ភាគទី៦: ក្លិនទឹកអប់!

214 16 0
                                    

«លោកវ៉ាងមានការរវល់មែនទេ?» ដោយឃើញអ៊ីបូហាក់អង្គុយមិនជាប់កៅអី លើកនាឡិកាដៃមើលម៉ោងរហូតប្រហែលជាមានការសំខាន់ហើយ ទើបហាណាស្រដីសួរដោយហេតុចង់ដឹង។

«គឺជាធុរៈឯកជនប៉ុណ្ណោះ»

«តើខ្ញុំអាចសុំដឹងផងបានឬអត់?»

«និយាយលេងសើចអ្វី ខ្ញុំគ្រាន់តែបារម្ភខ្លាចកូនចាំផ្លូវ» ខ្លាចកូនចាំផ្លូវ? នាងស្តាប់ច្រឡំឬ? បុរសដែលនៅចំពោះមុខនាងនិយាយថាគេមានកូនហើយ?

«លោកមានកូនហើយ?»

«បាទ!តើគួរឲ្យភ្ញាក់ផ្អើលណាស់ឬ?» ភ្ញាក់ផ្អើលឬ? កូនរបស់នាយជិតទន្ទឹមខ្លួនទៅហើយ>.<

«ក៏ភ្ញាក់ផ្អើលដែរ ព្រោះមិនធ្លាប់ឮដំណឹងអំពីគ្រួសាររបស់លោកសោះ លោករៀបការយូរប៉ុណ្ណាហើយ?»មិនគិតថានាងដូចជាសួររឿងផ្ទាល់ខ្លួនរបស់អ្នកដទៃច្រើនពេកទេដឹង?

«ខ្ញុំគិតថារឿងផ្ទៃក្នុងគ្រួសារមិនគួរវែកញែកប្រាប់អ្នកដទៃច្រើនពេកទេ ខ្ញុំនិយាយនេះអ្នកនាងគួរតែយល់ហើយត្រូវទេ?»អ៊ីបូ បង្ហាញភាពមិនពេញចិត្ត ទោះមិនបាននិយាយប្រាប់ត្រង់ ប៉ុន្តែពាក្យសម្តីដែលនាយនិយាយគួរតែអាចយល់បានថានាយកំពុងធុញទ្រាន់។

«ហាសហា!សុំទោសលោកវ៉ាងផងអ៊ីចឹង ដែលធ្វើឲ្យទើសទាល់ បើលោកប្រញាប់អាចអញ្ជើញទៅមុនបានណា» ហាណាព្យាយាមសើចបន្លប់ភាពខ្មាសអៀន មានអារម្មណ៍ថាខ្លួនឯងកំពុងត្រូវបុរសចំពោះមុខដៀលដោយប្រយោល។

«បើអ្នកនាងមិនទាន់រួចរាល់ខ្ញុំអាចនៅជាគ្នាបាន» យល់ថាខ្លួនឯងជាមនុស្សប្រុសក្រោកចោលមនុស្សស្រីដូចជាមិនសមទំនង ទើបសុខចិត្ដលះបង់ពេលវេលាបន្តិចទៅចុះ។

«មិនអីទេ ខ្ញុំក៏រួចរាល់ដែរ»

«អូ៎បាទ!បើអ៊ីចឹងខ្ញុំលាសិនហើយ»

«ចា៎ស!សុវត្ថិភាពតាមផ្លូវ»
_ _ _ _
ទម្រាំត្រឡប់មកដល់ភូមិគ្រឹះវិញក៏ម៉ោងឈានចូល១០យប់ទៅហើយ អ៊ីបូបោះជំហានសំដៅមាត់ទ្វារភូមិគ្រឹះដោយដំណើរញាប់ៗ មិនដឹងថាកូនរបស់ខ្លួនគេងលក់ឬនៅ?

ក្រឹក*
«កើតស្អីអញ្ចេះ?» រាងក្រាស់រុញបើកទ្វារចូលទៅក្នុងភូមិគ្រឹះទាំងប្រញាប់ តែស្រាប់តែជ្រួញចិញ្ចើមកាលបើ នាយរុញទ្វារទៅខាងក្នុងមិនបានសោះ កុំប្រាប់ណាថា...ស៊ាវចាន់ចាក់សោរទ្វារ!!!

You Belong To Me!Where stories live. Discover now