ភាគទី២២:ដរាបណាអូននៅតែត្រូវការបង បងដាច់ខាតមិនទុកអូនឲ្យនៅម្នាក់ឯងឡើយ

228 11 0
                                    

ក្រោយរៀបចំចម្អិនអាហារហើយសព្វគ្រប់ ជុងហ្គុកក៏ចូលទៅសម្អាតខ្លួន មុននឹងចូលទៅដាស់សំណព្វចិត្តរបស់ខ្លួនឲ្យមកញ៉ាំអាហារពេលល្ងាច។

«ថេយ៍!ក្រោកឡើងអូនសម្លាញ់ សឺត*»ក្រោយហៅគេហើយ រាងក្រាស់ក៏ឱនថើបថ្ពាល់ក្រពុំមួយខ្សឺត ឲ្យតែនៅក្បែរគេ ចេះតែចង់ថើបគ្រប់ពេល។

«អូនហា៎!ថេយ៍ៗ ភ្ញាក់បានហើយណាក្មេងកម្ជិល»ជុងហ្គុក និយាយហើយចាប់មុខតូចច្រម៉ិចថើបជាច្រើនខ្សឺតកាលបើថេយ៉ុងមិនព្រមក្រោកទាល់តែសោះ។

«ហ្ហឹម~អូនងងុយ ជុងកុំរំខានអូន»ថេយ៉ុងនិយាយង៉ុលៗ តាមបែបមនុស្សខ្ជិលច្រអូស ជុងហ្គុកអស់សំណើចបន្តិចនឹងចរិតរបស់គេ តែក៏មិនស្តីបន្ទោសព្រោះនាយតែងតែថ្នាក់ថ្នមគូដណ្តឹងម្នាក់នេះមករហូតទៅហើយ។

«ក្រោកញ៉ាំបាយសិនណា កុំឲ្យឈឺក្រពះ»

«ជុងចេះខ្លាចអូនឈឺក្រពះដែរឬ?»

«ថេយ៍និយាយអី? បើមិនឲ្យបងបារម្ភពីអូនឲ្យបងទៅបារម្ភពីអ្នកណា?»ជុងហ្គុក ជ្រួញចិញ្ចើមឆ្ងល់ មិនយល់ថាថេយ៉ុងចង់សំដៅលើអ្វី ឬនាយបានធ្វើអ្វីឲ្យគេទាស់ចិត្តឬ?

«ក៏ស្រីម្នាក់ដែលជុងបណ្តើរថ្ងៃមិញនោះអី?»

«អូនឃើញ??»

«ត្រូវហើយ!បើអូនមិនឃើញជុងចង់លួចលាក់ក្រោយខ្នងអូនបែបហ្នឹងរហូតឬ?»ជាមួយសំណួរឈឺចាប់ ក៏មានដំណក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់សារជាថ្មី ដៃទាំងទ្វេក៏លើកទៅតប់ទ្រូងមាំរបស់រាងក្រាស់ផ្ទួនៗ តែកម្លាំងដៃស្រាលស្ងើករបស់គេ មិនទាំងធ្វើឲ្យជុងហ្គុកឈឺចាប់ប៉ុនសសៃសក់ផង។

«ថេយ៍យល់ច្រឡំហើយ បងបកស្រាយបានណា»ជុងហ្គុក ចាប់ដៃដែលតប់ទ្រូងខ្លួនដោយដៃតែម្ខាង ឯដៃម្ខាងទៀតក៏លើកមកជូតទឹកភ្នែកឲ្យក្មេងដែលកំពុងយល់ច្រឡំមកលើនាយ ក្នុងចិត្តលួចអស់សំណើចបន្តិចដែលគេយល់ច្រឡំ ប៉ុន្តែមួយចំណែកធំក៏កំពុងស្តីបន្ទោសខ្លួនឯងដែលធ្វើឲ្យថេយ៉ុងត្រូវមកយំឈឺចាប់បែបនេះ ពេលចាប់មុខគេឲ្យសម្លឹងមុខរបស់ខ្លួនចំ ទើបជុងហ្គុកដឹងថាភ្នែករបស់ថេយ៉ុងគឺហើមក្រហម បានន័យថាគេបានយំយូរណាស់មកហើយ។

You've reached the end of published parts.

⏰ Last updated: Dec 03, 2023 ⏰

Add this story to your Library to get notified about new parts!

You Belong To Me!Where stories live. Discover now