ភាគទី8: ខ្ញុំស្អប់បំផុតមនុស្សដែលចាកចេញមិនលា

2.2K 154 9
                                    


ជូនជុងហ្គុកទៅព្រលានយន្តហោះអ្នកស្រីគីមព្យាយាមcallទៅថេហ្យុងហើយតែរាងតូចមិនលើកគិតស្មានថាបងប្អូនគ្នាពួកគេច្បាស់ជានិយាយគ្នាហើយតែតាមពិតថេហ្យុងមិនបានដឹងទេថានាយទៅហ្វឹកហាត់ការងារនៅប្រទេសសហរដ្ធអាមេរិកនោះ ជូនមកដល់ព្រលានយន្តហោះយុនហ្គីនិងហូសុកនៅទីនោះល្មមៗពួកគេក៏ចេញដំណើរទៅនោះបាត់ទៅ

#Club

ថេហ្យុងរវល់កំដរជីមីនផឹកស្រាទាំងព្រឹកពព្រោះតែរាងតូចជីមីនដឹងហើយថាថ្ងៃនេះយុនហ្គីចេញដំណើរទៅ ឯថេហ្យុងក៏ផឹកខូចចិត្តដូចគ្នា

"ថាកាមីនទៅcrushរត់ចោលចុះនាងថេយ៍នោះស្អីគេដែរ?"ប៊ូតាអ្នកកំដរផឹកឯណាវិញតាំងពីថេហ្យុងនិងជីមីនកើតទុក្ខមកហៅផឹករហូតគេពីអ្នកមិនសូវផឹកទេណាស់តែអ្នកកំដរតើចង់ក្រិនថ្លើមហើយ

"នឹកបងយូហ្វីលទៀតហើយមែនទេ?"ជីមីន

"អត់ទេ.."ថេហ្យុង

"នៅរងចាំធ្វើអីទៀតមនុស្សគ្មានទំនួសខុសត្រូវបែបនោះតែទូរស័ព្ទមិនcallមកឯងផង2ឆ្នាំហើយ លាមួយម៉ាត់ក៏គ្មានមិនដឹងគេរស់នៅឯណាមានអ្នកណាទៀតផងឈប់គិតទៅ"ប៊ូតា

"ហ្ហឹកៗ...ហេតុអីក៏បែបនេះ? អ្ហឹហ្ហឹក..យើងមិនល្អមែនទេទើបគាត់ទៅចោលយើង"ថេហ្យុងក៏យំតែម្ដងគេទប់លែងជាប់ហើយខំណាស់ព្យាយាមណាស់ក្នុងការមិនចងចាំបុរសឈ្មោះឆយយូហ្វីលដែលទៅចោលគេយ៉ាងមិចដាច់នោះតែចិត្តនេះគឺបំភ្លេចទាំងស្រុងមិនបាន

"បើកបេះដូងទទួលយកអ្នកថ្មីទៀតទៅ ទទួលយកបែបស្រលាញ់មិនមែនលេងសើចឯងយល់ទេ?"ជីមីន

"មិនយល់ទេ ហ្ហឹកៗ..."ថេហ្យុងក្រវីក្បាលអោយតតាត់និងអោនមុខយំឯមិត្តគេក៏បានត្រឹមអង្អែលខ្នងលួងលោមថេហ្យុងគេមិនងាយយំទេបើគេយំបានន័យថាចិត្តគេកំពុងតែរងគ្រោះខ្លាំងហើយ តើជួយអ្វីបានបើគេទៅចោលថេហ្យុងស្ងាត់ៗដូចចោលួចសេះ បែបនេះ។

#ភូមិគ្រិះគីម

នៅល្ងាចម៉ោង3ឯណោះទើបថេហ្យុងចេញពីក្លឹបត្រឡប់មកផ្ទះវិញមកដល់ផ្ទះគ្រាន់តែចូលមកភ្លាមគឺមានសភាពស្ងប់ស្ងាត់ធម្មតាប៉ាម៉ាក់គេទៅធ្វើការចុះជុងហ្គុកនោះ..ជុងហ្គុកដែលតែងតែមកអង្គុយនៅលើសាឡុងចាំសួរនាំគេនោះនាយទៅណាបាត់?

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now