ស្វាមីក្រៅបេះដូង(🙇)(Complete...

Af Steemeeraa

151K 11.4K 1.3K

ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jug... Mere

ភាគទី1: បងបើកទៅរៀនឬបើកទៅឋានសួគ៍?
ភាគទី2: ចុះបងប៉ូលីសមិនចាប់គេដាក់គុកទៅ?
ភាគទី3: ថេហ្យុងទៅជួបសង្សារនៅក្បែររបងសាលា
ភាគទី4: ជុងហ្គុកថាកូនចង់ចង.កសម្លាប់ខ្លួន
ភាគទិី5 : សំខាន់ប្ដីខ្ញុំជាប៉ូលីសផងដែរ
ភាគទី6: បងកើតអី?
ភាគទី7 : ថេយ៍បងសុំទោស!
ភាគទី8: ខ្ញុំស្អប់បំផុតមនុស្សដែលចាកចេញមិនលា
ភាកទី9: ថេយ៍មិនឆ្លើយឬមិននឹកបងទេហ្ហ?
ភាគទី10 : ស្រាបង្ខំ
ភាគទី11: កូនត្រូវតែរៀបការ
ភាគទី12: អាមនុស្សរោគចិត្ត
ភាគទី13: តែលតោលទៀតឥឡូវហើយ
ភាគទី14: គេបីខ្ញុំណាម៉ាក់!
ភាគទី15: ហេតុអីក៏រាក់ទាក់គេ
ភាគទី16: គេមិនមែនប្ដីខ្ញុំទេ!
ភាគទី17: ប៉ុន្តែភ្លៀងខ្លាំងណាស់ថេយ៍
ភាគទី18: បងស្រលាញ់ថេយ៍
ភាគទី19: ធ្វើសង្សារលេងៗកូនមីនបានទេ?
ភាគទី20: បងអាចធ្វើអោយដៃថេយ៍ដៃវេទមន្តបាន
ភាគទី21: បងបាញ់លុយទាំងអស់អោយថេយ៍កាន់
ភាគទី22: ហ្ហឹកៗ..ថេយ៍ខ្លាច
ភាគទី23: កុំសួរច្រើនពេកឃើញធំក្លិនស្រាគឺស្រវឹង!
ភាគទី24: ស្រាហាច់
ភាគទី25: ពីសោធន៍
ភាគទី26: មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់!
ភាគទី28: គាត់គ្រាន់តែខឹងលួងបន្តិចក៏បាត់ហើយ
ភាគទី29: ហើយវាស្អីពីអ្នកប្ដីប្រពន្ធនេះ?
ភាគទី30: អុស! ម៉ាហ្វៀ
ភាគទី31: ខ្ញុំមកអង្គុយចាំប្ដីត្រឡប់មកពីបរទេសវិញ
ភាគទី32: អីយ៉ាស! ជំពប់ជើងដួល
ភាគទី33: គឺរំលោភ! បើបងមិនធ្វើទុកអោយអូន🔞🔥
ភាគទី34: ហួងហែង
ភាគទី35: ចេះតែនិយាយចោលកុំអោយខាត់ថ្លៃបណ្ដាការ
ដំណឹង!
ភាគទី36: បងក៏...ស្រលាញ់
ភាគទី37: តើជីមីននីនឹងអន់ចិត្តទេ?
ភាគទី38: មើស! ស្អុយណាស់
ភាគទី39: ជុងហ្គុកមីងនឹកឯងណាស់
ភាគទី40: យើងស្អប់ឯងគីមថេហ្យុង
ភាគទី41: អ្នកនាងញញឹមស្រស់ណាស់
ភាគទី42: ម្ដងនេះយើងមិនបណ្ដោយឯងទៀតទេ
ភាគទី43: មកចាប់កំណើតហើយមែនទេកូនប៉ា?
ភាគទី44: ឬអូនអត់មានប្ដីទេ?
ភាគទី45: ហើយម្ចាស់ក្លឹបនោះក៏មិនមែនជាមនុស្សល្អដែរអូនត្រូវដឹង
ភាគទី46: តើខ្ញុំគួរដោះលែងគេឬអត់
ភាគទី47: បើថេហ្យុងកើតអីនាងនិងមានរឿងជម្រះបញ្ជីជាមួយយើងគីមហ្វរ៉េ!
ភាគទី48: យើងនិងសម្លាប់ឯង!!
ភាគទី49: បាក់គ្រែហើយហ្ហេស?
ភាគទី50: បើបង.ងចាំអូនលួង
ភាគទី51: ប្រផ្នូលមិនល្អ
ភាគទី52: បងស្រលាញ់អូនដូចកែវ
ភាគទី53: សុំទោសខ្ញុំដឹងខុសហើយ
ភាគទី54: ជួយដាស់គាត់ផង
ភាគទី55: សារគម្រាម!!
ភាគទី56: អាត្មានិយម
ភាគទី57: អន់ចិត្ត
ភាគទី58: ក្ដីសុខ
ភាគបញ្ចប់!👥💕

