ផ្តើមរឿង

896 68 12
                                    

អតីតកាល

«អោយគេទៅនៅជាមួយខ្ញុំទៅ រាល់កាលចំណាញទាំងអស់របស់គេខ្ញុំជាអ្នកផ្គត់ផ្គង់»ស្រ្តីជរាសក់ពីរពណ៏កំពុងព្យយាមសុំយកក្មេងប្រុសអាយុ១៣ឆ្នាំទៅរស់នៅជាមួយ។ជាការពិតគ្រប់យ៉ាងដែលស្រី្តជរានេះចង់ផ្តល់អោយគឺជាការតបស្នងសងគុណដល់ក្មេងដែលសង្គ្រោះជីវិតគាត់មុនពីការត្រូវបានឆក់ប្លន់របស់ក្មេងទំនើង៤ ៥នាក់។

បៀវ ផារាផន ក្មេងប្រុសវ័យជំទង់អាយុ១៣ឆ្នាំ ដែលត្រូវបានបញ្ឈប់ពីការសិក្សាតាំងពីចូលវិទ្យាល័យមកម្លេះ ព្រោះកើតក្នុងគ្រួសារក្រីក្ររស់នៅធ្វើការស៊ីឈ្នួលគេដើម្បីចិញ្ចឹកក្រពះ ណាម្តាយមានជំងីប្រចាំកាយផងនោះ ទើបកាន់តែលំបាកថែមមួយកម្រិតទៀត។ថ្វីត្បិតកើតមកក្នុងគ្រួសារក្រតោកយាកក្តីតែបៀវត្រូវអប់រំឡើងមកអោយប្រពិ្រត្តតែរឿងល្អៗ។

«មិនសមគួរទេលោកស្រី ខ្ញុំមិនចង់អោយកូនជាបន្ទុកដល់លោកស្រីទេ»អ្នកជាម្តាយបដិសេដសំណើរដោយមិនទាក់ទើរ ចិត្តមួយមិនចង់អោយកូនទៅជាបន្ទុកអ្នកដទៃ មួយវិញទៀតគាត់ចង់នៅក្បែរកូនទោះក្រលំបាកក្តីតែការដែលបាននៅក្បែរជួបជុំគ្រួសារគឺក្តីសុខបំផុត។

«ឥឡូវអីចេះចុះ អោយគេធ្វើការនៅភូមិគ្រិះក៏បាន ហើយខ្ញុំនឹងអោយគេបានសិក្សាបន្តរហូតដល់ចប់វិទ្យាល័យ ហើយបើសិនជាពេលនោះគេចង់បន្តដល់សកលវិយ្យាល័យទៀតនោះ ខ្ញុំនឹងអោយគេរៀនបន្តទៀត»ស្ត្រីចំណាស់មានសំណើរជាថ្មីត្បិចគាត់ចង់សងគុណដល់ក្មេងប្រុសម្នាក់នេះដែលបានជួយ ណាមួយទៀតគឺអារម្មណ៍អាណិត ស្រឡាញ់ចម្លែក ឬដោយសារគាត់គ្មានចៅ អូហ៍មិនមែនទេ គឺចៅគាត់ទៅបន្តការសិក្សានៅអាមេរិចឯណោះទេ ។គាត់មានកូនតែម្នាក់ឯចៅ២នាក់ប្រុស១ស្រី១ទៅបន្តការសិក្សានៅអាមេរិចទន្ទឹមគ្នា។បែបនេះទើបគាត់ឃើញក្មេហប្រុងស្លូតត្រង់ម្នាក់នេះហើយមានអារម្មណ៍អាណិតស្រឡាញ់គេ។

«ខ្ញុំខ្លាចថាថ្ងៃខាងមុខអាចនឹងទើសទាល់ដល់លោកស្រី ហើយគេក៏នៅក្មេងខ្ញុំមិនចង់បែកពីកូនទេ»ទ្រូងជាម្តាយទោះលំបាកក្តីសុំត្រឹមតែបានក្បែរគ្រួសារគឺសុភមង្គលពេកហើយ អត់ស៊ីមានស៊ីតាមនឹងចុះធ្វើមិចបើគ្មានទៅហើយនោះ។

អន្ទាក់បេះដូងWhere stories live. Discover now