រង្វង់ដៃសាតាន [ J-hope FF ] រ...

By serendipitae_03

145K 5.2K 24

នាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់... More

Part 01
Part 02
Part 03
Part 04
Part 05
Part 06
Part 07
Part 08
Part 09
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42+43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111 ( ភាគបញ្ចប់ )
វាចាអ្នកនិពន្ធ

Part 72

839 35 0
By serendipitae_03

« ខ្ញុំសុំទោស ណាលូកាស កំពូលសង្ហាទៅរកអ្នកនាងមីឡា ពីរនាក់មកណា៎ » ឆេរី តោងដៃគេហើយក៏បន្តយោលទៅយោលមកដូចកូនក្មេង ក្រសែរភ្នែកអង្វរករ របស់នាងដែលសម្លឹងទៅរកក៏ធ្វើអោយ លូកាស់ ត្រូវងាកមុខចេញហើយក៏លួចគ្រហឹមដើម.ក តិចៗ មុខមាំក៏ចាប់ផ្តើមឡើងក្រហមតិចៗ
« ក៏បាន តែមានតែលើនេះម្តងទេ » គេប្រឹងធ្វើសម្លេងមាំដាក់ ទាំងដែលបេះដូងទន់ល្អូនទៅហើយ។ គឺក្រាស់របស់ខ្លួនមកអោបដៃស្មោះ មិនអោយញាប់ញ័រយ៉ាងម៉េចបាន
« អូខេ អរគុណ ហិហិ » ឆេរី ញញឹមស្ញេញ មុននិងបែរខ្លួនដើរទៅរកទ្វារតែក៏មិនភ្លេចទាញដៃអ្នកកម្លោះអោយដើរទៅតាមខ្លួន។
« តែឈប់សិន នាងនៅមិនទាន់ប្រាប់នៅឡើយទេថាអ្នកនាងមីឡា ទៅណា?! » លូកាស់ សួរពេលដែលត្រូវរាងតូចអូសមកដល់ក្រៅផ្ទះ
« គាត់ថាគាត់ទៅផ្ទះរបស់គាត់ ចឹងហើយខ្ញុំគិតថាគាត់ប្រហែលជានៅទីនោះ »
« អូ! »
« តោះ » ឆេរី និយាយដៃក៏ប្រុងនិងទាញទ្វារឡានចូលទៅអង្គុយហើយ តែរបងផ្ទះធំក៏ស្រាប់តែបើកឡើង មុននិងឡានស្ព័រក្រហមឆេះលូនចូលមកបរិវេណភូមិគ្រឹះ
« គិតថាមិនបាច់ទៅរក មកដល់បាត់ទៅហើយ » លូកាស់ និយាយដៃក៏ច្រតហោប៉ៅ ផ្អែកនិងទ្វារឡានសម្លឹងមើល ឡានដែលកំពុងតែបន្ថយល្បឿនមុននិងឈប់ស្ងៀមនៅចំពោះមុខ។
« អ្នកនាងមីឡា!! » ឆេរី ទាញ់ទ្វារឡានបិទវិញ មុននិងរត់ទៅរកមីឡា ដែលកំពុងចុះពីលើឡានលឿនដូចព្យុះ
« ឆេរី »
« ស្លាប់ហើយ ខ្ញុំបារម្ភពីអ្នកនាងសឹងតែស្លាប់ទៅហើយ ហេតុអីអ្នកនាងមិនលើកទូរស័ព្ទខ្ញុំសោះបែបនេះ » ឆេរី ត្អូញត្អែរវែងអន្លាយ មុខស្អាតជ្រួញចូលគ្នាណែន ធ្វើអោយមីឡា អត់មិនបាននិងញោចមាត់ញញឹមបន្តិច
« ទូរស័ព្ទខ្ញុំអស់ថ្មទើបមិនដឹងថាឯងខលមក សុំទោសណាដែលធ្វើអោយបារម្ភ »
« មិនអីទេ អោយតែអ្នកនាងមិនអីខ្ញុំសប្បាយចិត្តហើយ » ហើយពេលដែល មីឡា និងឆេរី កំពុងឈរនិយាយគ្នា ទ្វាររបងធំដែលទើបនិងបិទក៏បើកឡើងម្តងទៀត មុននិងឡានទំនើបពណ៌ខ្មៅរលោងស្រិលបីគ្រឿងបើកបន្តកន្ទុយគ្នាចូលមក។
« អ្នកប្រុសធំមកដល់ហើយ » សម្តីរបស់លូកាស់ ធ្វើអោយក្រមុំទាំងពីរប្រញាប់ងាកទៅរកគោលដៅតែមួយ ហើយត្រឹមតែឃើញឡានដែលកំពុងបើកចូលមកនោះក៏ធ្វើអោយទឹកមុខញញឹមរបស់មីឡា ប្តូរមកជាមាំមួយរំពេច
« ខ្ញុំឡើងទៅបន្ទប់មុនហើយ » មីឡា និយាយឡើងមុននិងបែរខ្លួនប្រុងដើរចូលទៅក្នុងផ្ទះ ហើយទង្វើររបស់នាងធ្វើអោយ ឆេរី ចម្លែកចិត្តមិនតិចទេ
« អ្នកនាងមិននៅចាំទទួលអ្នកប្រុសធំសិនទេឬ? » ឃើញគាត់ទទូចចង់ជួបប៉ុន្មានថ្ងៃហើយ តែពេលមកដល់ក៏មិននៅចាំទទួលទៅវិញ
« ខ្ញុំមិនស្រួលខ្លួន ហើយណាមួយទៅដល់ក្នុងគង់តែជួបគ្នាដដែល បែបនេះទៅមុនក៏មិនអី » គ្រាន់តែនិយាយចប់ មីឡា ក៏ដើរទៅក្នុងបាត់ ទុកអោយ ឆេរី និង លូកាស់ បានត្រឹមសម្លឹងមុខគ្នាទាំងមីងមាំង។

