងនឹងចុះពីលើគ្រែទៅគេងកន្លែងខ្លួនវិញតែគេហាមទាន់។
   «ដេកនៅនឹងហើយ»
   «...»បៀវត្រូវងាក់មើលទៅគេជាមួយនឹងទឹកភ្នែកស្រក់ហូរគ្មានសម្លេង ក៏ផ្តើមភ័យទៀតហើយខ្លាចថាគេនឹងចង់បានបន្ត! តែបើមែនច្បាស់ជាស្លាប់មិនខានទេ ត្រឹមតែប៉ុណ្ណេះខ្លួនសឹងតែថប់ដង្ហើមម្តងៗហើយ។
   «បានលឺឬអត់?»គេនិយាយម្តងទៀត ជាមួយនឹងទឹកមុខធុញទ្រាន់ ។ បៀវសន្សឹមៗដាក់ខ្លួនគេងវិញទៅម្ខាងឆ្ងាយពីគេ រួចបែរខ្នងដាក់គេសម្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់។
    វឹប!!!
   «ហ៊ឺៗ....»ទៀតហើយ! កាចតូចត្រូវបានគេទាញវឹបមកផ្អឹមនឹងខ្លួនជាប់ ទើបបៀវភ័យយំខ្លាំងជាងមុន ។គេអោបជាប់សឹងតែកប់ទៅក្នុងទ្រូងហាប់ណែនទៅហើយ។
   «ស្ងៀម!»បៃប៊លខាំមាត់សង្គ្រឺតធ្មេញ ក្រឺតនឹងបៀវដែលរំអួយយំយែកមិនឈប់ នាយក៏ខឹង! ស្អីក៏ណាស់ណាម្លេះ ដេកជាមួយប្តីម្តងណាក៏មិនដែលបានស្រួលដែល ទាល់តែនាយហិង្សាដាក់ តែនាយមិនវាយដំទេ គ្រាន់តែសម្លុត ចាប់ដៃ ចាប់ជើង ខាំ បឺត តែប៉ុណ្នឹងឯង! តែបើអោយស្រួលៗ នាយក៏មិនបាច់ធ្វើដល់ថ្នាក់នេះ។
   «អ៊ឹក!!»បៀវក្តាប់មាត់ជាប់ ទប់ទឹកភ្នែក ដាក់ថ្នាក់ញ័រខ្លួន រហូតដល់អ្នកដែលគេងអោបនោះ ងើបមើលមុខបៀវបន្តិច! នេះយំឡើងក្រហមមុខហើយ តែគួរអោយចង់សើចព្រោះម្នាក់នេះយំចង់ តែប្រឹងពេបមាត់ផង ក្តាប់មាត់ផង មិនហ៊ានយំអោយគេលឺនាយលឺសម្លេង។
   «ហាមយំទៀតអោយសោះ! បើយើងលឺ ត្រូវទៀតមិនខាន! ម្តងនេះនឹងលេងទាល់ព្រឹកតែម្តង!»បៃប៊លគម្រាម ចង់អោយបៀវខ្លាច ហើយនៅស្ងៀម មិនរើ មិនបម្រាស់ អោយនាយទាស់ចិត្ត។តែអ្នកដែលលឺគេគម្រាមហើយភ័យពិតមែន មិនហ៊ានយំ ព្យាយាមបិទភ្នែកជិត ស្ងាត់ស្ងៀមអោយគេអោបរឹបតាមចិត្ត  ធ្វើមិចបើបដិសេធមិនបាន ឯមនុស្សម្នាក់នេះក៏ម្តងឆ្កួតម្តងជាតាមមិនទាន់ទៀត!
   បានបៀវនៅស្ងៀមរាងក្រាស់ក៏អោបជាប់ស្អិតមិនប្រលែង អោបសឹងតែក្លាយជាកាយតែមួយទៅហើយ មិនដឹងកើតអីបានជាយប់នេះប្លែកខុសធម្មតា ឬ ផឹកស្រាច្រឡប់ដាក់ចំកញ្ឆា ទេដឹង?បានជាវ៉ល់មិនដូចរាល់ដង...
    រាត្រីនេះក៏បានរំលងផុតទៅ សន្សឹមៗក៏បង្ហាញនូវព្រះអាទិត្យរះចិញ្ចាចចិញ្ចែងសារថ្មី ដាស់មនុស្សម្នាគ្រប់គ្នាអោយងើបប្រកបភារកិច្ចថ្ងៃថ្មី។
   «ហ៊ឹម...»មាត់តូចច្រមិច គ្រហឹមឡើង មុននឹងត្របកភ្នែកស្រទន់បើកសន្សឹមៗធ្មេចបើកៗអោយសុាំនឹងពន្លឺព្រះអាទិត្យ។បៀវយោគខ្លួនឡើងលើកដៃខ្ទប់ក្បាល ព្រោះវាកំពុងចាប់ខ្ទោកៗភ្លាមៗនេះ។
   «គ្រោកហើយ»សម្លេងធំគ្រល័របន្លឺឡើង បង្កអោយបៀវភ្ញាក់ងាក់រកប្រភពសម្លេង! ឃើញថាគេកំពុងតម្រង់ពីបន្ទប់ទឹកមក។
   «...»បៀវឈ្ងោកមុខចុះ មិនហ៊ានប្រសព្វភ្នែកជាគេ ឃើញភ័យក៏មុនទៅហើយ ហ៊ានទទួលស្គាល់ថាពេលនេះខ្លួនខ្លាចគេ មិនចង់ហ៊ាននៅជិតគេ មិនដឹងថាទ្រាំដល់ពេលណា តែពេលនេះបាក់ស្បាតពិតមែន!