ភាគទី27: ពួកយើងនឹងលែងលះគ្នាឆាប់ៗនេះ!

2.6K 202 37
Af Steemeeraa

#ត្រឡប់មកកាលពីល្ងាចមិញ

ត្រឡប់មកមកកាលពីល្ងាចមិញវិញក្រោយពីថេហ្យុងចាកចេញទៅយូហ្វីលធ្វើមុខមិនសមនិងមិនទាន់ចេញទៅណាចេញពីហាងនោះផងនាយក៏មកអង្គុយនៅលើបង់មួយក្បែរហាងនៅលើផ្លូវសាធារណៈក៏ស្រាប់តែជុងហ្គុកឃើញបើកទ្វាហាងចេញមកជាមួយនិងដៃកាន់ឯកសារនិងដើរមកកៀនហាងក្បែរនិងបង់ដែលយូហ្វីលកំពុងតែអង្គុយនោះ គ្រាន់តែឃើញរាងក្រាសភ្លាមយូហ្វីលក៏ក្រោកទៅស្ទាក់ផ្លូវ..

"តាមពិតគឺជាឯងទេហ្ហេ?បងប្រុសរបស់ថេហ្យុង"យូហ្វីលសើុបដឹងដំណឹងដឹងតែគួរអោយភ្ញាក់ផ្អើលមិនស្មានថាជាបងប្រុសរាងតូចទេដែលត្រូវជាប្ដីគេនោះ

"យើងមិនមែនបងប្រុសទេ"ជុងហ្គុក

"បើអញ្ចឹងជាកូនចិញ្ចើមដែលគេរើសមក? ហឹសៗ..តែស្រវាចាប់កូនតែមួយរបស់គេមកធ្វើប្រពន្ធព្រោះខ្លាចគេមិនចែកទ្រព្យអោយហ្ហេ?"យូហ្វីលនិយាយបំណងចម្អករាងក្រាស

"ចុះយ៉ាងមិចតើលោកឈឺចាប់មែនទេ? ស្នាមញញឹមរបស់លោកពោពេញទៅដោយភាពឈឺចិត្តដែល
ថេហ្យុងរៀបការជាមួយយើង?"ជុងហ្គុកមិននិយាយសម្ដីធំអ្វីទេផ្ទុយទៅវិញនាយនិយាយធម្មតាតែធ្វើអោយយូហ្វីលឆេះឆួលដូចចាក់សាំងពីលើភ្លើង

"ឯ..ឯងត្រឹមជាប្ដីក្រៅបេះដូងដែលគេមិនស្រលាញ់រឿងអីយើងទៅឈឺចាប់ជាមួយនោះព្រោះថាយើងដឹងថា
ថេហ្យុងគេនៅតែស្រលាញ់យើងក្នុងបេះដូងគេគឺមានយើង..មើលរូបភាពទេ?"សម្ដីយូហ្វីលបូករួមទាំងរូបថតទើបតែថតជិតស្និតគ្នាធ្វើអោយជុងហ្គុកស្ងាត់មាត់ ព្រោះកាពីប៉ុន្មានឆ្នាំមុននាយធ្លាប់បានអានnoteពីអត្ថន័យរវាងស្នេហាថេហ្យុងនិងយូហ្វីលរួចហើយ

