ភាគទី12: អាមនុស្សរោគចិត្ត

2.1K 152 2
                                    

អ្នកថតធ្វើមុខហួសចិត្តជាខ្លាំងនិងព្យាយាមថតរហូតដល់រួចបើទោះកូនកម្លោះនិងកូនកម្លោះតូចធ្វើរឹកពាប្លែកៗក៏ដោយ

ក្រោយពីថតរួចជុងហ្គុកបាននាំថេហ្យុងទៅញាុំអាហារទិឌ្ធភាពនៅក្នុងឡានគឺស្ងាត់ជុងហ្គុកមិនហ៊ានជាមួយរាងតូចទេឯថេហ្យុងគេមិនចង់និយាយរកជុងហ្គុកតែម្ដង

"ថេយ៍ទើសទាល់និងបងមែនទេ?"ជុងហ្គុកក៏ដាច់ចិត្តសួរ

"ត្រូវហើយ ខ្ញុំមិនចង់នៅក្បែរបងទេ"ថេហ្យុង

"យើងរំសាយពិធីមង្គលការល្អទេ? "ជុងហ្គុក

"បងរំសាយបានហ្ហេ? បងអាចមានចិត្តចង់ជំទាស់លោកយាយបានទេបើសូម្បីតែខ្ញុំខ្លួនតូចបងក៏ហ៊ានជាមួយខ្ញុំផង"ថេហ្យុង

"មិនមែនបងមិនហ៊ានទេតែថេយ៍ជាមនុស្សដែលបងមិនអាចប្រកែកជាមួយបាន"ជុងហ្គុកបែរទៅមើលមុខរាងតូចធ្វើអោយថេហ្យុងស្កុបបន្តិច

"ព្រោះតែបងស្រលាញ់ថេយ៍"ជុងហ្គុកនិយាយត្រង់តែម្ដងទាន់មានឱកាស

"គឺ..តែយើង..ក៏មូលហេតុនេះមែនទេទើបបងបំពានខ្ញុំ"ថេហ្យុងរដិរដុបហាកមានអារម្មណ៍ចម្លែកព្រោះថាចម្លើយសារភាពស្នេហ៍របស់រាងក្រាសធ្វើអោយគេញ័បញ័រខុសពីប្រុសដទៃ

"បងមិនបានតាំងចិត្តបំពានទៅលើថេយ៍ទេ ព្រោះបងមិនដែលសូម្បីតែមានកូនចិត្តគិតផង"ជុងហ្គុក

"ប៉ុន្តែពេលនេះវាហួសហើយព្រោះបងបានប្រព្រិត្តវារួច"ថេហ្យុង

"បងគ្រាន់តែចង់អោយថេយ៍ដឹងថាថេយ៍ជាមនុស្សដំបូងដែលបងសារភាពស្នេហ៍ចាំទុកផង"និយាយរួចនាយក៏បែរមកវិញនិងបន្តបើកឡានទៅទឹកមុខនាយមិនសូវជាល្អទេឯថេហ្យុងក៏មិនមាត់អ្វីដែរគេបែរមកសម្លឹងមើលទេសភាពតាមកញ្ចក់ទាំងខួរក្បាលសញ្ចឹងគិតនៅរឿងជាច្រើន។

#ថ្ងៃនេះជាថ្ងៃមង្គលយើង

ថ្មិចបើកៗក៏ដល់ពិធីរៀបការរវាងនិងជុងហ្គុករាងតូចបានសុំធ្វើពិធីតូចមួយមិនធំដុំអ្វីនោះទេដោយកុហកអ្នកស្រីគីមថាចាំគេនិងជុងហ្គុកស្រលាញ់គ្នាចាំរៀបការម្ដងទៀតហើយរៀបការអោយធំតែម្ដង តែចិត្តពិតរបស់ថេហ្យុងគឺគ្រាន់តែមិនចង់អោយគេឯងដឹងថាខ្លួនមានគ្រួសារហើយក៏មិនចង់អោយគេដឹងថាជុងហ្គុក
បុរសវែនតាដែលចូលសង្គមមិនចុះនោះជាប្ដីរបស់មនុស្សស្អាតហាយសូដូចខ្លួនដែរ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now