ភាគទី«៦»

253 44 11
                                    

   «...»បៀវលើកដៃទប់ក្បាល វាមានអារម្មណ៍ថាវិលៗ ឈឺ តែមិនហ៊ានថាអោយគេ ។
   «ចង់នៅដល់ពេលណាទៀត???ឬក៏ចង់អោយយើងអញ្ចើញរួចក៏បើកទ្វាអោយសិន ទើបព្រោះចុះ?»
   «...»ទៀតហើយ ត្រូវមាត់ទៀតហើយ បៀវព្រមចុះទាំងនៅធីងធោង មុននេះទៅមួយទំហឹងតែម្តង បើមិនបែកទេ ប្រហែលពកក្បាលប៉ុនផ្លែដូងហើយមើលទៅ!
  «គួរអោយស្អប់ពិតមែន!!!!!»

----------------------------------------
  ក្នុងបន្ទប់បណ្តុះបណ្តាលក៏មានបៀវនិងបុគ្គលិកផ្សេង ក្រុមហ៊ុក៏មិនទាន់បើកដំណើរការណាដែល ត្រូវបណ្តុះបណ្តាលបុគ្គលិកសិន។
  «ការងារក្រុមហ៊ុនមិនស្រួលដូចទាក់ប្រុស អ្នកមានៗទេ យកចិត្តទុកដាក់បន្តិច!!!»ឃើញកាយតូចគិតតែពីធ្មឹងមិនសូវយកចិត្តទុកដាក់ជាមួយការងារទើបនាយស្រែកមួយវាស់ សំណាងហើយដែលទាំងពីរនាក់នៅរាងឆ្ងាយពីគេ។
   «គឺ...ខ្ញុំសុំទោស»ចង់ប្រាប់គេថាឈឺ ឈឺដោយសាររឿងមុននេះ ហើយក៏ដោយសារតែគេដូចគ្នា វាធីងធោង វិលៗ យ៉ាងមិចក៏មិនដឹង?
   «ស្មានថាក៏ពុងនឹកប្រុសស្នេហ៍!!»
   «ខ្ញុំគ្មានទេ»រាល់លើកគេតែងតែចោទខ្លួនរឿងប្រុសឈ្មោល មិនដឹងថាយកអ្វីមកនិយាយ បៀវមិនធ្លាប់មានមិត្តប្រុសបែបស្នេហាទេ បើរាប់អានជាបងប្រុស ជាមិត្តភក្តិអាចថាមានខ្លះ។
   «មិនបាច់ដោះសារ ច្បាស់ៗបែបនេះហើយអ្នកណាជឿ!!!»
   «...»
   «អាណិតឪពុកម្តាយណាស់ ខំអោយកូនមកនៅក្រោមដំបូលផ្ទះដទៃ តែបែរជាចរិកបែបនេះ!! អ៎...ឬក៏អាចរិកបែបនេះក៏ចេះដោយសារឪពុកម្តាយឯងបង្រៀន?»
   «កុំនិយាយប៉ះពាល់ប៉ាម៉ាក់ខ្ញុំ!!!»បៀវដំឡើងសម្លេងតប.តទៅវិញ វាលើសពេកហើយ មើលងាយគេតែម្នាក់បាន កុំមើលងាយប៉ាម៉ាក់គេដែលមិនដឹងអី ។
   ពួកគាត់ក្រតែអប់រំប្រដៅកូនបានយ៉ាងល្អ ពិសេសគឺការគោរពអ្នកដទៃ យកចិត្តគេដាក់ចិត្តយើង មិនដូចជាគេ ចេះតែប្រើអំណាច ចរិក គ្មាន មេបាណាប្រដៅបាន !!!
     «...»នាយកម្លោះងាកក្រឡេកជុំវិញខ្លួន មុននេះ មនុស្សតូចល្អិតប៉ុនស្រមោច តែសម្តីធំ ស្រែកមួយវាស់ផ្តើលគេឯងគ្រប់គ្នា អោយងាកមករកព្រោងព្រាត តិចគេច្រឡំថាសុភាពបុរសដូចនាយធ្វើបានក្មេងអីចប់ហើយ!!
     « ទៅវិញល្អមើលហើយ!!!»ថាហើយនាយក៏ដើរចេញមិនចង់អោយគេគ្រប់គ្នាមើលមកនាយបែបនេះ។

អន្ទាក់បេះដូងWhere stories live. Discover now