ភាគទី«៨៣»

230 27 4
                                    

   «...»ភ្នែកសម្លឹងកូន តែខួរក្បាលក៏គិតវែងឆ្ងាយ! គេទៅថៃញឹក ប្រាកដជាមិនមែនដោយសារការងារទេ ព្រោះដោយសារតែរឿងផ្សេងច្រើនជាង។ អាចទេ...ដែលជារឿងសង្សាចាស់គេ ព្រោះកន្លងមក មិនដែលបានទទួលដឹងទេ ថាទំនាក់ទំនងគេទាំងពីរទៅជាយ៉ាងណាហើយ ។តែបើនៅស្រឡាញ់គេនោះ មកធ្វើល្អដាក់ខ្លួនធ្វើអី? ឬក៏គ្រាន់តែចង់បោកចិត្តកាយតូចអោយងប់ងល់ហើយ រួចក៏ចង់យកកូនទៅ?
កាយតូចដាក់ខ្លួនគេងក្បែរកូន យំខ្សឹកខ្សួលតែម្នាក់ឯង ខឹងគេ ខឹងៗៗ តែពេលនេះគេមិននៅទើបបានត្រឹមខឹងគេតែម្នាក់ឯង រួចពោលក្នុងចិត្តថា...
   «ហ៊ឹក! អាថោក...»
   «ហ៊ឹក...អាបោក!»បោកថាស្រឡាញ់ ធ្លាប់ប្រាប់ថាស្រឡាញ់តែតាមការពិតគេកុហក!
   ...
   មួយអាទិត្យបន្ទាប់!
   តាំងពីថ្ងៃដែលគេទៅតាំងពីយប់បាត់ស្រមោលនោះមក ក៏មិនដែលឃើញគេមកអើតឈ្ងោកសោះ។ ពេលខ្លះបៀវក៏ចាំផ្លូវគេ តែនៅតែបាត់សូន្យឈឹង ក៏មិនដែលលឺម៉ានិយាយអ្វីពីគេដូចគ្នា។
   ម៉ោង៤រសៀល! បៀវនៅតែសម្ងំក្នុងបន្ទប់ជាមួយកូន មិនចង់ចេញក្រៅ ។ ក្នុងខ្លួនហាក់នៅមិនសុខ ធ្វើអីក៏មិនកើត អារម្មណ៍នៅតែគិត! គិតពីគេម្នាក់នោះ។
   «...»ភ្នែកសស្អាត ក៏សម្លឹងកូន សម្លឹងទាំងទឹកមុខក្រៀមក្រំ ។ តើគ្រួសារមួយនេះមិនអាចជួបជុំពិតទេ ? នឹងត្រូវបែកបាក់ពិតប្រាកដមែនឬ? បើគង់តែបែបនេះ អោយជួបធ្វើអី? បើសិនជាអាចជ្រើសបាន ខ្លួនក៏សុខចិត្តជ្រើសមិនស្គាល់គេល្អជាង បើជួបហើយក៏បែក តើជួបដើម្បីអ្វី?
   កាយតូចក៏ដាក់ខ្លួនគេងជិតកូន សម្លឹងមុខកូនយូរៗ ក៏អោបថ្នមៗ មានតែកូនម្នាក់តែដែលជាកន្លែងដ៏កក់ក្តៅ ។
   មិនចង់គិតច្រើន! ត្របកភ្នែកស្តើងក៏បិទសន្សឹមៗ ...សន្សឹមៗរហូតក៏គេងលក់ក្បែរកូន តែភ្លាមនោះ...
   «អ្ហឹម...»សក់ទន់រលាស់ ត្រូវបានស្ទាបថើៗ ដល់សមីខ្លួនត្រូវថ្ងូរបំពង់.កព្រោះមានមនុស្សកំពុងរខានដំណេក។
   ស៊ឺត!!!
   «...»មួយខ្សឺតលើថ្ពាល់ទន់រលោង ទើបសាមីខ្លួនភ្ញាក់បើកភ្នែកឡើងមក តែមិនទាន់ហាស្តីអ្វី គឺមើលភ្លឹកទៅមនុស្សនៅចំពោះមុខ! កំពុងគិតថា តើនេះជាយល់ការយល់សប្តិឬអត់? ឬក៏នឹកគេរហូតដល់យល់សប្តិ?
   «បៀវ...»សម្លេងស្រទន់ ចេញពីបបូរមាត់ក្រាស់ នាយដាក់បង្គុយជិតប្រពន្ធកូន ទើបធ្វើអោយបៀវត្រូវងើបអង្គុយឆ្ងក់!
