ភាគទី១៧: ស្រឡាញ់ខ្លាំង ហួងហែងខ្លាំង!

156 14 3
                                    

បន្ទាប់ពីសម្រួលគ្នារួចហើយជុងហ្គុកក៏ទទួលជូនថេយ៉ុងមកភូមិគ្រឹះវ៉ាងតាមការស្នើសុំរបស់រាងតូចឲ្យទាល់តែបានពិតមែន។

+ ភូមិគ្រឹះវ៉ាង
  «ថេយ៍!នឹកណាស់ម្ចាស់ថ្លៃអើយ»ឃើញថេយ៉ុងមកដល់ភ្លាម ស៊ាវចាន់ត្រេកអររត់មកឱបមិត្ដសម្លាញ់ រហូតថេយ៉ុងត្រូវស្រឡាំងកាំងបើកភ្នែកធំៗភ្ញាក់ផ្អើលលើសជួបខ្មោចទៅទៀត។
«ឈប់ៗ!យើងដកដង្ហើមមិនរួចទេ»ថេយ៉ុងចាប់ទាញមិត្តសំណព្វចេញបន្តិច ត្បិតស៊ាវចាន់ឱបរឹតតឹងពេក បិះតែដកដង្ហើមមិនរួចទៅហើយ។

«ហិហិ មកពីនឹកពេក ម៉េចមិនទៅទទួលក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ដូចយើងអ៊ីចឹង ខំឈរចាំឡើងយូរ»ស៊ាវចាន់ទាញថេយ៉ុងឲ្យអង្គុយលើសាឡុង មុននឹងងរង៉ក់ដាក់។

«គឺ...គឺយើងអត់ហ៊ានទៅ»

«ហេតុអី?»ស៊ាវចាន់ប្រែជាឆ្ងល់ តើគេបានធ្វើអ្វី ឬហាមឃាត់អ្វីឬទើបថេយ៉ុងមិនហ៊ានទៅទទួលខ្លួន?

«គឺជុងជាប់ប្រជុំ ហើយគាត់មិនឲ្យយើងចេញក្រៅទេបើគ្មានគាត់ទៅជាមួយ» ថេយ៉ុងនិយាយចប់ ជុងហ្គុកក៏ទទួលបានកែវភ្នែកពិឃាតរបស់ស៊ាវចាន់តែម្តង។

«ពូជុង»ស៊ាវចាន់

«គឺពូបារម្ភពីសុវត្ថិភាពរបស់ថេយ៉ុងទើបមិនបណ្តោយ ណាមួយបូកឺ...»

«លោកប៉ាយ៉ាងម៉េច?»

«បូកឺប្រាប់ថាមិនបាច់ឲ្យពូចោលការប្រជុំនាំថេយ៉ុងទៅដល់ព្រលានយន្តហោះទេ ព្រោះគាត់ដឹងថាទោះថេយ៍មិនបានទៅក៏ចាន់ៗរបស់ពូនេះមិនខឹងដែរ មួយវិញទៀតគឺខ្លាចអស់សាំងឡានច្រើន ព្រមទាំងបំពុលបរិស្ថានទៀតផង បើពូនាំថេយ៍មកត្រឹមភូមិគ្រឹះវាជិតនិងចំណេញជាង ហិហិ »
ជុងហ្គុកអង្គុយរៀបរាប់ឡើងមួយខ្សែ ថេយ៉ុងនិងស៊ាវចាន់ដែលអង្គុយស្តាប់ក៏ហួសចិត្តមិនស្ទើរដែរ កោតចេះរកនឹកឃើញ។

«អ៊ីចឹងទេតើទើបបាត់ឲ្យឈឹងទាំងពីរអ្នក លោកប៉ាក៏អ៊ីចឹងដែរ ចាំមើលមកវិញណា»ស៊ាវចាន់ងក់ក្បាលតិចៗ ខំតែឆ្ងល់ថាហេតុអ្វីមិនឃើញថេយ៉ុងនិងជុងហ្គុកទៅទទួល ការពិតមកពីលោកប៉ានិងលោកពូគំរិះលុយចាក់សាំងសោះ។ ម្នាក់ៗសុទ្ធតែថៅកែក្រុមហ៊ុន ប៉ុន្តែ...ម៉ៅស្វិត!

You Belong To Me!Where stories live. Discover now