ងក់*
សម្លេងចាប់ហ្វ្រាំងស្របគ្នានិងឡានដែលឈប់នៅចំពោះមុខ ទាញចំណាប់អារម្មណ៍អោយអ្នកដែលកំពុងឈរមើលមុខគ្នាប្រញាប់ងាកទៅរក
« អ្នកប្រុសធំ »
« អ្នកប្រុសធំ »
ទាំង លូកាស់ និង ឆេរី ប្រញាប់អោនគោរពពេលរាងក្រាស់មានអំណាចរបស់ ហូសុក បើកទ្វារចុះពីលើឡានមក។
« ឯណាមីឡា? » គ្រាន់តែដាក់ជើងចុះពីឡានភ្លាម ក៏ប្រញាប់ស្រែករកមនុស្សស្រីជាទីស្រឡាញ់ភ្លែត ភ្នែកក៏រ៉េមើលបរិវេណជុំវិញខ្លួនតែបែរជាមិនឃើញស្រមោលនាងសោះ
« អ្នកនាងមីឡា ថាមិនស្រួលខ្លួនទើបសុំទៅលើមុន អ្នកប្រុស »
« មិនស្រួលខ្លួនទៀតហើយឬ? » ហូសុក ពោលឡើងទាំងសម្លេងព្រួយបារម្ភ។ ដំបូងគេក៏រាងអន់ចិត្តដែលចុះមកមិនឃើញអ្នកដែលគេគេងនឹកជាច្រើនថ្ងៃ តែបន្ទាប់ពីឮអ្វីដែល ឆេរី ប្រាប់គេក៏ប្តូរមកបារម្ភវិញភ្លាម។ មិនយល់សោះហេតុអីមីឡា ឧស្សាហ៍ឈឺបែបនេះ...មើលទៅប្រហែលត្រូវយកទៅពេទ្យមែនទែនហើយ
« អឺគឺ- »
« មិនអីទេ យកអីវ៉ានទៅទុក ហើយទៅធ្វើការរាងខ្លួនចុះ » ហូសុក បញ្ជាដោយសម្លេងមាំ មុននិងបោះជំហ៊ានវែងៗចូលទៅក្នុងផ្ទះ។