"យ៉ាងមិច?ចំចំណុចពេកមែនទេ ហឹសៗ..បើគេស្រលាញ់ឯងមែនមិនមែនគេមកព្រមនៅក្បែរយើងទេមួយវិញទៀតកុំចងគេទុកអីដោះលែងគេមកអោយយើងមកព្រោះមើលទៅគេដូចជាធុញនិងឯងហើយ"យូហ្វីល

"យកពេលតានដានជីវិតគ្រួសារគេទៅរកសីុវិញទៅក្រែង.លអាចមានបានមិនដោយគ្រួសាររបស់លោកមិនចាំបាច់រកសីុគេងបន្លំអ្នកដទៃ"ជុងហ្គុក

"លោកនិយាយអី?"យូហ្វីល

"លោកលីស៊ុនហុក? ខ្ញុំបានឃើញប៉ូលីសនាំគាត់ចូលទៅពន្ធធនាគារ យល់ល្អលោករកលុយចាយខ្លួនឯងអោយពេញៗដៃទៅព្រោះគ្មានឪពុកជាខ្នងបង្អែកដូចកាលពីនៅរៀន"ជុងហ្គុកទើបតែបានដឹងថាយូហ្វីលជាកូនលោកលីព្រោះគ្រួសារលោកលីមានកេរ្ត៍ឈ្មោះខ្លាំងណាស់លោកលីស្រលាញ់កូនប្រុសជាងទើបបើកបង្ហាញតែព័ត៌មានយូហ្វីលជាកូនគាត់ឯហាលីសលោកមិនសូវខ្វល់នោះទេ ហើយរឿងនេះថេហ្យុងក៏មិនដឹងដែរ

"អ..គឺឯងមែនទេដែលដោះស្រាយក្ដីចាប់ប៉ាយើងដាក់គុក?"យូហ្វីល

"ភាពសុក្រិដ្ធនិងគោរពឧត្តមគតិរបស់ខ្លួនវាជារឿងសំខាន់ បើប៉ាលោកមិនរកខ្សែរលើអ្នកដទៃបំពាននិងច្បាប់ក៏គ្មានអ្នកណាទៅអូស.កគាត់ទៅដាក់គុកដែរ..ហើយរឿងប្រពន្ធខ្ញុំបើឯងជម្នះយកគេទាំងរំលងនៅសីលធម៍គ្មានកេរ្ត៍ខ្មាស់ក៏យកទៅ"ជុងហ្គុកនិយាយស្ដីធម្មតាមិនកម្រោលអ្វីទាំងអស់ចិត្តគំនិតនាយក៏ចេះខឹងតែមិនបញ្ចេញព្រោះតែចរឹករបស់នាយគឺស្លូតនាយគ្រាន់តែស្លូតមិនមែនល្ងង់ឬទន់ជ្រាយអោយគេជាន់តាមចិត្តនោះទេ និយាយរួចជុងហ្គុកក៏ដើរចេញទៅទុកអោយយូហ្វីលនៅខឹងនឹងសម្ដីនាយតែយូហ្វីលក៏មិនភ្លេចបោះប្រយោគចុងក្រោយ

"មែនហើយយើងនឹងយកថេហ្យុងអោយបានព្រោះយើងសង្វេគឯងណាស់ដែលទ្រាំរស់នៅជាមួយមនុស្សដែលធុញទ្រាន់ឯង"យូហ្វីល

#បច្ចុប្បន្ន

"នេះ..បងយំមែនទេ?"ថេហ្យុងគាំងខ្លាំងស្ទើរតែរកពាក្យនិយាយមិនបាននេះជាលើកដំបូងដែលគេឃើញ
ជុងហ្គុកយំ

