ភាគទី«៦៦»

237 41 6
                                    

   «ចៅទួតម៉ាសំណាងអើយសំណាង!»
   «...»ឯបៀវដែលស្តាប់ក៏មិនបានតបអ្វី ព្រោះមិនទាន់យល់ពីអ្វីដែលម៉ាពោល។
   «ចៅទួតសំណាងហើយ ដែលកាត់មកម៉ាៗធំ បើកាត់ទៅប៉ាៗចប់ហើយ មុខក៏មិនបាន ចរិកក៏អន់ថែមទៀត »
   «????»
.....
   «សំណាងហើយ ដែលមានចៅទួត! មិនអីចឹង ម៉ាអោយចៅបៀវលែងក្បាលចោលអោយដាច់ ការប្តី មួយទៀតហើយ»
   «...»ឯបៀវមិនបានតប ត្រឹមញឹមៗតប ។ម៉ាជាកំពូលមនុស្សហើយ មនុស្សធម្មតានិយាយមិចនឹងឈ្នះទៅ។
   «ចៅបៀវ...ម៉ាសុំដាក់ឈ្មោះអោយចៅទួតហើយណា!»ម៉ាងាក់ពីចៅតូច មកនិយាយជាមួយបៀវវិញម្តង ។ឃើញថាម៉ាក់ៗមិនទាន់គិតដាក់ឈ្មោះអោយកូន ទើបត្រូវដាក់ឈ្មោះអោយចៅទួតតែម្តងហើយមើលទៅ។
   «ម៉ាចង់ដាក់ឈ្មោះអ្វីទៅ?»
   «ឈ្មោះអាល់ហ្វីន!»
   «អាល់ហ្វីន?» អាល់ហ្វីន! ស្រដៀងអ្នកណា បៀវក៏មិនមែន បៃប៊លក៏មិនមែន តើស្រដៀងអ្នកណា?
   «គឺឈ្មោះស្រដៀងម៉ា!យ៉ាងមិចដែល ចៅបៀវគិតយ៉ាងមិចដែល?»
   «ប...បាទ! ស្រដៀងម៉ា?»ភ្លេចអោយឈឹងទៅថាម៉ាឈ្មោះអែលហ្វី បើកូនឈ្មោះអាល់ហ្វីនគឺឈ្មោះស្រដៀងម៉ាពិតមែន។ តែបៀវអត់ស្រឡាញ់ឈ្មោះនេះទេ និយាយអោយត្រង់ គឺចង់អោយកូនឈ្មោះស្រដៀងខ្លួន ចុះបើម៉ាសុំហើយអោយឆ្លើយបែបណា?
   «ម៉ាគិតថាឈ្មោះនេះសមណា៎! មុខក៏ស្រដៀងម៉ា ឈ្មោះក៏ស្រដៀងម៉ា»
   «ប...បាទ បែបនេះក៏បាន»ទទួលស្គាល់ថាឈ្មោះដែលម៉ាដាក់អោយបៀវមិនចង់ទទួលទេ ព្រោះធ្លាប់លឺម៉ានិយាយថា កាលកំណើតបៃប៊លក៏ម៉ាដាក់ឈ្មោះអោយដូចគ្នា តែឈ្មោះមិនស្រដៀងម៉ា ព្រោះម៉ាខឹង ខឹងដែលបៃប៊លកើតមក មុនមិនដូចម៉ា មិនដឹងថាកាត់ទៅអ្នកណា! ឯអ៊ិនហ្វាទៀតសោត គឺស្រដៀងម៉ាគ្រប់តួអក្សរ ព្រោះថាចៅស្រីម្នាក់នេះមុខកាត់ទៅម៉ាគ្មានខុស គិតទៅម៉ាប្លែកគេដល់ហើយ។
...
   បែរមកមើលអ៊ិនហ្វាឯណ្ណេះវិញ កាលដែលត្រឡប់មកដល់ផ្ទះ ក៏ចត់ឡានទៅម្ខាង តម្រង់ចូលក្នុង តែក៏ឈប់ធ្មឹងព្រោះមានអ្វីមិនប្រក្រតី។
   «មិចក៏បាត់សោ?»មិចក៏បាត់សោទៅបាន ចាំច្បាស់ណាស់ថាពេលបងថ្លៃឈឺពោះ មុនដឹកទៅពេទ្យ ក៏បានចាក់សោត្រឹមត្រូវដែល ចុះឥឡូវបាត់សោទៅណា? សោផ្ទះនេះកាន់តែមនុស្សពីរនាក់ប៉ុណ្ណោះ គឺបងបៃ ហើយនឹងខ្លួនឯង ហើយឥឡូវបងបៃនៅថៃឯណ្ណោះនឹង អីចឹងនរណាទៅ ចោទេដឹង?
   «ចោរ????»មិនអោយរំលង ណាក៏មិនបានខ្លាច អ៊ិនហ្វាទាញយកឈឺជ្រុងដែលនៅក្បែរនោះ យកមកកាន់ជាប់នឹងដៃ ចាំមើលថា តែបានជួបអាចោរម្នាក់នោះនឹងសំពង អោយបែកក្បាលមិនខាន ចូលខុសផ្ទះហើយអាពៅ!!!