   «...»ដឹងថាមិនមែនជាយល់សប្តិច្បាស់ហើយ ទើបម្នាក់នេះ លើកបីកូនចេញពីគ្រែ ចង់ចេញពីត្រង់នេះ។
   «បៀវ...»តែបៃប៊លរហ័ស ឱបជាប់ពីក្រោយទាំងម្តាយទាំងកូន ក្រសោបមិនអោយទៅណា?
   «មកធ្វើអី?»បៀវ។
   «អូននិយាយអី? ប្រពន្ធកូនបងនៅទីនេះ តើអោយបងទៅណាបាន!»
   «ឃើញថាទៅយូរ ស្មានថាងាប់បាត់ហើយអីតើ»មាត់និយាយ តែដៃក៏បេះដៃគេចេញបណ្តើរ មិនចង់នៅជិត រិតតែមិនចង់ស្តីរក។
   «បងរវល់...»នាយមិនដឹងថាគួរឆ្លើយបែបណា តែនាយរវល់ពិតមែន។ក៏ដឹងថានាយមានក្រុមហ៊ុននៅប្រទេសថៃ មានការងារច្រើនដែលត្រូវដោះស្រាយ ឯប្រពន្ធក៏នៅអាមេរិក ដូចនេះហើយគឺនាយត្រូវតែឆ្លៀតពេលអោយប្រពន្ធខ្លះការងារខ្លះ។
   «បើរវល់ហើយ មកធ្វើអី? ទីនេះក៏គ្មានអ្នកចាំលោកដែល»
   «បៀវ...»
   «លែង!!!!»បៀវស្រែកខ្លាំងៗ ទើបបៃប៊លព្រមលែងព្រលែងតាមសម្រួល មិនចង់អោយបៀវទើសទាល់ចិត្តឡើយ។
   «អិ...អ្ហឺ...»អាច្រម៉ក់ក៏ង៉ិកង៉ក់ឡើង ពេបមាត់យំពត់ពែនខ្លួននៅមិនសុខទៀតហើយ ។
   «ចាំបងឆុងទឹកដោះគោអោយ» មិនអោយបៀវតប នាយក៏ចាត់ចែងឆុងទឹកដោះគោ ព្រោះដឹងចរិកអាល្អិតនេះច្បាស់ បើកភ្នែកពេលណា បើកមាត់ពេលនោះ ទាល់តែញុកទឹកដោះគោទើបស្ងាត់។
   «អឺៗ កូនយំៗ កូនពៅ...»បៀវបីរលាក់កូន ទះគូទតិចៗអោយបាត់យំ រួចក៏អង្គុយលើគ្រែវិញ ព្រោះតូចនេះយំពេលណាក៏គ្រញែងចាប់មិនឈ្នះ ។
   «បៀវរួចហើយ»
   «កូនពៅ...អា៎ៗ កុំយំៗកូន មឹមៗណា ...»បៀវទទួលទឹកដោះគោពីបៃប៊ល លួងលោមកូន ទឹកដោះគោដល់មាត់ពេលណា ក៏ត្របាក់វឹបៗ តែម្តង បែបនេះទើបអ្នកម៉ាក់ត្រូវញញឹមទៀតហើយ។
   «អូននិយាយអីមុននេះ?»រវល់តែមើលមុខកូនញញឹមសុខៗ បៃប៊លស្តីឡើងទើបបៀវត្រូវងាក់សម្លឹងមុខគេ។
   «និយាយអី?»បៀវផ្ទួនវិញ ព្រោះដូចជាមិនបាននិយាយអ្វីខុសទេ ហេតុអីក៏គេសួរ?
   «កូនពៅ! អូននិយាយថាកូនពៅ»នាយលឺ! លឺច្បាស់ណាស់អម្បាញ់មិញនៀគ លឺថា កូនពៅៗ ចង់មានន័យយ៉ាងមិច?កុំប្រាប់ណាថាពៅត្រឹមកូនមួយនេះ?
   «ហើយយ៉ាងមិច?»
   «មិនមែនពៅទេ»ពៅបានយ៉ាងមិចបើទើបតែមានមួយនឹង យ៉ាងហោចណាស់ក៏តាមយកអោយបានបីអីយ៉ាងតិចដែល បើអោយពៅត្រឹមអាត្រង៉ោលនេះកុំសង្ឃឹម។
   «ឡប់មែន? និយាយឆ្កួតស្អីលោកនឹង?»
   «បងនិយាយពិត!!!! »
   «ពិតក៏ដោយ មិនពិតក៏ដោយ ខ្ញុំមិនយកកូនជាមួយលោកទេ!»
