ភាគទី«៨២»

182 30 4
                                    

«យប់នេះគេងសាឡុង»
«ហាសៗៗ ប្រពន្ធដេញចេញទៀតហើយមែន?»លឺបែបនេះម៉ាក៏សើចកិល ឃើញអត់ មិនទាន់បានមួយថ្ងៃផងគេក៏ធ្វើអោយទាស់ចិត្តប្រពន្ធ ពេលនេះដេកសាឡុងបានសម្រេចហាសហា...
...
«!!!!!!»អ្នកដែលត្រូវម៉ាសើចចំអកក៏ប្រែជាមុខមាំភ្លាមៗ!
«ម៉ា...»ហ្វាកេះម៉ាតិចៗ កុំអោយសើច ព្រោះបងប្រុសកំពុងខឹងហើយ បើម៉ានៅតែឌឺដងអោយបងប្រុសបែបនេះ មិនយូរទេ នឹងមានសង្រ្គាមផ្ទុះឡើងមិនខានទេ។
«ម៉ាគ្រាន់តែសើច អោយសមមុខ!!ព្រឹកមិញធ្វើខ្លាំងសម្បើមណាស់ហាសៗៗ»ម៉ាសើច!សើចអោយអស់ចិត្តទើបឡើងទៅខាងលើបាត់ ឯហ្វាក៏ឡើងទៅតាមក្រោយជាមួយគ្នា។
«...»នាយកម្លោះខាងនេះបានត្រឹមដកដង្ហើមធំមួយឃូស មុននឹងចុះមករកសាឡុង។យប់នេះគេងអោបដៃទៀតហើយ ហេតុអីសំណាងមិនមាននៅខាងនាយរហូតអីចឹង បានតែមួយយប់ឥឡូវក៏អត់លិឌដដែល ណ្ហើយ ...ធ្វើមិចឆាកជីវិតវាបែបនឹងហើយ។
...
ព្រឹកថ្មី!
ម៉ោង៦ព្រឹកកាយតូចច្រឡឹង និងកូនតូចគេងលើគ្រែតែពីរ! កូននៅគេងស្កប់ស្កល់នៅ ឯអ្នកជាម្តាយបើកភ្នែកក្រឡោត ភ្នែករំពៃមើលទៅមាត់ទ្វាឥតឈប់។
ពេលនេះព្រឹកហើយ គេក៏គួរតែមករកដូចគ្នា ធម្មតាពីមុនទោះគេងផ្សេងគ្នា តែគេឆ្លៀតងើបទាបភ្លឺមកជួយមើលកូនដែល តែនេះអត់ទេ គេស្ងាត់ឈឹងមិនសូម្បីតែបង្ហាញមុខបន្ទិច! អាចទេ...នេះទង្វើមនុស្សអស់ចិត្ត?
«អ្ហិ...អ្ហឺង៉ា»កូនតូចក៏ភ្ញាក់ឡើងយំង៉ិកង៉ក់ភ្លាម ក្មេងនេះក៏ខូចមិនតិចចដែលភ្ញាក់លើកណាក៏យំរកមឹម ភ្ញាក់មកភ្លាមក៏ចង់អោយញុកទឹកដោះគោដល់មាត់ភ្លាម ហ៊ានតែយូរក៏ស្រែកយកៗ ទាល់តែបានមឹមទើបព្រមស្លូត។
«ចាំបន្តិចកូន ចាំបន្តិច ចាំម៉ាក់ឆុងគោៗអោយណា»បៀវទុកកូនសិន ចុះពីគ្រែមកឆុងទឹកដោះគោអោយកូនវ៉ឹបៗ បើរាល់ដងមិនសូវពិបាក ព្រោះពេលដែលគេនៅ បៀវលួងកូនឯគេក៏ឆុងទឹកដោះគេអោយ។
«អ្ហឺង៉ា!!!! អ៊ុប...»ស្រែកៗ ដល់បានញុមមាត់ភ្លក់ក៏ស្ងាត់ ប្រឹងបឺតយកៗ លឺតែសម្លេងជីបជុប ឯថ្ពាល់ក៏ប៉ោងៗ មាត់ក្របួចប្រឹងបឺតបែបនេះ រិតតែធ្វើអោយអ្នកជាម្តាយញញឹមបាត់អស់ទុកកង្វល់ទាំងឡាយ។
«...»បៀវញញឹមលេងថ្ពាល់កូនតិចៗ ខ្នាញ់អើយសែនខ្នាញ់ ចង់តែចាប់ក្រចាប់អោយណាណីទេ។ តែក៏អន់ចិត្តបន្តិច កូនមុខកាត់តាមគេទាំងអស់ សំណាងហើយ បានថ្ពាល់ខួចកាត់តាមម៉ាក់តែបន្តិច ។
លុះឈានដល់ម៉ោង៧ព្រឹកទើបបៀវ សម្អាតខ្លួននិងងូតទឹកអោយកូនរួចរាល់ ក៏ចុះមកខាងក្រោម។
«បងថ្លៃ...អោយក្មួយមកនេះមកចាំខ្ញុំជួយកាន់»ហ្វាដែលកំពុងតែកំពុងតែរៀបតុអាហារ ងាក់ឃើញបងថ្លៃក៏រហ័សទៅជួយបីក្មួយភ្លាម។