"មែនហើយបងយំ..ហ្ហឹក!..ពាក្យសម្ដីដែលគេដៀលបងសម្ដីដែលគេសង្វេគអាណិតបងដែលទ្រាំរស់នៅជាមួយនិងថេយ៍ ទ្រាំរស់នៅតែស្រលាញ់គេតែម្នាក់ឯងទាំងដែលគេមិនខ្វល់"ជុងហ្គុក

"អ្នកណាជាអ្នកនិយាយ?"ថេហ្យុងព្យាយាមដើរទៅជិតនាយនិងសួរដោយកែវភ្នែកស្រទន់

"មនុស្សជាទីស្រលាញ់របស់ថេយ៍នោះអី? ថេយ៍ស្រលាញ់គេបើទោះជាយើងរៀបការហើយបើទោះថេយ៍មានស្វាមីហើយតែក៏នៅតែស្រលាញ់គេ គេក៏ស្រលាញ់ថេយ៍វិញដូចគ្នា បែបនោះគេមកសុំអោយបងដោះលែង"ជុងហ្គុកនិយាយទាំងស្រក់ទឹកភ្នែកមិនឮសម្លេងយំនាយអាចឃាត់សម្លេងយំបានតែមិនអាចឃាត់ទឹកភ្នែកដែលស្រក់ហូមកនោះទេ

"ដឹងបងឆ្លើយយ៉ាងមិចទេ? ហ្ហឹក! បងនិងដោះលែងថេយ៍អោយគេព្រោះបងមិនចង់អោយអ្នកដទៃមើលមកប្រពន្ធបងអាក្រក់ដែលមានប្ដីហើយទៅដើរជាមនុស្សប្រុសផ្សេង បងមិនចង់អោយថេយ៍រស់នៅធុញថប់ជួប
មុខដ៍អាក្រក់របស់បងរាល់ថ្ងៃ ក៏មិនចង់អោយថេយ៍ត្រូវខ្មាស់គេដែរមានប្ដីមុខមាត់មិនស្អាតដូចរូបបងនេះ"ថ្ងៃនេះនាយនឹងនិយាយអោយអស់ពាក្យដែលទ្រាំក្នុងចិត្តទាំងប៉ុន្មានព្រោះបើមិននិយាយនៅតែបន្តទ្រាំមុខជាផ្ទុះមិនខាននេះគេហៅថាការអត់ទ្រាំមានដែនកំណត់ពេលនេះគឺដល់ដែនកំណត់របស់វាហើយ

"ហ្ហឹកៗ..ជុងហ្គុក..គឺ..ហ្ហឹក.."ដោយឃើញនាយរៀបរាប់ពីភាពឈឺចាប់របស់នាយទើបថេហ្យុងបានភ្ញាក់ខ្លួនរាងតូចក៏យំនិងចាប់ដៃនាយគេគាំងគ្មានពាក្យនិយាយ ព្រោះគេខុសដែលធ្វើបែបនោះដាក់នាយ

"ពួកយើងនិងលែងលះគ្នាឆាប់ៗនេះ"ជុងហ្គុកជូតទឹកភ្នែកនឹងប្រលេះដៃថេហ្យុងរួចក៏ដើរទៅខាងលើបាត់ដោយទុកអោយថេហ្យុងនៅឈយំតែម្នាក់ឯង

"ហ្ហឹកៗ..ជុងហ្គុកមកនិយាយគ្នាសិន..ហ្ហឹកៗ
អ្ហឹកហ្ហឹក....."រាងតូចពេបមាត់យំឡើងក្រហមមុខមិនយល់ថាហេតុអីក្នុងទ្រូងគេឈឺចាប់អួលណែនពេលដែលរាងក្រាសពោលពាក្យថាលែងលះក្រែងកន្លងមកគេចង់តែមានសេរីភាពហ្ហេ?ហេតុអីក៏ឈឺយ៉ាងនេះ គេមានអារម្មណ៍ថាស្ដាយក្ដីស្រលាញ់របស់ជុងហ្គុកមានចំពោះគេ ថេហ្យុងអង្គុយគិតនិងយំខ្លាំងនៅលើសាឡុងតែម្នាក់ឯងដោយរាងក្រាសមិនបានចុះមកទេ។