   «គិតថាមានតែអាត្រង៉ោលមួយហើយក៏រួចខ្លួនមែន? យ៉ាងហោចណាស់ ក៏បាន២,៣ទៀតដែល»លឺសម្តីគេហើយអត់ខឹងមិនបាន! ហៅកូនខ្លួនសុទ្ធតែអាត្រងោល!ចាំមើលចុះ!! បៀវលើកកូនដាក់កណ្តាលគ្រែទាញទឹកដោះគោកូនមឹមមុននេះទុកមួយកន្លែង ត្រូវមានរឿងជាមួយគេដាច់ខាត...
   «កុំមកហៅកូនខ្ញុំបែបនេះ»បៀវឈរមុខគេ និយាយអោយដឹង ជាឪគេបែបណា មិចក៏ហៅកូនអាក្រក់យ៉ាងនឹង?
   «បើត្រង៉ោលមែននឹង»
   ផាច់!!!!
   «ប្រាប់ហើយថាកុំហៅកូនខ្ញុំបែបនឹង»មួយដៃកណ្តាលមាត់ផ្លាច់! ប្រាប់ហើយអីតើថាមិនអោយហៅកូនបែបនឹង កូនមិនមែនត្រង៉ោល គ្រាន់តែសក់តិចអីតើ។
   «...»បែបនេះទើបលែងហ៊ានស្តី ឈរខ្ទប់មាត់ដែលប្រពន្ធដាក់មួយកំផ្លៀងមុននេះ ហូរឈាមរឹមៗទៀតបាត់ហើយ។
   «ហ៊ឹស!!!!»ច្រានទ្រូងគេចេញហើយ ក៏ត្រឡប់មកអង្គុយក្បែរកូនវិញ មុននឹងបញ្ចុកទឹកដោះគោ។
   «កូនប៉ាៗ...»នាយដើរមកជិតប្រពន្ធឈរហៅកូនស្រទន់ អាច្រម៉ក់ក៏សម្លឹងមករកប្រភពសម្លេងភ្លឹសៗ។ កូនគេខ្ជូតសឹងអី ហៅអាត្រង៉ោលក៏រិតតែខ្ជូត តែប្រពន្ធមិនអោយហៅសោះ។
   «ប៉ាៗមកលេងបានតែពីរថ្ងៃទេត្រូវទៅវិញទៅហើយ»
   «ទៅណា???»លឺសម្តីគេហើយ បៀវក៏សួរ! ទើបតែមកសោះទៅណាទៀតហើយ។
   «បងទៅប្រទេសថៃ ព្រោះមានការងារច្រើន»
   «...»លឺសម្តីគេហើយបៀវមើលមុខគេបន្តិចមុននឹង បែរមកបញ្ចុកទឹកដោះគោកូនវិញ។
   «បៀវ...»
   «បើរវល់យ៉ាងនឹងមកធ្វើអី?»
   «បងរវល់ពិតមែន»
   «រវល់ជាមួយអ្នកចាស់ថាខ្លះ»
   «បងធ្វើការ ប្រឹងរាល់ថ្ងៃក៏ព្រោះតែប្រពន្ធកូននេះឯង»បើរវល់មែនអោយធ្វើបែបណា នាយក៏មិនអាចទុកការងារចោលរហូតដែល ។
   «...»
   «បៀវ...»
   ផ្លាច់!!!
   «បើរវល់ខ្លាំងមកធ្វើអី?»មួយកំផ្លៀងផ្លាច់លើផ្ទៃមុខបន្ថែម មិនយល់ទេថាហេតុអីឥឡូវបៀវកាចយ៉ាងនេះ?
   «បៀវស្តាប់បង...ផាច់!!!!»សម្តីមិនទាន់ចប់ក៏មួយកំផ្លៀងទៀត ។ផ្ទៃមុខនាយពេលនេះសុទ្ធតែស្នាមបាតដៃហើយ។
   «ចេញទៅ!!!!»
   «...»នាយគ្រាន់តែសម្លឹងមើលប្រពន្ធតិចៗ ហេតុអីក៏កាចៗយ៉ាងនេះ បៀវស្លូតៗពីមុនបាត់ទៅណា។
    «ចេញទៅ»ដេញជាថ្មីម្តងទៀតទើបនាយព្រមចេញទៅ នៅយូរប្រាកដជាហើមមុខស្ពឹលមិនខាន...
   «ហ៊ឹក...មានថ្មីប្រាកដ!»

 
  

អន្ទាក់បេះដូងWhere stories live. Discover now