ភាគទី26: មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់!

2.2K 192 43
                                    


នៅក្នុងរឿងក្ដីនេះជុងហ្គុកមិនសូវជាចង់ពិភាក្សារជាមួយអ្នកណាទេនាយចង់ធ្វើវាដោយខ្លួនឯងព្រោះជារឿងរបស់គ្រួសារនាយហើយក៏ចង់រកយុត្តិធម៍ជូនពួកគាត់ដែលស្លាប់ទៅមិនដឹងថាមេធាវីចៅក្រមជំនាន់មុនពុករលួយយ៉ាងមិចនាយមិនដឹងតែគ្រាន់តែដឹងថាអ្នកស្រីចៅក្រមដែលជាម៉ាក់របស់ប៊ូតាគឺជាចៅក្រមដែលយុត្តិធម៍បំផុត មិនដឹងបង្វែររឿងដែលហាលីសសួរយ៉ាងមិចទេនាយកំពុងតែគិតស្រាប់តែសម្លេងតូចដ៍ឆ្នាស់មួយបន្លើឡើង

"ធ្វើអីនឹង?"ថេហ្យុងដើរមកសួរទាំងមុខមាំ

"អ..ពួកយើងជជែកគ្នាលេងតើថេហ្យុងមានអ្វីមែនទេ?"ហាលីសក៏បែរមកនិយាយជាមួយរាងតូចទាំងដែលដៃនាងនៅតែចាប់ដៃជុងហ្គុក

"ហេតុអីចាំបាច់ចាប់ដៃជើងគ្នា.."ថេហ្យុងក៏កញ្ឆក់ដៃរាងក្រាសរួចក៏ស្ទុះទាញនាយអោយក្រោកមកឈក្រោយខ្នងគេ

"អេ..ថេហ្យុងហេតុអីបងធ្វើមិនបាន?"ហាលីស

"ជាមិត្តត្រឹមជាមិត្តកុំហួសព្រំុដែនអោយដឹងផងថាគាត់មានគ្រួសារហើយ"ថេហ្យុងបោះសម្ដីរឹងៗទៅហាលីសវិញដោយក្នុងចិត្តគេឆេះឆួលពោពេញដោយកំហឹង

"ចុះត្រង់ថេយ៍ទៅជួបនឹងដើរលេងជាមួយនិង..មនុស្សប្រុសដទៃនោះជុងហ្គុកជាប្ដីថេហ្យុងតើទុកនៅត្រង់ណា?"គ្មានអ្នកណាក្រៅពីហាលីសនោះទេដែលតែងតែsendរូបថេហ្យុងដើរលេងជាមួយយូហ្វីលរហូតអោយជុងហ្គុកមើលពេលនេះនាងកំពុងតែសួរផ្ញាញ់
ថេហ្យុង

"នាងទៅដឹងអី?"ថេហ្យុង

"ទង្វើរឯងធ្វើអីក៏ដឹងខ្លួនច្បាស់ហើយ"ហាលី

"ហាលីសខ្ញុំថាអ្នកនាងមិនគួរនាយបែបនោះទេ"ជុងហ្គុកក៏និយាយបែបការពាររាងតូចព្រោះថាយ៉ាងណាក៏នាយមិនអោយអ្នកដទៃនិយាយអាក្រក់ពីថេហ្យុងទេប៉ុន្តែទង្វើររាងតូចអោយគេនិយាយអាក្រក់បានទើបមិនអាចហាមមាត់គេគ្រប់គ្នាបានបើនាយហាមបាននាយក៏ហាមហើយ

"ទោះយ៉ាងណារឿងប្ដីប្រពន្ធខ្ញុំនាងកុំចេះ អ..មួយទៀតនាងកំពុងតែថាអោយខ្ញុំធ្វើចរឹកមិនគប្បីដើរលេងជាមួយប្រុសដទៃ ចុះនាងមកចាប់ដៃចាប់ជើងប្ដីគេនាងល្អណាស់ហ្ហេ?"ថេហ្យុងខឹងឡើងញ័រសម្លេងអស់ទៅហើយឯហាលីសមិនបានខ្លាចសម្ដីថេហ្យុងទេនាងស្ងាត់មាត់ដោយសារតែសម្ដីជុងហ្គុកប៉ុណ្ណោះ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now