ក្រាក*
អ្នកកម្លោះ បើកទ្វារបន្ទប់ចូលមកមុននិងចាត់ការដោះអាវធំរបស់ខ្លួនទៅព្យួរ ហើយក៏បន្តដើរទៅរករាងតូចដែលកំពុងគេងបែរខ្នងទៅរកបង្អួចនៅលើពូក។
« មីឡា បងមកវិញហើយ »
«.......»
« បងឮថាអូនមិនស្រួលខ្លួនទៀតហើយមែនទេ? » បើទោះជានាងមិនតបក៏គេបន្តដើរទៅដាក់ខ្លួនអង្គុយក្បែរនាងនៅលើពូកមុននិងអោនទៅថើបផ្តិតលើថ្ងាស់សរលោងនោះទាំងចិត្តនឹករលឹក។ តែជំនួសអោយបែរមករកហើយនិយាយស្វាគមន៍គេវិញ មីឡា បែរជាគេងស្ងៀមមិនកម្រើកហាក់ដូចជាមិនខ្វល់ពីការមកដល់របស់គេអីបន្តិច ហើយវាជាហេតុធ្វើអោយអ្នកកម្លោះរាងជ្រួញចិញ្ចើមបន្តិច បេះដូងក៏ឈឺឈៀបដោយអត់មិនបាន
« អូនមិននិយាយអីទេឬ? »
«.....» ស្ងាត់!
« មីឡា?! » ដោយទ្រាំនិងកាយវិការមានគម្លាតរបស់នាងលែងបាន ហូសុក ក៏ចាប់ទាញអ្នកដែលកំពុងគេងអោយងាកមករកខ្លួន ទឹកមុខរបស់គេបញ្ជាក់ថាគេមិនពេញចិត្តអ្វីដែលនាងកំពុងធ្វើនៅពេលនេះទេ
« បែកគ្នាច្រើនថ្ងៃ អូនគ្មានពាក្យអីនិយាយប្រាប់បងទេឬ? »
« គ្មានអីនិយាយទេ » សម្តីសោះកក្រោះនោះកាន់តែធ្វើអោយចិញ្ចើមក្រាស់ជ្រួញចូលគ្នាលើសដើម
« មីឡា អូនកើតអី? មិនស្រួលខ្លួនខ្លាំងឬអត់? » ដំបូងក៏មិនពេញចិត្ត តែពេលដែលសង្កេតទឹកមុខនាងបានច្បាស់គេក៏ប្តូរមកជាបារម្ភវិញ
« អូនមិនបានកើតអីទេ » មីឡា វាស់ដៃមាំចេញពីខ្លួនមុននិងបែរត្រឡប់ទៅគេងវិញ ហាក់ដូចមិនចង់និយាយអ្វីជាមួយគេទៀត។ តែហូសុក មិនបោះបងការតាំងចិត្តរបស់ខ្លួនទេ បើទោះជានាងងាកមុខចេញក៏គេនៅតែដើរទៅតាមផ្នែកម្ខាងទៀតនៃគ្រែ ហើយបន្តសួរសំណួរមិនឈប់
« តែមុខអូនស្លេកណាស់! ត្រូវការទៅពេទ្យទេ? »
« អត់ទេ »
« តែមើលទៅអូ- »
« ប្រាប់ហើយថាមិនអីទេ ឈប់រវល់បានដែរទេ?!!!! ខ្ញុំចង់គេង! » មីឡា ថាអោយដោយសម្លេងមិនពេញចិត្ត ហើយវាក៏ធ្វើអោយហូសុក រាងធ្មឹងមួយខណៈ។ នាងមិនដែលបង្ហាញឫកពារ ឬនិយាយសម្តីបែបនេះជាមួយគេទេ តែហេតុអីលើកនេះក៏ប្លែកពីរាល់ដង?
« អូខេ បើចឹងអូនគេងចុះបងឈប់រំខានហើយ » ព្រោះយល់ថានាងប្រហែលជាអារម្មណ៍មិនល្អព្រោះឈឺ ទើបហូសុក ព្រមដកថយទុកអោយនាងនៅម្នាក់ឯង ចំណែកខ្លួនក៏ដើរចូលបន្ទប់ទឹកចាត់ការសម្អាតខ្លួន ទាំងអារម្មណ៍ធ្ងន់កណ្តុក។ ចិត្តមួយក៏មិនពេញចិត្តពេលដែលនាងស្រាប់តែបញ្ចេញកាយវិការសោះអង្គើយបែបនេះ តែចិត្តមួយទៀតក៏បារម្មណ៍ខ្លាំង ខ្លាចនាងមានបញ្ហាអ្វីមិនព្រមប្រាប់គេឬមួយក៏គេធ្វើអ្វីអោយនាងមិនពេញចិត្តទាំងមិនដឹងខ្លួន។

