ភាគទី«២៧»

314 48 15
                                    

   «...»អ្នកខ្លះក៏ស្ងាត់ម៉ាត់ជ្រាប ដើរចេញមកទឹកមុខមិនអំណោយផង ក៏ហួសមមកបន្ទប់ខ្លួនឯង ស្រូតរហ័សងូតទឹកដើម្បីអោយច្រជាក់ចិត្ត! នាយមិនបានខឹងម៉ា តែកំពុងខឹងរាងតូចទៅវិញទេ មិនដឹងថានិយាយអួតម៉ាអ្វីខ្លះបានជាគាត់ខឹងបែបនេះ ចាំមើលណា៎ ស្អែកត្រូវមិនខាន។
   គេចេញពីបន្ទប់ទឹក ជួតខ្លួនស្អាត ទើបតម្រង់មកគេងលើគ្រែ។
   មួយស្របក់!
   ផឹបៗ!
   កាយមាំ គេងប្រែចុះឡើងៗ ម្តងបែរឆ្វេង ម្តងបែរស្តាំ ហាក់រសាប់រសល់ចម្លែក ។
   «កើតស្អីអីចេះ?»
.................................................
    ពេញមួយយប់ គេគេងមិនលក់បក់មិនល្ហើយ អង្គុយផង ដេកផង ក៏មិនដឹងថាមកពីស្តីឬអោយសារនាយមិនបានធ្វើបាបអ្នកខ្លះ? តែបងប្រហែលហើយ រាល់ដង គឺបានស្តីអោយ ធ្វើបាបគេរហូត ! យប់នេះមិនបានធ្វើបាបគេទើបគេងមិនលក់បែបនេះ!!
   ព្រឹកថ្មី
   ដំណើរមាំទាំ ចុះមកទាំងមុខក្រញ៉ូវទាំងព្រឹកព្រលឹម។ គេតម្រង់មករកតុអាហារក៏ដាក់បង្គុយ ចុះមិននិយាយស្តី។
   «កើតអី?»សម្តីម៉ាហោះកាត់ច្រជៀកទើបធ្វើអោយនាយ ងាក់មើលភ្លាមៗ សម្រួលឥរិយាបថ ឯភ្នែករំពៃសម្លក់បៀវដែលអមដំណើរមកជាមួយម៉ាឥតធ្មេច។
   «អត់ទេ»នាយឆ្លើយ ឆ្លើយទាំងសម្លេងសាបភ្លឹង គ្មានជីវជាតិ ។
   «ចុះមកមានឆ្លុះកញ្ចក់ឬអត់? មុខគ្មានប្រជាប្រិយ គ្មានហុងស៊ុយ!»ម៉ាស្តី ព្រោះគេនេះមិនដឹងខុសគ្រូអីទាំងព្រឹក គ្មានសេរីសួរស្តី អីទាល់តែសោះ ។
   «...»នាយមិនបានមាត់ មិនបានត មិនចង់ប្រកែកនឹងម៉ា ទើបងាក់មកដួសបបរញុាំវិញ ។ តែទឹកមុខនៅតែក្រម៉ូវដដែល ជួនក៏លួចសម្លក់បៀវម្តងម្កាល!
  «ញុាំទៅបៀវ!»ឃើញបៀវ សម្លឹកសម្លឹងមើលទៅបបរយ៉ាងចម្លែក ហាក់ភ្លឹកៗ ធ្វើមុខជូរហេញយ៉ាងមិចក៏មិនដឹង ទើបម៉ាត្រូវតឿន! ប្រហែលជាមិនឃ្លានហើយ ព្រោះបៀវកំពុងឈឺ។
   «បាទ»ថាហើយបៀវក៏ដួសបបរ ដាក់ក្នុងចានផ្សំគ្រឿងគ្រប់មុខ កូរវឹកៗ មុននឹងដួសញុាំ ប៉ុន្តែ...
