ភាគទី51: ប្រផ្នូលមិនល្អ

2.3K 189 27
                                    

តាមពិតនេះគឺជាហ្វរ៉េនឹងហើយនាងបានលួចចេញមកពេលឈុនហ្គុំទៅធ្វើការបាត់ មកដល់ក៏បានឃើញពីភាពផ្អែមល្ហែមរបស់ជុងហ្គុកនិងថេហ្យុងមើលចុះទោះមានអ្នកបំបែកធ្វើអោយពួកគេឈ្លោះគ្នាយ៉ាងណាក៏គេទាំងពីបានផ្សះផ្សារួចហើយថេហ្យុងថែមទាំងមានកូនជាមួយជុងហ្គុកទៀតនាងគួរតែឈប់ហើយមែនទេ? មើលទៅបើទោះជាអត់ថេហ្យុងក៏ជុងហ្គុកមិនអាចស្រលាញ់នាងដែរ គួរតែដល់ពេលហើយដែលឈប់រត់រកស្នេហាដែលមានតែម្ខាងចុះបើជុងហ្គុកដឹងថានាងស្រលាញ់គេដល់ថ្នាក់ធ្វើបាបថេហ្យុងហើយរាងក្រាសឈប់និយាយរកនោះ? សូម្បីតែដំណែងមីងក្មួយបងប្អូនក៏មិនមានផង

"មីងនឹងព្យាយាមកាត់ចិត្តពីឯងណាជុងហ្គុក"នាងលង់ស្រលាញ់គេតាំងពីវ័យជំទង់មកម្លេះតែចុងក្រោយក៏ត្រូវតែកាត់ចិត្ត ណាមួយបើនាងនៅតែខំទៀតគឺដូចជាបំផ្លាញជីវិតថេហ្យុងហើយថេហ្យុងនោះមិនមែនអ្នកផ្សេងឯណាគេជាក្មួយរបស់នាងទេតើ

"សុំទោសថ្ងៃណាមួយបើមីងមានភាពក្លាហ៊ានមីងនិងសុំទោសពួកឯង"ហ្វរ៉េក៏ជូតទឹកភ្នែកនិងដកដង្ហើមធំ ពេលនេះដែលគេងពិចារណាហើយកាន់តែគិតនាងកាន់តែអម៉ាសចំពោះខ្លួនឯងតែគ្មានភាពក្លាហ៊ានសារភាពនៅរឿងដ៍អម៉ាសមួយនោះប្រាប់ទៅគ្រប់គ្នាអោយដឹងគេគ្រប់គ្នានឹងស្អប់នាងដូចឈុនហ្គុំខ្លាចថានាងនិងត្រូវបានគ្រួសារមើលរំលងលែងស្រលាញ់លែងខ្វល់ នោះជាកំហុសងងឹតងងុលរបស់នាងដែលខ្វះការគិតយកភ្លើងកំហឹងភាពច្រណែនបាំងមុខ។

#Jk home's

ដល់ម៉ោង7យប់កំណត់ម៉ោងថេហ្យុងត្រូវចេញពីពេទ្យពួកគេក៏បានត្រឡប់មកផ្ទះវិញដោយមានអ្នកស្រី
គីមនិងលោកគីមនៅរងចាំនៅផ្ទះឯណោះ

"ឥវ៉ាន់ទាំងអស់ចាំបងអ្នកយកអូនចូលក្នុងទៅ"រាងក្រាសប្រាប់អោយរាងតូចចូលទៅមុននាយនៅយកឥវ៉ាន់នៅគូទឡានវាជារបបពេលថេហ្យុងចូលមន្ទីពេទ្យ

"បាទ...ជុប៎."ថេហ្យុងញញឹមនិងថើបថ្ពាល់នាយមួយខ្សឺតមុនបើកទ្វាឡានចេញហើយរាងក្រាសក៏ចេញដូចគ្នា

"កូនថេយ៍...មកផ្ទះវិញហើយកូនអស់គ្រោះភ័យហើយណា"អ្នកស្រីគីមក៏ទទួលចាំអោបរាងតូច

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now