ភាគទី១១:កូនស្រឡាញ់ប៉ា!

169 16 0
                                    

«តើលោកវ៉ាងអាចបញ្ជាក់បានឬទេថាលោកមានទំនាក់ទំនងបែបណាជាមួយនឹងមនុស្សក្នុងរូបថតនោះ?» ភ្លាមៗអ្នកសារព័ត៌មានស្រីម្នាក់ក៏ចោទសំណួរឡើង វាជាសំណួរដែលគ្រប់គ្នាកំពុងតែចង់ចោទសួរបំផុត ហើយក៏ទន្ទឹងរង់ចាំស្តាប់ចម្លើយបកស្រាយរបស់អ៊ីបូដូចគ្នា មិនលើកលែងសូម្បីតែស៊ាវចាន់ដែលគេខ្លួនឯងបានដឹងចម្លើយមុនរួចទៅហើយ។

ដៃស្រឡូនកាន់ទូរស័ព្ទ ភ្នែកមូលក្រឡង់សម្លឹងមើលទៅកាន់កញ្ចក់អេក្រង់ដែលបង្ហាញឡើងនូវផ្ទៃមុខដ៏ស្រស់សង្ហារបស់បុរសជាទីស្រឡាញ់ទាំងខាំមាត់ទប់ភាពឈឺចាប់ក្នុងដើមទ្រូងរបស់ខ្លួន។

«គេជាកូនរបស់ខ្ញុំ...»

តត់*

ទឹកភ្នែកដែលមិនបានព្រាងទុក ស្រក់តក់ចាកពីកែវភ្នែកដ៏សែនសោកសៅនិងសោះកក្រោះ ព្រោះរំជួលចិត្តខ្លាំងពេក។
ស្តាប់ចម្លើយអ៊ីបូរួចស៊ាវចាន់ ស្រក់ទឹកភ្នែកម៉ាត់ៗ គេនៅតែមិនអាចទទួលយកបាន គេនៅតែហាមខ្លួនឯងមិនឲ្យយំមិនបាន។

«អ្នកប្រុសតូចកើតអ្វីទាន?»សុខៗអ្នកប្រុសតូចរបស់ខ្លួនស្រាប់តែយំភ្លាមៗ ញ៉ាំងឲ្យអ៊ំតៃកុងឡានភ័យបុកពោះព្រោះមិនដឹងមូលហេតុ។

«អត់មានអីទេអ៊ំ គ្រាន់តែរំជួលចិត្តបន្តិច អ៊ំផ្តោតលើការបើកបរចុះ»ស៊ាវចាន់ លើកខ្នងដៃជូតទឹកភ្នែក មុននឹងតបទៅអ៊ំតៃកុងឡានជាមួយស្នាមញញឹមស្រាលកុំឲ្យគាត់មានមន្ទិលសង្ស័យមកលើអាកប្បកិរិយារបស់ខ្លួន។

«បាទ អ្នកប្រុសតូច»
_ _ _ _
ងាកមកមើលសកម្មភាពនៅខាងមុខក្រុមហ៊ុន ត្បូងពេជ្រធំបំផុតរបស់ប្រទេសចិនឯណេះវិញ អ៊ីបូកំពុងឈរនៅលើវេទិកាមួយ ជាមួយនឹងក្បាលមេក្រូរាប់សិបដើម រួមជាមួយកាមេរ៉ារាប់រយគ្រឿង តម្រង់ឆ្ពោះទៅរកនាយតែម្នាក់ មានទាំងអ្នកសារព័ត៌មានដែលកំពុងតែថតវីដេអូ និងរូបភាពបន្លឺស័ព្ទ ក្រឹបៗ មិនដាច់សូរ។

«គេជាកូនរបស់ខ្ញុំមិនមែនជាគូស្នេហ៍ឬគូបណ្តើរឡើយ តទៅបើមានអ្នកណាបំផុសបំផុលព័ត៌មានមិនពិត ឬមាក់ងាយដល់កិត្តិយសរបស់ខ្ញុំនិងកូន ខ្ញុំនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងអ្វីទាំងអស់» អ៊ីបូ បកស្រាយសំណួររបស់អ្នកសារព័ត៌មាន ដោយការបញ្ជាក់ច្បាស់ៗ តទៅបើលេចឮថាមានអ្នកណាផ្សព្វផ្សាយព័ត៌មានមិនពិតដែលនាំឲ្យប៉ះពាល់មកដល់ខ្លួនហើយនិងកូននោះ អ្នកនោះត្រៀមខ្លួនដោះស្រាយបញ្ហាជាមួយនាយនៅតុលាការឲ្យហើយទៅ។

You Belong To Me!Where stories live. Discover now