យប់នេះពួកគេគេងគឺគេងដោយមិនមើលមុខគ្នា
ជុងហ្គុកក៏រើទៅគេងបន្ទប់ផ្សេងនិងចាក់សោជិតមើលទៅនាយប្រហែលជាខូចចិត្តខ្លាំងហើយឯថេហ្យុងគឺស្រងូតស្រងាត់នៅក្នុងបន្ទប់តែម្នាក់ឯង។

#Skip

នៅយប់នេះយុនហ្គីនិងហូសុកក៏កំពុងតែត្រៀមខ្លួនដើម្បីចេញបេសកម្មសម្រុកចូលទៅសើុបនៅក្នុងក្លឹបធំមួយនៃទីក្រុងសេអ៊ូលដែលជាក្លឹបមួយក្នុងចំណោមការសង្ស័យថាពីក្រោយខ្នងមានការជួយដូមនុស្សឬកុមារ ហើយរួចការងារលើកបេះនាយត្រូវឡើងទៅអាមេរិកយកភស្តុងតាងខ្លះៗទៅរាយការណ៍ថ្នាក់លើ

"ត្រៀមឧបរកណ៍អោយគ្រប់គ្រាន់ធ្វើយ៉ាងណាកុំអោយយប់នេះមានការភ្លាត់អោយសោះ"យុនហ្គីកំពុងតែពាក់ស្បែកជើងនឹងនិយាយទៅកាន់កូនក្រុមរបស់នាយដែលចុះមកមានគ្នាដល់5នាក់

"ទទួលបញ្ជារ ប្រធានក្រុម"នៅក្នុងក្រុមទាំង5អ្នកគឺយុនហ្គីជាប្រធានក្រុមគេឯហូសុកជាប្រធានរងក្រុម

" លោកប្រធានក្រុមរងជុងហូសុកមានតួនាទីរៀបចំពិនិត្យកាំភ្លើងឥឡូវនេះហើយ......"យុនហ្គីកំពុងតែអោនពាក់ស្បែកជើងនិងបញ្ជារតែនាយក៏បានឃើញប្រអប់អ្វីមិនដឹងនៅចំពោះមុខនាយរាងក្រាសក៏ងើយមើលឃើញថាជាជីមីន

"ហេតុអីក៏មកបាន?"យុនហ្គី

"មានដៃគូជាប៉ូលីសសើុបអង្កេតត្រូវតែរវល់ហើយ រវល់រឿងប្រទេសជាតិកុំអោយតែរវល់ឈ្លក់វង្វេងរឿងស្រីស្រា..ឯដៃគូម្ខាងទៀតជាមេធាវីខ្ញុំក៏ពាក់ព័ន្ធក្នុងរឿងក្ដីចាប់ចម្រិតកុមារទាក់ទងនិងក្លឹបនោះដែរដូចដែលខ្ញុំបានmessegeមកប្រាប់លោកត្រឡប់មកវិញផ្ដល់ដំណឹងអោយខ្ញុំដឹងផង"ជីមីនបានទទួលដំណឹងនេះតាមរយៈប៉ារបស់គេ

"ឯងកំពុងតែនិយាយពីអី?បើថាចង់ដឹងរឿងដែលយើងទៅសើុបចាំយើងmessegeប្រាប់មិនបាច់មកផ្ទាល់"យុនហ្គី

"នំតាកូយ៉ាគី(នំគ្រក់ជប៉ុន)នេះជានំដែលដាក់តែម៉ាត់ក៏បានញាុំហើយមិនពិបាកទោះរវល់ប៉ុណ្ណាក៏ឈញាុំបាន ខ្ញុំធ្វើមកអោយលោកត្រូវញាុំព្រោះនំនេះធ្វើដោយស្នាដៃមនុស្សដែលរវល់ការងារដូចខ្ញុំនិងយកមកជូនមនុស្សរវល់ការងារដូចបង..."ជីមីនបើកប្រអប់នំគ្រកតាកូយ៉ាគីនោះនិងយកចង្កាក់មកចាក់បំណងចង់បញ្ចុកយុនហ្គី

