ភាគទី19: ធ្វើសង្សារលេងៗកូនមីនបានទេ?

2.1K 162 5
                                    


នៅក្នុងផ្ទះលោកឧត្តមសេនីយ៍ផាកកំពុងតែមានក្មេងប្រុសតូចច្រឡឹងម្នាក់ដែលស្គាល់ថាជាចៅទោលក្នុងគ្រួសារដូចគ្នាពេលនេះកំពុងតែអង្គុយងិងក់ធ្វើមុខ
ដូចម្ជូក្រសាំងព្រោះតែលោកតារបស់ខ្លួនបង្ខំអោយមានគូ

"ហួយ..លោកតាចៅមិនទាន់ក្លាយជាមេធាវីប្រចាំការផងទៅគិតរឿងសង្សារអីទេ"ជីមីនពេបមាត់និងទម្រេតខ្លួនស្មើរនិងសាឡុងរបៀបខ្ជិលខ្វល់

"បើចៅមិនព្រមមានសង្សារនៅអាយុ24ឆ្នាំនេះទេតានិងបង្ខំអោយរៀបការមានចៅទួតតែម្ដង"
លោកតាផាក

"ចៅមិនឮ"ជីមីនក៏យកខ្នើយមកទប់ត្រចៀកដោយលោកផាកនិងអ្នកស្រីផាកអង្គុយក្បែរនោះបានត្រឹមសើច

"បើមិនឮត្រៀមទៅណាអាចៅតាមកលើកក្រោយតានាំកូនមិត្តតាមកជាមួយដែរ"លោកតាផាកនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយធ្វើអោយជីមីនឮហើយពេបមាត់ធុញថប់មើលចុះលោកតាគេលែងដាក់សម្ពាធបែបនេះបានយ៉ាងមិច?

"ប៉ាម៉ាក់កូនមិនចង់មានសង្សារទេ"ជីមីន

"ហឹសៗកូនអាយុប៉ុណ្ណេះហើុយត្រូវតែមាននឹងគេណាទម្រាំតែតាត្រឡប់មកកូរ៉េម្ដងទៀតអាចនិងរកបានហើយ"អ្នកស្រីផាក

"តែកូនចង់មិនចង់ទេរកមិនបានមិនត្រូវចិត្ត"ជីមីន

"បើអញ្ចឹងចាំប៉ារកអោយ"លោកផាកក៏នឹកឃើញគំនិតមួយ

"ប៉ាទៅរកមកពីណាបាន"ជីមីន

"ម៉ោង4ល្ងាចនេះចុះទៅបង់ខាងក្រោយក្បែរស្រះទឹកទៅជួបប៉ាទៅអាចនិងដឹងមិនខានថាគេជាអ្នកណា"លោកផាក

"តែកូន..."ជីមីន

"ហាមប្រកែកប្រយ័តន្នស្ដាយក្រោយ"លោកផាកកាត់សម្ដីជីមីនមុនដោយរាងតូចក៏លែងមាត់និងទន្រ្ទាំជើងដើរទៅខាងលើបាត់ កូនពូជលោកឧត្តសេនីយ៍ផាកមិនខុសពីកូនលោកគីមប្រធានក្រសួងយុត្តិធម៍នោះទេ និយាយរួមអោយតែកូនពូជប្រចាំផ្ទះគឺចរឹកសុទ្ធតែយ៉ាប់អាងថាខ្លួនមានតែឯងក៏ខ្មើតគ្រាន់តែថាជីមីនមិនណាស់ពេកដូចជាថេហ្យុង។

#ល្ងាច....

នៅលើបង់ក្បែរស្រះទឹកចិញ្ចើមត្រីក្នុងបរិវេនភូមិគ្រិះលោកផាកកំបុងតែមានបុរសវ័យកណ្ដាល2អ្នកដែលអង្គុយចំពោះមុខលោកផាកបំណងមកនិយាយរឿងការងារ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now