ភាគទី១:កូនឈឺ!

292 17 0
                                    

«អ្នកណាថាគេជាកូនកំព្រា គេជាកូនរបស់ខ្ញុំ» នាយកម្លោះចងចិញ្ចើមពោលបដិសេធនឹងប្រយោគរបស់មេដោះភ្លាមៗទាំងមិនចាំយូរ

«អ្នកប្រុសទទួលចិញ្ចឹមគេមែនទេ?»មេដោះ

«បាទ!ខ្ញុំសន្យាជាមួយម៉ាក់របស់គេរួចហើយ មេដោះក៏យល់ស្របតាមខ្ញុំដែរត្រូវទេ?»អ៊ីបូញញឹមសួរ មេដោះមើលមុខអ្នកប្រុសរបស់គាត់ហើយក៏ញញឹមស្រាលមុននឹងតប

«នោះជាសិទ្ធិរបស់អ្នកប្រុសទេ ប៉ុន្តែអ្នកប្រុសនៅក្មេងណាស់ មិនទាន់គ្រប់អាយុអាចទទួលក្មេងមកចិញ្ចឹមឲ្យស្របច្បាប់ទេ» ត្រូវហើយអ៊ីបូទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះតាមច្បាប់នាយគឺមិនអាចទទួលកូនរបស់អ្នកដទៃមកចិញ្ចឹមឡើយដោយច្បាប់គិតថាវ័យនេះគឺនៅក្មេងខ្ចីនៅឡើយ ពួកគេមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញក្នុងការចិញ្ចឹមកូនឡើយ។

«នោះគេសម្តៅទៅលើលទ្ធភាព ប៉ុន្តែលទ្ធភាពរបស់ខ្ញុំទោះក្មេងមួយរយនាក់ក៏មិនជាបញ្ហាដែរមេដោះ»

«អ្នកប្រុសមិនយល់ពីអ្វីដែលមេដោះនិយាយទេ លទ្ធភាពមិនមែនលុយតែមួយមុខទេ គឺ...»

«ខ្ញុំយល់ហើយមេដោះ មិនបាច់បរិយាយក៏បានណានាំតែហត់ យ៉ាងណាក្មេងម្នាក់នេះនៅតែជាកូនរបស់ខ្ញុំ បើឥឡូវមិនទាន់ស្របច្បាប់ក៏មិនអីដែរ ចាំខ្ញុំគ្រប់អាយុចាំចុះឈ្មោះគេចូលក្នុងបញ្ជីគ្រួសារក៏មិនអីដែរ» មិនឲ្យមេដោះនិយាយចប់ទាន់ អ៊ីបូក៏ប្រលែងមួយខ្សែឲ្យគាត់គាំងជាមួយតែម្តង ចង់ចិញ្ចឹមកូនលួចលាក់មែនទេ?

«បែបនេះខុសច្បាប់ហើយណាអ្នកប្រុស យ៉ាងណាក៏ត្រូវរាយការណ៍ប្រាប់អាជ្ញាធរដែរ»មេដោះកាន់តែហួសចិត្តឡើង តាមផ្លូវច្បាប់បុរសឬស្ត្រីដែលនៅលីវអាចមានសិទ្ធិសុំកូនរបស់អ្នកដទៃយកមកចិញ្ចឹម លុះត្រាតែជននោះមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ ហើយការស្នើសុំត្រូវប្រតិបត្តិតាមច្បាប់ អមដោយសេចក្តីសម្រេចរបស់តុលាការ។

«កូនខ្ញុំ ចិញ្ចឹមក្នុងផ្ទះខ្ញុំ បើខ្ញុំមិននិយាយតើមានអ្នកណាដឹង ចំណែកមនុស្សក្នុងភូមិគ្រឹះមេដោះក៏ស្គាល់ស្រាប់ អ្នកណាហ៊ានធ្វើខុសបញ្ជាខ្ញុំនោះ?»

You Belong To Me!Where stories live. Discover now