   «អ៊ឹម...»បបរដែលមិនទាន់ទាំងដាក់ចូលមាត់ផងនោះ ក៏ទម្លាក់ចុះវិញ ឯដៃតូចៗ លើកមកខ្ជប់មាត់ភ្លាមៗ ធ្វើអោយអ្នកដែលអង្គុយក្បែរនោះកើតចិត្តបារម្មណ៍ឡើងមក!
   «កើតអីចៅបៀវ?»
   «អួក!!!»បៀវគ្រវីក្បាលតតាត់ មុននឹងរត់ទៅបន្ទប់ទឹកនៅខាងក្រោយយ៉ាងរហ័ស ព្រោះកំពុងមានអ្វីកំពុងចេញមក! ឯម៉ាក៏ប្រុងងើបទៅតាម តែបៃប៊លនិយាយមុន!
   «ទុកអោយខ្ញុំទៅមើលគេម៉ា»ថាហើយ គេក៏តាមពីក្រោយបៀវ មើលទៅមិនស្រួលទេ ប្រហែលជាឈឺអីធ្ងន់ធ្ងរហើយ ទើបញុាំអីមិនបានបែបនេះ ! អីចឹងហើយបានជាម្សិលមិញស្លេកស្លាំងខ្លាំងខុសធម្មតា។
   «អួកៗ...»មកដល់បៀវក៏ក្អួតយកៗដូចគេចាក់ ឯបៃប៊លដែលមកតាមពីក្រោយ ក៏រហ័សជួយរិតខ្នងតូច! គេរិតបណ្តើ តាមមើលមុខតូចឥតឈប់ ពេលបៀវបែបនេះគេហាក់អារម្មណ៍មិនល្អចម្លែក! ទទួលស្គាល់ថាកន្លងមកនាយចង់ធ្វើបាបបៀវ ប៉ុន្តែឃើញបៀវបែបនេះនាយមិនចង់ឡើយ។
   «យ៉ាងមិចហើយ?»បៀវក្អួតអស់ចិត្ត អស់ចង់ គេក៏សួរ! នេះរាងតូចក្អូតឡើងអស់ពីខ្លួន ទន់ខ្លួនល្អូកសឹងទប់ខ្លួនមិនជាប់ តែសំណាងដែលបានគេចាំជួយទប់រាងតូចជាប់។
   «ខ្ញុំអត់អីទេ! អរគុណច្រើនហើយ»បៀវតប ទាំងព្យាយាមដកខ្លួនចេញពីគេ ឯគេក៏ព្រមព្រលែងកាយតូច តែនៅតែតាមមើលមុខតូចមួយនោះជាប់ ! គេចង់ខឹងដែលបៀវធ្វើរឹកដូចរអើមគេ ក៏នឹកឃើញថាឈឺទើបមិនរករឿង។
   «មិនអីក៏ល្អហើយ! មុននេះយើងមិនបានបារម្ភ តែម៉ាបញ្ជាទើបព្រមមក!»គេធ្វើហីៗ ដូចមិនបានខ្វល់ខ្វាយ។
   «បាទ ខ្ញុំដឹង...»សម្លេងខ្សោះៗ បស់តបទៅវិញ មុននឹងបៀវលុបលាងមុខមាត់ស្អាតរួចចេញមកក្រៅវិញ! ទុកអោយមនុស្សម្នាក់ដែលមិនទាន់ចេញនោះ តាមមើលពីក្រោយដោយខ្សែភ្នែកចម្លែក ទើបដើរចេញទៅតាមក្រោយ។
   «ចៅបៀវយ៉ាងមិចហើយ?»ម៉ាសួរពេលបៀវមកដល់ ឯនាយកម្លោះបៃប៊លក៏ដើរមកដល់តាមក្រោយដូចគ្នា។
   «ខ្ញុំអត់អីទេម៉ា »
   «មើលចុះស្លេកស្លាំងអស់ហើយ ឆាប់ញុាំបបរទៅអាលឡើងទៅសម្រាក!»
