ភាគទី៨:ព័ត៌មាន?!

195 16 0
                                    

«ហ្ហឹក...ប៉ាៗវ៉ៃកូន អ្ហឹក~ប៉ាលែងស្រឡាញ់ចាន់ៗហើយមែន? ហ្ហឹកៗ~...»គ្រាន់តែលោកប៉ាប្រលែងភ្លាមអាល្អិត អង្គុយញ៉ាច់នៅលើដី ទធាក់ដៃទធាក់ជើងយំហ៊ូ នៅចន្លោះរងស្រ្តបឺរី ឥតខ្មាសកម្មករដែលកំពុងធ្វើការអីបន្តិច ព្រោះគេកំពុងខឹង គេងរហើយក៏អន់ចិត្តដែលត្រូវលោកប៉ាចាប់វាយគូថកណ្តាលវាល ហ៊ឺ(ᗒᗩᗕ)

«ក្មេងតែខូច ឈ្លើយនិយាយមិនស្តាប់ប៉ាវ៉ៃអ៊ីចឹងហើយ»អ៊ីបូ ឈរច្រត់ចង្កេះ និយាយតសម្តី មិនខ្ចីលួងក្មេងនាំគេបានចិត្ត។

«អ្ហឹក~តែកូនមានឈ្លើយណា...កូនហ្ហឺ~កូនឡើងគួរឲ្យស្រឡាញ់ ហ្ហឹកៗ»

«អ៎!ជេរប៉ាហើយ នៅថាអត់ឈ្លើយទៀត?»អ៊ីបូ សួរទាំងមុខមាំ បំណងបន្លាចកូនដែលលួចមើលមុខនាយឲ្យខ្លាចតែម្តង ។

«កូន...កូនមានបានជេរប៉ាៗណា»

«ចឹងអ្នកណាហៅប៉ាថាឆ្កួតមុននេះ?»

«កូន...អ្ហឹកគឺ..គឺកូន...កូនឆ្កែ ហ្ហឹកកូនឆ្កែនិយាយតាស៎មែនកូនហេ៎»មិនដឹងគួរឆ្លើយបែបណា ស៊ាវចាន់មានតែទម្លាក់បន្ទុកដាក់កូនឆ្កែ ទាំងដែលនៅទីនេះគ្មានកូនឆ្កែសូម្បីមួយក្បាល><

«តែចៃដន្យចំការនេះគ្មានកូនឆ្កែទេ អ៊ីចឹងមានតែកូនឆ្កែដែលកំពុងយំក្បែរជើងប៉ា»

«ប៉ា!ហ្ហឹក...»

«យ៉ាងម៉េច?»

«ហ្ហឺ~កូនសុំទោស ហ្ហឹក~ចាន់ៗសន្យាអត់ឲ្យមានលើកក្រោយទៀតទេ ប៉ាៗកុំអ្ហឹក...កុំខឹងកូនអីណា កូនសុំទោសហ្ហឹកៗ»

សឺត*ៗ
ឃើញលោកប៉ាធ្វើមុខងាប់ មិនលួងដូចរាល់ដង អាល្អិតក៏ងើបបោសគូថខោខ្វាច់ៗ មុននឹងប្រើចរិតកូនឆ្កែទាំងទឹកភ្នែកទឹកសំបោរយំសុំទោសលោកប៉ា ឆ្មក់ថើបថ្ពាល់ប៉ាៗកម្លោះពីរខ្សឺត រួចក៏ខ្ទប់មុខយំសឺតសតក្នុងទ្រូងនាយ។

«យំបានហាមបន្លំជូតសំបោរប្រឡាក់អាវប៉ា»ឃើញកូនយំខ្លាំងរហូតហ៊ាសំបោរទើបអ៊ីបូនិយាយបង្កាឲ្យហើយ តែថាប្រហែលជាមិនទាន់ទេព្រោះ:

«ហិហិ កូនជូតបាត់ហើយ»ស៊ាវចាន់ងើបមុខមកសើចលិបភ្នែក បាត់អស់សម្លេងយំព្រោះគេដឹងថាលោកប៉ាលែងខឹងទៀតហើយ។

You Belong To Me!Where stories live. Discover now