ភាគទី៩:ប៉ា...ប៉ាសុំទោស!

196 16 0
                                    

«ព័ត៌មានរបស់កឺហ្នឹងហើយ! គេកំពុងផ្អើលពេញប្រទេស កឺអត់ដឹងអីទៀត?»ជុងហ្គុកនិយាយទាំងហួសចិត្ត នាយទើបតែមកដល់ចិនដឹងបាត់ទៅហើយ ម្ចាស់ខ្លួនបែរជាធ្វើឡេឡឺបែបនេះទៅវិញ មិនសមសោះហើយ។

«ក៏កឺទើបមកដល់ភូមិគ្រឹះងូតទឹកមិនទាន់ស្ងួតសក់ស្រួលផង មានពេលឯណាមើលព័ត៌មាន បានហើយប្រាប់ឲ្យលឿនៗមកព័ត៌មានអីកុំតាប៉ែច្រើន»

«ចូលក្នុងWeibo មើលខ្លួនឯងទៅផ្ទុះកក្រើកហើយ ហាសហា»ជុងហ្គុកនិយាយហើយ ក៏សើចឡើងរលាក់តាមទូរស័ព្ទ មិនដឹងស្អីជាស្អីទេ ខលមកដូចរហន់ណាស់ ដល់តែពេលនិយាយហើយបែរជាសើច ចង់ផ្អើលអ្នកខាងណេះទៅវិញ។

មិននៅស្តាប់ប្អូនសើចយូរ អ៊ីបូក៏ផ្តាច់ទូរស័ព្ទ ចុចចូលមើលក្នុងweiboតាមជុងហ្គុកប្រាប់។

+ព័ត៌មាន
•ប្រភពHot news China :ក្តៅញាក់!! នាយកម្លោះអាយុ៣៣ឆ្នាំវ៉ាងអ៊ីបូ បណ្តើរអនាគតភរិយាចូលភោជនីយដ្ឋានដោយបើកចំហរ

•ប្រភព កម្សាន្តព័ត៌មាន:ផ្អើលកក្រើកក្រុមហ៊ុន! អគ្គនាយកវ៉ាង អ៊ីបូ ពរក្មេងវិទ្យាល័យរាងតូចច្រឡឹងចេញពីក្រុមហ៊ុនឥតខ្មាសភ្នែកបុគ្គលិក

•ប្រភពCNN:ភ្ញាក់ផ្អើល!ក្រមុំៗខកចិត្តស្ទើរចងកក្រោយបែកធ្លាយរូបភាពក្មេងប្រុសម្នាក់ កៀកកើយឱបថើបជាមួយអគ្គនាយកក្រុមហ៊ុនត្បូងពេជ្រ ធំបំផុតនៅប្រទេសចិន វ៉ាង អ៊ីបូ ក្នុងភោជនីយដ្ឋានមួយកន្លែងយ៉ាងស្និទ្ធស្នាល

•ប្រភពខ្សឹបៗក៏ផ្អើល:ស្ងាត់ៗ វ៉ាង អ៊ីបូបង្ហាញប្រាប់អំពីទំនាក់ទំនងស្នេហាខុសវ័យ ជាមួយក្មេងប្រុសវិទ្យាល័យម្នាក់ ផ្អើលអស់មហាជន!

• ប្រភពFake news China:អីយ៉ា!វ៉ាង អ៊ីបូ ដាច់ចិត្តទំលាយទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយគូស្នេហ៍ខុសធម្មជាតិ ប្រាប់មហាជន បង្ហាញភាពផ្អែមល្ហែមពេញៗភ្នែក!

  កាន់តែឆ្កួតមែនទែនហើយ រូបភាពនាយពរកូនចេញពីក្រុមហ៊ុន និងរូបភាពនាយនាំកូនទៅញ៉ាំអាហារពេលព្រឹកនៅភោជនីយដ្ឋានព្រឹកមិញ ត្រូវពួកអ្នកសារព័ត៌មានបោះពុម្ភផ្សាយបង្ហោះចែកចាយពាសពេញបណ្តាញសង្គម សរសេរបន្ថែមបន្ថយ បញ្ចេញបញ្ចូលពាក្យពេចន៍ថែមគ្រឿងថែមល្បោយ ផ្អើលអស់មួយប្រទេសចិន គ្មានខ្មាសម្ចាស់សាម៉ីខ្លួនផ្ទាល់សូម្បីបន្តិច បើនាយមានជំងឺបេះដូងវិញប្រហែលត្រូវគាំងបេះដូងស្លាប់បាត់ទៅហើយ!

You Belong To Me!Where stories live. Discover now