   «ខ្...ខ្ញុំសុំឡើងទៅសម្រាកតែម្តងបានទេម៉ា!»បៀវមើលទៅបបរ មុននឹងសុំម៉ា ។ គ្រាន់តែឃើញបៀវក៏រកកលចង់ក្អួតទៀតហើយ! បបរអីក្លិនចម្លែកណាស់ ឆ្អាបៗយ៉ាងមិចក៏មិនដឹង!
   «អត់ញុាំកើតហ្អេស៎?»
   «មិនអីទេម៉ា ពេលខ្ញុំឃ្លានចាំចុះមកម្តងទៀត!»
   «អីចឹងទៅចុះ ! ពេលឃ្លានចុះមកញុាំបាន»
   «បាទ…»ថាហើយ បៀវក៏ដកខ្លួនដើរចេញ តម្រង់ឡើងទៅខាងលើ ។
   «...»បៀវចេញទៅបណ្តាលអោយអ្នកខ្លះតាមមើលឥតព្រេច!សម្លឹងទៅកាយតូចដែលដើរបណ្តើរ លើកដៃខ្ទប់មាត់បណ្តើរ ប្រហែលជាមិនស្រួលទៀតហើយមើលទៅ!
   «នៅមើលអី? ញុាំលឿនៗទៅដល់ម៉ោងធ្វើការហើយ»កំពុងតែភ្លឹក ម៉ាក៏ស្រែកឡើងបណ្តាលអោយនាយរៀបរឹកឡើងវិញ ងាក់មកញុាំអាហាររបស់ខ្លួនបន្ត។
...
    ក្រុមហ៊ុន!
    តុៗ
    «ចូលមក!»សម្លេងគោះទ្វាកាត់ផ្តាច់ដល់អ្នកដែលកំពុងអង្គុយធ្វើការ រួចអនុញ្ញាតអោយអ្នកខាងក្រៅចូលមក។
   «បងបៃ...»ហ្វាន់នីញញឹមស្រស់រត់ពីទ្វាមកអ្នកដែលរវល់ធ្វើការមុននឹងដាក់ខ្លួនលើភ្លៅលើភ្លៅមាំ។
   «ហ្វាន់នីចេញសិន!»
   «បងកើតអីនៀគ៎!»ហ្វាន់នីដែលត្រូវនាយកម្លោះរុញចេញមុននេះ បង្ហាញមុខជូរឡើងមក។ គេខំនឹក កាត់មកជួបទាំងព្រឹកមិនគិតថាគេធ្វើចរិកបែបនេះដាក់សោះ។
   «បងមិនបានកើតអី តែបងរវល់ឃើញទេ»ឃើញមនុស្សនៅកន្លែងការងារហើយនៅសួរទៀត។
   «...»នាងមិនមាត់បង្ហាញទឹកមុខខឹង បែរទៅម្ខាង មិនប្រសព្វនឹងគេ។
   «ហ្វាន់មកមានការអីមែនទេ?»
   «ច្បាស់ជាមានហើយទើបមក!»
   «និយាយមកបងប្រញាប់ធ្វើការងារ»
   «ល្ងាចនេះខួបមិត្តអូន! គេអញ្ជើញទាំងពីរនាក់ ទើបអូនមកបបួលបង»
   «បងប្រហែលមិនបានទៅទេ»គេបដិសេធ មិនព្រមទៅ! ល្ងាចមិញមានរឿងដោយសាររឿងដាច់យប់ បើថ្ងៃនេះនាយបាត់ទៀតម៉ារករឿងស្លាប់មិនខាន!
   «បងបៃ! មិចក៏អីចឹង មិត្តអូនខំអញ្ជើញណា»
   «បងដឹង! តែបងអត់ទំនេរទេ»
   «ទៅៗណា៎! បើបងមិនទៅអូនខ្មាសគេស្លាប់ហើយ»នាងរំអុកតោងដៃតោងជើង អង្វករគេអោយព្រម ឯនាយកម្លោះក៏រេរាលចិត្តបន្តិច!
   «បានៗ បងទៅ! ម៉ោងប៉ុន្មាន?»
 

អន្ទាក់បេះដូងWhere stories live. Discover now