   «អត់ដឹងតួនាទីទេ!»ឃើញបៀវមិនមាត់នាយប្រាប់ជាថ្មី ក៏ដឹងថាបៀវខ្លាច នាយផ្ទាល់ក៏ដឹងថាយប់លេងខ្លាំងទាំងដែលបៀវកំពុងឈឺ តែនាយស្រវឹងទើបទប់អារម្មណ៍មិនជាប់!!
   «បាទ...»បៀវរំកិលខ្លួនចុះពីលើគ្រែទាំងវេទនា ដើរមករកគេ មុននឹងទាញអាវ.សដៃវែងមកពាក់អោយគេ ។សកម្មភាគឡេឡឺបែបមិនដឹងអី ធ្វើអោយអ្នកខ្លះតាមមើលមុខស្លេកឥតឈប់ ! ឯម្រាមដៃតូចច្រឡឹងក៏ប៉ះនៅលើទ្រូងហាប់ណែនធ្វើអោយនាយដឹងដល់កម្តៅក្នុងខ្លួនបៀវ។
   «ទៅងូតទឹកចេញទៅ អាលញុាំបាយហើយលេបថ្នាំ យើងមិនចង់អោយម៉ាស្តីអោយយើងទេ»ឃើញមុខស្លេកស្លាំងហើយក៏ទ្រាំមិនបានទើបបៃប៊ល ដេញបៀវទៅងូតទឹកលេបថ្នាំភ្លាមៗ ! មិនមែនបារម្ភ តែនាយខ្លាចម៉ាបន្ទោសទៅវិញទេ!
    «បាទ...»បៀវដកខ្លួនចេញពីគេ មុននឹងទាញសម្លៀកបំពាក់មួយឈុតចូលបន្ទប់ទឹកបាត់។
    មួយស្របក់ក៏ចេញមកវិញ តែមិនបានឃើញគេទៀតឡើយ ក៏ប្រហែលជាចេញទៅធ្វើការបាត់ហើយ ព្រោះបៀវចូលបន្ទប់ទឹកក៏រាងយូរ។មិនគិតបន្តទៀត បៀវក៏រស់រាន រៀបចំខ្លួនចុះទៅក្រោម ! ក៏មិនចង់អោយនរណានិយាយថាខ្លួនទើបតែរៀបការ តែថ្គើនរឹកឡើយ។
   «មកហើយចៅបៀវ»រាងតូចច្រឡឹងចុះមកភ្លាមក៏ត្រូវបានរាក់ទាក់ដោយម៉ា ដែលកំពុងអង្គុយនៅតុអាហាររងចាំបៀវនេះឯង។ តាំងពីហ្វា និងប៉ាម៉ាក់នាងទៅវិញ ក៏នៅមានតែបៀវនិងបៃប៊លនេះឯង តែនាយកម្លោះហាក់មិនសូវមានពេលវេលាជាមួយម៉ាសោះ គឺបានតែបៀវនឹងឯងបានកំដរម៉ាគ្រប់ពេល។
   «ម៉ាមិនទាន់ញុាំអាហារពេលព្រឹកទេ!»
   «កំពុងចាំបៀវនេះឯង អង្គុយមក!»ម៉ាញញឹមស្រស់ដាក់ចៅប្រសារមុននឹងហៅបៀវអោយមករួមតុអាហារ។
   «ខ្ញុំសុំទោសដែលអោយម៉ាចាំយូរ»
   «មិនអីទេ! ម៉ាយល់ ទើបតែរៀបការតែស្អិតរមួតនឹងគ្នាបែបនេះឯង»
   «បាទ...»បៀវញញឹមមិនសូវសមពេលលឺម៉ានិយាយបែបនេះ! ម៉ាប្រហែលមិនសូវដឹងទេថាចៅម៉ា ចរិកយ៉ាប់ប៉ុណ្ណា!
   «ចៅបៀវ!! ម៉េចក៏ស្លេកស្លាំងម្លេះ? ហឺយ...ខ្លួនក៏ក្តៅខ្លាំងទៀត!! ម៉េចក៏រើឡើងវិញអីចឹង ក្រែងស្រាលហើយហ្អី?»ស្នាមញញឹមដោយបបូរមាត់ស្លេកស្លាំង ទើបតែធ្វើអោយម៉ាចាប់អារម្មណ៍ទៅមុខតូច មុននឹងរហ័សេហួនស្ទៀបសព្វសាច់ឃើញថាក្តៅង៉ុមសឹងតែឆេះ។ ក៏មិនគិតថាវារើឡើងវិញ ព្រោះប៉ុន្មានថ្ងៃនេះបៀវក៏លេបថ្នាំជាប់លាប់ណាស់ ។
   «អត់អីទេម៉ា! ខ្ញុំមិនអីទេ»
   «មិនអីមិចនឹងកើត! បៃប៊លមិនបានមើលថែចៅបៀវទេហ្អេស៎?»អ្នកដែលម៉ានឹកខឹងដល់គឺបៃប៊ល បើគេយកចិត្តទុកដាក់មើលបៀវបន្តិចប្រហែលវាមិនរើជំងឺលើសដើមបែបនេះទេ!
   «គឺ...»
   «មិនកើតទេ! យប់នេះទៅគេងបន្ទប់ម៉ា ឈឺបែបនេះបណ្តោយមិនបានទេ ប្តីក៏ពឹងមិនកើតទៀត!! ពេលណាជាចាំត្រឡប់ទៅគេងជាមួយប្តីវិញ!!»

    

  

  

អន្ទាក់បេះដូងWhere stories live. Discover now