"ហឹស!.."យុនហ្គីសើចនៅចុងមាត់បន្តិចក្រោយពីឃើញការរៀបរាប់ដ៍ក្រមិចក្រមើមរបស់ជីមីន

"ហា៎..មាត់មកខ្ញុំបញ្ចុកក្រែងបងប្រញាប់នោះអី"ជីមីន

"អ្ហឹម!បែបនោះក៏បាន"យុនហ្គីក៏ព្រមហារមាត់អោយជីមីនបញ្ចុកនំនោះដាក់តែមួយមាត់ទំពារក៏រួចមិនពិបាកទេ ជីមីននៅឈបញ្ចុកនាយរួចក៏សារ៉េ.កអាវអោយនាយទៀតផងទាំងកាយវិការយកចិត្តទុកដាក់ធ្វើអោយយុនហ្គីលួចញញឹម ហាកមានក្ដីសុខជាងពេលណាៗទាំងអស់ មើលទៅជីមីនកំពុងតែយល់អំពីចិត្តរបស់នាយ

មិនមែននាយមិនចាប់អារម្មណ៍លើជីមីនទេបើអត់ស្រលាញ់ជីមីនសោះហេតុអីរាល់លើកនាយមិនផ្ដល់ចម្លើយព្រោះបើឆ្លើយថាមិនស្រលាញ់អ្នកដែលឈឺចិត្តក៏នាយដែរមិនមែនតែជីមីនម្នាក់ទេបែបនោះសុខចិត្តរត់គេចពីចម្លើយហើយចុះបើមានចិត្តលើគេដែរហេតុអីមិនចាប់ផ្ដើម?ព្រោះតែនាយខ្លាចថាបើចាប់ផ្ដើមគឺនិងត្រូវអសាបង់ដូចជាប៉ាម៉ាក់ខ្លួន ខ្លាចគេទទួលយកភាពរវល់របស់នាយមិនបានក៏លែងដៃដូចជាម៉ាក់របស់គេលែងដៃប៉ាគេ តែសម្ដីជីមីនកំពុងតែធ្វើអោយបេះដូងនាយកក់ក្ដៅនិងពិចារណ៍លើរូបរាងតូចម្ដងទៀតហើយ។

#Newday

នៅព្រឹកថ្ងៃថ្មីមេឃនៅចុះត្រជាក់ព្រះអាទិត្យមិនទាន់រះអោយក្ដៅនៅឡើយថេហ្យុងកំពុងតែអង្គុយច្រត់ដៃនៅលើតុធ្វើមុខស្ងួតសម្លឹងមើលទៅអាហារពេលព្រឹកនៅលើតុដែលមិនឃើញមុខអ្នកធ្វើសោះ មិនដឹងជា
ជុងហ្គុកក្រោកពីពេលណាគេធ្វើអាហារអោយរួចយកបើកឡានចេញទៅបាត់ មិនឃើញនាយហៅគេញាុំបាយភ្ញាប់ដោយស្នាមញញឹមដូចរាល់ដងក៏មិនឃើញនាយនៅអង្គុយដួសអាហារដាក់ចានអោយគេទៀតដែរ

"តើបងកំពុងធ្វើអី? ចង់លេងមែនទេនហ្ហេ? ពិតជាចង់ប្រគល់ខ្ញុំអោយគេមែន.ចុះក្រែងថាស្រលាញ់គេនោះអី ហ្ហឹក!..អាមនុស្សអាក្រក់"ថេហ្យុងយកស្លាបព្រាមកច្រំអាហារខ្លាំងៗគេញាុំមិនចូលនោះទេ គេខឹងនិងអន់ចិត្តជាមួយជុងហ្គុកស្ទើរតែយំម្ដងទៀតទៅហើយ។






To be continued.....

write by steemeeraa🎀

























Fortsæt med at læse

You'll Also Like

13.9K 3K 46
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
564K 49.2K 29
Taekook Fanfiction Jeon Kim Own creation
277K 48.3K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
83.3K 11.4K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...