ភាគទី១២:បួងសួងហើយផ្លុំទានទៅប៊េប៊ីរបស់ប៉ា♡︎

154 13 0
                                    

+មួយខែក្រោយ
ធ្មេចបើកៗមិនប៉ុន្មានភ្លឺប្រែជាយប់ ថ្ងៃក្លាយជាខែ រយៈពេលមួយខែក៏កន្លងផុតទៅយ៉ាងរហ័ស ស៊ាវចាន់បានប្រឡងបញ្ចប់ថ្នាក់ទុតិយភូមិដោយរលូន និងជោគជ័យទទួលលទ្ធផលល្អគួរជាទីគាប់ចិត្ត យកមកបង្ហាញលោកប៉ារបស់ខ្លួន។ អ៊ីបូរំភើបចិត្តជាពន់ពេកពេលឃើញកូនប្រុសដែលនាយចិញ្ចឹម ធំឡើងដោយល្អបែបនេះ ទើបរៀបចំកាដូsurpriseកូនមួយយ៉ាងធំ ដែលគ្រោងទុករួចរាល់តាំងពីខែមុនមកម្ល៉េះ។

«ហ្ហឹម~មេដោះនាំចាន់ៗទៅណា?»ស៊ាវចាន់ ចោទសួរទាំងឆ្ងល់ក្នុងចិត្ត ពេលមេដោះស្រាប់តែយកក្រណាត់មករុំភ្នែកឲ្យគេហើយ ដឹកដៃនាំទៅណាក៏មិនដឹង។

«បន្តិចទៀតនឹងដឹងហើយ អ្នកប្រុសតូចគ្រាន់តែដើរតាមមេដោះមក»មេដោះ មិនឆ្លើយនឹងសំណួរ គាត់ដឹកដៃស៊ាវចាន់រហូតមកដល់ក្នុងបរិវេណសួនច្បារខាងក្រោយភូមិគ្រឹះវ៉ាង។

«មកដល់ហើយអ្នកប្រុសតូចរាប់ដល់ប្រាំ ហើយអាចស្រាយក្រណាត់ចេញបានហើយណា»
មេដោះនិយាយរួចហើយគាត់ក៏លែងដៃស៊ាវចាន់ឲ្យឈរតែម្នាក់ឯងនៅក្នុងសួន ហើយចាកចេញទៅបាត់ រាងតូចរាប់ពីមួយដល់ប្រាំនៅក្នុងចិត្តហើយក៏លើកដៃស្រាយក្រណាត់រុំភ្នែកចេញ ទាំងភ័យអរ។

«មេដោះ? មេដោះនៅឯណា?»ស្រាយក្រណាត់មកឃើញតែភាពងងឹតស៊ាវចាន់ក៏មានអារម្មណ៍មិនស្រួល ងាករកមេដោះដែលនាំខ្លួនមកក៏បាត់ស្រមោលឈឹងមិនដឹងថាគាត់បាត់ទៅណា ជំរុញឱ្យគេចាប់ផ្ដើមភ័យខ្លាច ខណៈនោះសម្លេងច្រៀងចម្រៀងខួបកំណើតក៏បន្លឺឡើងមកពីជ្រុងមួយនៃសួនច្បារ ដែលសម្លេងនេះស៊ាវចាន់អាចចំណាំបានច្បាស់ដូចថ្ងៃយ៉ាងអ៊ីចឹង។

«🎶Happy birthday to you, Happy birthday to you~ Happy birthday~ Happy birthday~ Happy birthday to you~ 🎶»

«អ្ហឹកលោកប៉ា ថេយ៍ ពូជុង»ស៊ាវចាន់លើកដៃខ្ទប់មាត់បន្លឺសព្ទហៅសព្វនាមរបស់មនុស្សទាំងបីនាក់ដែលនៅខាងមុខខ្លួន ដោយក្តីរំភើបចិត្តក្រៃពេក គេស្មានតែឆ្នាំនេះគ្មានអ្នកចាំថ្ងៃខួបកំណើតរបស់ខ្លួនទៅហើយ ព្រោះគ្មានអ្នកណាធ្វើអ្វីសោះតាំងពីព្រឹកមកសូម្បីតែពាក្យជូនពរក៏គេមិនទាន់បានទទួលដែរ។

You Belong To Me!Where stories live. Discover now