ភាគទី3: ថេហ្យុងទៅជួបសង្សារនៅក្បែររបងសាលា

3.6K 234 14
                                        

ក្រោយពីឮប្រយោគជីមីនហើយយុនហ្គីដកដង្ហើមធំបង្អូសសឹងតែ200ម៉ែត្រតើជាតិនេះមានកម្មអីទើបជួបជនស្មើសឡប់ៗបែបនេះប៉ុន្តែអ្នកណាហ៊ានអោយខ្លាំងៗថាបើប៉ារបស់គេមេរបស់នាយនឹងពិតជា... ហ្ហើយ..ពិបាកនិយាយណាស់

"ឈប់ឡប់! ឥឡូវមកសួរសិនហេតុអីក៏វៃគេ"យុនហ្គីប្ដូប្រធានបទខ្ជិលតបតជាមួយក្មេងរោគចិត្តនេះណាស់ ហាឡើងសុទ្ធតែអោយនាយដាក់ទោសនៅលើគ្រែតិចកើតឡើងមែនពិបាកស្រែកប៉ាជួយ

"ព្រោះគេរករឿងពួកយើងមុនណាពូប៉ូលីស"ប៊ូតា

"ព្រោះចង់មកជួបមុខបងប៉ូលីស ចង់អោយបងប៉ូលីសដាក់ទោសគេ"ជីមីនច្រត់ដៃនៅនិងតុមើលមុខ
ប៉ូលីសយុនបែបfall in love ដដែល

"ហ្ហឹម..ខ្ញុំនិយាយសាច់ការណ៍យល់ទេ?"យុនហ្គីរៀងតម្លើងសម្លេងបន្តិច

"ចុះខ្ញុំមាននិយាយសាច់កាប់អីមកពីណា និយាយតែពីរឿងស្នេហាយើងតើ"ជីមីន

"ឥឡូវចង់ជាប់គុក2សប្ដាហ៍ឬ2ថ្ងៃរើសទៅ"យុនហ្គី

"បានហើយឈប់ហាច់ដាក់ប៉ូលីសតិចគាត់ចាប់ឯងញាត់គុក2សប្ដាហ៍ឥឡូវហើយ"ឃើញមុខយុនហ្គីដូចជាខឹងប៊ូតាក៏ខ្សិបតិចៗបើជាប់គុកមួយខែមែនគឺជាប់ទាំងពីអ្នកនឹងគ្មានរួចខ្លួនមួយទេបើធ្វើអោយមេប៉ុស្ត៍ក្រសួងម្នាក់នេះខឹងនោះ

"ហិហិ..2សប្ដាហ៍មែនទេ?"ជីមីនសើចស្ញេញនិងលើកទូរស័ព្ទមកនិយាយ

"ហាឡូ...ប៉ា"ជីមីនបានcallទៅប៉ានាយ

"ហ្ហើយ..អោយមកនេះ?"យុនហ្គីចង់ដណ្ដើមទូរស័ព្ទតែជីមីនក្រោកឈគេចទាន់

"ប៉ាហ្ហា..ពេលនេះកូនចូលប៉ុស្ដ៍ប៉ូលីសទៀតហើយ ហើយបងប៉ូលីសសង្ហារឈ្មោះមីនយុនហ្គីសួរកូនថាតើចង់ជាប់គុក2សប្ដាហ៍ឬ2ថ្ងៃ "ជីមីន

"សូមគោរពមេខ្ញុំធ្វើតាមបទបញ្ជារសម្រាប់ជនល្មើសនិងច្បាប់ប៉ុណ្ណោះ"ពេលឃើញជីមីនបើកសម្លេងយុនហ្គីក៏បន្ទរទៅកាន់លោកឧត្តមសេនីយ៍ផាក

¶ល្អណាស់ លោកស្នងការយុនដាក់ទោសក្មេងកំហូចនោះអោយជាប់ទោស1ខែអីទៅ មើលទៅគេបង្កររឿងមិនឈប់សោះមុខមាត់ប៉ាម៉ាក់គេតែងតែយកទៅបិទនៅខាងមុខបន្ទប់ទឹក¶លោកផាក

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Место, где живут истории. Откройте их для себя