«ទៅអ៉ីហ្វាណាកូន...»បៀវញញឹមហុចកូនអោយទៅអ៊ិនហ្វា មុននឹងតម្រង់មកតុអាហារទាំងពីរនាក់។
«ឡើងទៅយករទេះមក»ឯម៉ាដែលនៅក្បែរនោះក៏បញ្ជារអ្នកបម្រើអោយទៅយករទេះ ។
«ចាស៎ លោកស្រីធំ»
«យកអាល់ហ្វីនមកអោយម៉ាបន្តិចមកហ្វា ម៉ាចង់បី»
«ប៊ីលីមិនមែនអាល់ហ្វីនទេម៉ា»ហ្វាតវ៉ា ព្រោះឈ្មោះក្មួយគេតាមដឹង ប៉ាៗគេដាក់ឈ្មោះប៊ីលីអោយហើយតើ ចុះម៉ាចេញអាល់ហ្វីនមកអីទៀតហើយ។
«អាល់ហ្វីន! ចៅម៉ាគឺឈ្មោះអាល់ហ្វីន!»
«...»ឃើញម៉ាមុខមាំ បញ្ជាក់ច្បាស់ទើបហ្វាព្រមយកក្មួយទៅហុចអោយម៉ាតាមសម្រួល មិនចង់អោយម៉ាខឹងទាន់។
«ប៉ាៗទៅចោលទៀតហើយចៅ»ម៉ាញញឹមដាក់បណ្តើរ ពោលបណ្តើរ។ ជួបប៉ាគេបានតែមួយថ្ងៃ គេក៏ទៅថៃទៀតបាត់ហើយ គឺទៅតាំងពីយប់មិញម្លេះ ម៉ាក៏មិនបានដឹងថាទៅម៉ោងណា តែយប់មិញនេះគេផ្តាំតាមហ្វាថាទៅប្រទេសថៃ ព្រោះមានបញ្ហានៅក្រុមហ៊ុនដែលត្រូវដោះស្រាយថ្ងៃនេះ។
«គេទៅណាម៉ា?»លឺហើយបៀវក៏អត់សួរមិនបាន សុខៗគេទៅទាំងយប់បែបនេះក៏បារម្ភ។
«គេទៅប្រទេសថៃ តាំងពីយប់ តែមិនបានប្រាប់ចៅបៀវព្រោះប្រញាប់ ការងារបន្ទានទើបមិនបានប្រាប់ចៅបៀវ»
«...»លឺហើយបៀវក៏ស្ងាត់! គេប្រញាប់ដល់ម្លឹងឬ? តែហេតុអីក៏ឆ្លៀតប្រាប់តែបន្តិចមិនបាន! ទោះប្រញាប់យ៉ាងណាគួរមកប្រាប់បន្តិចក៏អស់ចិត្ត តែអត់ទេ...គេស្ងាត់ឈឹងមិនសូម្បីតែមកជួបមុខកូន...
អាហារពេលព្រឹកក៏បញ្ចប់លឿនៗ បៀវប្រញាប់នាំកូនមកបន្ទប់វិញ ប្រាប់ម៉ាថាមិនសូវស្រួលខ្លួន តែការពិតគឺមិនបែបនោះទេ ព្រោះចិត្តកំពុងខឹង អន់ចិត្តនឹងអ្នកខ្លះទៅវិញទេ។
ដល់បន្ទប់ភ្លាមក៏ដាក់កូនដេកលើគ្រែ ហើយក៏ដាក់ខ្លួនអង្គុយនៅជិតខ្លួនកូន ។
«...»ភ្នែកសម្លឹងកូន តែខួរក្បាលក៏គិតវែងឆ្ងាយ! គេទៅថៃញឹក ប្រាកដជាមិនមែនដោយសារការងារទេ ព្រោះដោយសារតែរឿងផ្សេងច្រើនជាង។ អាចទេ...ដែលជារឿងសង្សាចាស់គេ ព្រោះកន្លងមក មិនដែលបានទទួលដឹងទេ ថាទំនាក់ទំនងគេទាំងពីរទៅជាយ៉ាងណាហើយ ។តែបើនៅស្រឡាញ់គេនោះ មកធ្វើល្អដាក់ខ្លួនធ្វើអី? ឬក៏គ្រាន់តែចង់បោកចិត្តកាយតូចអោយងប់ងល់ហើយ រួចក៏ចង់យកកូនទៅ?
កាយតូចដាក់ខ្លួនគេងក្បែរកូន យំខ្សឹកខ្សួលតែម្នាក់ឯង ខឹងគេ ខឹងៗៗ តែពេលនេះគេមិននៅទើបបានត្រឹមខឹងគេតែម្នាក់ឯង រួចពោលក្នុងចិត្តថា...
«ហ៊ឹក! អាថោក...»
«ហ៊ឹក...អាបោក!»បោកថាស្រឡាញ់ ធ្លាប់ប្រាប់ថាស្រឡាញ់តែតាមការពិតគេកុហក!

អន្ទាក់បេះដូងWhere stories live. Discover now