ឈូ*
សម្លេងទឹកផ្កាឈូធ្លាក់មកប៉ះការ៉ូបន្លឺឡើងនៅក្នុងបន្ទន់ទឹកទំនើប។ ហូសុក ឈរស្ងៀមនៅក្រោមទឹកទាំងមិនកម្រើក ភ្នែកទាំងគូរបិទជិតទាំងខួរក្បាលគិតពីបញ្ហាដែលគេទើបតែដោះស្រាយបួនថ្ងៃមុនមិនឈប់។

« ហ៊ើយ ឆ្គួតមែន!! » អ្នកកម្លោះ លូកដៃទៅបិទទឹកមុននិងឈរច្បូតមុខខ្លួនឯងខ្លាំងៗទាំងអារម្មណ៍ស្មុគស្មាញ។ គេមិនដឹងថាអ្វីដែលខ្លួនធ្វើត្រូវឬអត់ទេ កាន់តែពេលមកដល់ត្រូវប្រឈមជាមួយឫកពារចម្លែក និងមានគម្លាតរបស់មីឡា ទៀតគេក៏កាន់តែតានតឹងលើសដើម។
« បងលាក់អូនបានយូរប៉ុណ្ណាទៅមីឡា » នាយកម្លោះពោលឡើងម្នាក់ឯងទាំងសម្លេងស្រាលសឹងមិនឮ ទឹកមុខក៏បង្ហាញច្បាស់ថាគេពេលនេះកំពុងតែពិបាកចិត្តនិងរឿងដែលខ្លួនកំពុងធ្វើយ៉ាងណា។

តែថាមិនមែនមានតែហូសុក ម្នាក់ទេដែលកំពុងតែគិតអ្វីមិនចេញនោះ ព្រោះមនុស្សស្រីដែលសម្តីគម្រោះគម្រើយដាក់គេមុននោះក៏កំពុងគេងអោបខ្លួនទាំងអារម្មណ៍វេទនាដូចគ្នា។

មីឡា គេងស្ងៀមសម្លឹងមើលទៅបង្អួចទាំងកែវភ្នែកក្រហមផ្សារ ហើយមិនយូរប៉ុន្មានទឹកភ្នែកដែលខំប្រឹងទប់មួយថ្ងៃក៏ចាប់ផ្តើមហូររមាលចុះមកដូចជាទឹកបាក់ទំនប់ ឯដៃទាំងពីរក៏ក្តាប់ភួយជាប់ណែន ទាំងមាត់ក៏ប្រឹងខាំចូលគ្នាសឹងតែបែកឈាមដើម្បីតែខ្ទប់សម្លេងអណ្តឺតអណ្តករបស់ខ្លួន

« មនុស្សកុហក.....មនុស្សបោកប្រាស់.....អូនចង់ដឹងណាស់ថាបងនិងសម្តែងបានយូរប៉ុណ្ណាទៀត ហូសុក »

Continue Reading

You'll Also Like

672K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
130K 4.8K 33
Kim Mora នាងបានបែកពីបងប្រុសរបស់នាងនៅពេលនាងមានអាយុ5ឆ្នាំ...តែជាសំណាងល្អដែរមានគ្រួសារចិត្តធម៌យកនាងទៅចិញ្ចឹមរហូតនាងធំពេញវ័យ...Jeon Jungkook ជាម៉ាហ្វៀដែរ...
60.2K 2.4K 74
ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិន...
8.8K 167 7
ពីការស្អប់ក្លាយទៅជាស្រឡាញ់ស្ទើរលេប! ចន ជុងហ្គុក-គីម ណាមហុី