    «ចាំមើលចុះ!!!!» ថាតែប៉ុន្នេះក៏ដើរចូលទៅខាងក្នុងលបៗ ព្រោះមិនចង់បង្កសំឡេង ខ្លាចថានឹងធ្វើអោយអាចោរម្នាក់នោះដឹងខ្លួន។
   ដល់ខាងក្នុងក៏មិនឃើញអ្វីទើបហួសទៅផ្ទះបាយ តែនៅតែមិនឃើញអ្វីទាំងអស់ សភាពផ្ទះក៏នៅធម្មតា ដូចមិនបានរុះរើអ្វីខូចខាតទេ!
   «ភ្លេចចាក់សោដឹង?»
   ឈប់គិតច្រើនទើបអ៊ិនហ្វាហួសឡើងទៅលើ ព្រោះប្រញាប់ ម៉ាប្រហែលជាចាំផ្លូវហើយក៏មិនដឹង។
    ដល់ក្នុងបន្ទប់បងថ្លៃ!
   ឈូ!!!
   «!!!!!!»ចូលដល់បន្ទប់បងថ្លៃក៏លឺសម្លេងទឹកហូរ នាងក្តាប់ឈឺជ្រុងនោះជាប់ភ័យញ័រជើង ចោរហើយថាមិនចោរ។អ៊ិនហ្វា ដើរទៅក្បែរមាត់ទ្វាបន្ទប់ទឹក ចាំពួនក្បែរនោះ  មិចៗ នឹងដាក់អោយបែកក្បាលសិនចាំតេហៅប៉ូលីសតាមក្រោយ!
   ក្រាក!!!!!
   «អាយ៎!!!!អាចោរ!!!!»មួយស្របក់ទ្វាបើកក្រាក ហ្វាក៏លើកឈឺជ្រុងនោះសំពង តែសំណាង អ្នកខាងនោះរហ័សទើបចាប់ជាប់ មិនបានវាយត្រូវត្រង់ណា!
  «ហ្វា!!!គឺបងណា៎!!»នេះមិបធម្មតាទេ ប្អូនគេបឹទភ្នែកសំពងយកៗ តែសំណាងដែលបៃប៊លចាប់ទាន់ មិនអីចឹងធ្ងន់កចូលពេទ្យមិនខាន អ៊ិនហ្វានេះកាត់រកម៉ាមិនខុស!
   «ប...បងបៃ!!!»លឺសម្លេងបងប្រុសទើបហ្វាផ្អាកសកម្មភាព។នេះជាបងបៃមែនហ្អ៎? ហេតុអីក៏មកអាមេរិក?
   «គឺបង!»នាយព្រលែងប្អូន ទើបឆ្លើយតបតាមក្រោយ។
   «បង! បងមកធ្វើអី?»
   «ហ្វា...បៀវនៅទីនេះមែនទេ?»បៃប៊លមិនខ្វល់នឹងសំណួរ ក្តោបដៃប្អូន សួរចង់ដឹងចម្លើយ! ចង់ដឹងពេលនេះ ឥឡូវនេះ នាយតឹងទ្រូងស្ទើប្រេះទៅហើយ។
   «គឺ...គឺ!»មិនដឹងថាគួរឆ្លើយបែបនេះ អ៊ិនហ្វាអេះអុញរកថាមិនត្រូវ! ក៏ចង់ប្រាប់ថាបងបៀវនៅទីនេះ តែខ្លាចម៉ាដឹងម៉ានឹងរករឿង បើប្រាប់ថាមិននៅក៏អាណិតបងប្រុស ព្រោះមើលទៅតក់ក្រហល់ចង់ជួបប្រពន្ធខ្លាំងណាស់!
   «ហ្វា!!ឆ្លើយនឹងបង! បៀវនៅទីនេះមែនទេ? បងចង់ជួបបៀវឥឡូវនេះ»
   «...»នាងត្រឹមស្ងាត់សម្លឹងបង ភ្លឹសៗ ចិត្តរេរាល់មិនដឹងគួរប្រាប់បែបណា! តែដល់ដំណាក់កាលនេះហើយ នាយបងប្រុសច្បាស់ជាជួលគេអោយស៊ើប ចុងក្រោយក៏គង់តែដឹងដដែលនឹង! ហើយក៏មិនដឹងលាក់បាំងរឿងប្រពន្ធគេដល់ពេលណាទៀត ជិតមួយឆ្នាំមកនេះ វាយូរល្មមហើយ។
   «ហ្វាសុំអង្វរ...ប្រាប់បងមក!»នាយសុខចិត្តលន់តួ អោយនាយអង្វរក៏បាន សុំអោយប្រាប់ពេលនេះនាយនឹកបៀវ ចង់ជួបមុខបៀវខ្លាំងណាស់។
   «បងថ្លៃនៅទីនេះ»
  
 

  
 

អន្ទាក់បេះដូងWhere stories live. Discover now