ភាគទី៣:គេហៅថាដៀលសន្តាន មិនមែនជេរ!

225 22 1
                                    

+១៥ឆ្នាំក្រោយមក
ពេលវេលា១៥ឆ្នាំ កន្លងផុតទៅក្នុងពេលមួយប៉ប្រិចភ្នែក ទារកតូចកាលពីប៉ុន្មានឆ្នាំមុនឥឡូវនេះក៏ចម្រើនវ័យ១៥ឆ្នាំ ធំពេញរូបពេញរាងគួរឲ្យស្រឡាញ់។ កាន់តែធំពេញវ័យស៊ាវចាន់កាន់តែស្រស់ស្អាត លើសស្រីក្រមុំ នាំឲ្យលោកប៉ាកាន់តែបារម្ភហួងហែង ហាមនេះហាមនោះ ប៉ុន្តែមិនជាបញ្ហាសម្រាប់ស៊ាវចាន់ស្រាប់ទៅហើយ ព្រោះគេក៏ចង់ឲ្យលោកប៉ាស្រឡាញ់ហួងហែងខ្លួនបែបនេះដូចគ្នា។

ចរិតឆ្នាស់ឆ្នើមមិនដូចជាក្មេងប្រុសទូទៅ គឺព្រោះគេដូចក្មេងស្រីច្រើនជាង ដៃជើងវែងស្រឡូន ចង្កេះមួយក្តាប់ ត្រកៀកសាយ ក្លិនខ្លួនក្រអូបប្រហើរផ្កាវ៉ាន់នីឡាស្រាលពីធម្មជាតិ ជាមួយកែវភ្នែកមូលក្រឡង់ពណ៌ត្នោតបែកក្រហមបន្តិច រង្វង់ភ្នែកធំស្អាតសមនឹងមុខ គ្របដោយត្របកភ្នែកពីរជាន់ រោមភ្នែកវែងៗងរខ្ទើត គួរឲ្យច្រណែន ច្រមុះលើកខ្ទង់ស្រួចរលែម បបូរមាត់ទន់ល្មើយពណ៌ផ្កាឈូកស្រាលបន្ថែមដោយក្រែមទឹកពណ៌ក្រហមស្រាលតាមចំណូលចិត្តរបស់គេ លើកសម្រស់កាន់តែលេចធ្លោ។

ក្មេងប្រុសក្នុងឈុតឯកសណ្ឋានសិស្សវិទ្យាល័យដើរញាប់ជើង ចូលក្នុងក្រុមហ៊ុនរបស់លោកប៉ាក្រោមក្រសែភ្នែកបុគ្គលិករាប់សិបនាក់កំពុងតែសម្លឹងមកកាន់គេ ព្រោះតែមិនធ្លាប់ឃើញមុខរឹតតែមិនស្គាល់ថាជាអ្នកណា ប៉ុន្តែប្រហែលជាមានទំនាក់ទំនងនឹងអគ្គនាយកហើយទើបមានជេកស៍ដើរតាមនាំផ្លូវដោយយកចិត្តទុកដាក់បែបនេះ។

«ចៅហ្វាយកំពុងប្រជុំ ប្រហែល១៥នាទីទៀតចប់ហើយ អ្នកប្រុសតូចអង្គុយចាំក្នុងអូហ្វីសសិនទៅណា»

«បាទ! អរគុណហើយពូជេកស៍ដែលជូនមក»ស៊ាវចាន់ ដាក់កាតាបនៅលើតុមុននឹងទម្លាក់ខ្លួនដាក់បង្គុយលើសាឡុងទាំងសើចលឹបភ្នែកដាក់នាយជេកស៍។

«បាទមិនអីទេ»ជេកស៍តបទៅវិញទាំងសើចមិនសម ឲ្យសើចសមយ៉ាងម៉េច មិនដឹងថាបន្តិចទៀតនឹងត្រូវចៅហ្វាយធំចាប់ពន្លាត់ស្បែកឬអត់់ ដែលនាំកូនរបស់នាយមកក្រុមហ៊ុនទាំងមិនប្រាប់មួយម៉ាត់។

បន្ទាប់ពីជេកស៍ចេញទៅបាត់ស៊ាវចាន់ក៏អង្គុយលេងទូរសព្ទនៅលើសាឡុងបណ្តើរ ញ៉ាំនំបណ្តើរកំដរភ្នែកផង ទ្រាប់ពោះផង ទម្រាំលោកប៉ាមកនឹងបានទៅញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នា បានបន្តិចមកស្រាប់តែមានសម្លេងគោះទ្វារអូហ្វីសបន្លឺឡើង

You Belong To Me!Where stories live. Discover now