💙Make you mine🦋[ ចប់ ]

By JuXiu_Writer

209K 21.5K 751

ស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្ត... More

ផ្តើមរឿង : ធុញទ្រាន់.!
Episode 2 : ចង់សម្លាប់ខ្លួន.!
Episode 3 : ស្នាមថើបដំបូង.!
Episode 4 : បោកប្រាស់.!
Episode 5 : ល្បិច.!
Episode 6 : រឿងអាឌិតកាល.!
Episode 7 : ហួងហែង.!
Episode 8 : បំភ័យ.!
Episode 9 : ចោរ.!
Episode 10 : លោកប្តី.!
Episode 11 : ស្និតស្នាល.!
Episode 12 : ឌឺដង.!
Episode 13 : ឈឺចាប់.!
Episode 14 : រោគចិត្ត.!
Episode 15 : ហ្គេមចាប់ផ្តើម.!
Episode 16 : ប្រដៅ.!
Episode 17 : ពួកយើងកុំបែកគ្នាអី.!
Episode 18 : ជំងឺប្រចាំខ្លួន
Episode 19 : បោកប្រាស់.!
Episode 20 : មិត្តភក្តិឬអ្នកដទៃ.!
Episode 21 : បងថេយ៍ចង់រំលោភអូន.!
Episode 22 : សុំទោស.! ( Warning🔞 )
Episode 23 : អូនមិនបានទះនាងទេ.!
Episode 24 : ជំងឺរើឡើង.!
Episode 25 : ចាប់បង្ខំ.!
Episode 26 : ឆ្កួតព្រោះបងតែម្នាក់.!
Episode 27 : បងជាខ្មោច.!
Episode 28 : ត្រូវគ្នាវិញបានទេ?
Episode 29 : សម្លាប់គេទៅ.!
Episode 30 : ប្រច័ណ្ឌ.!
Episode 31 : អ៊ុំចូលចិត្តក្មួយ!
Episode 32 : ថ្លៃខ្លួនឯងប៉ុន្មាន?
Episode 33 : កូនប្រុសម៉ាក់.!
Episode 34 : ខ្ញុំមិនទទួលការវះកាត់អ្វីទាំងអស់.!
Episode 35 : ម៉ាក់.!
Episode 36 : បងដឹងខុសហើយ.!
Episode 37 : អូនមិនទាន់ជឿរចិត្តបងទេ.!
Episode 38 : ជួយអូនផង.!
Episode 39 : អូនយល់គ្រប់យ៉ាង.!
Episode 40 : ក្មេងគួរអោយធុញ.!
Episode 41 : អូនគួរអោយរអើមដល់ម្លឹងមែនទេ?
Episode 42 : ក្អួតឈាម
Episode 43 : អូនហត់នឹងទង្វើររបស់បងណាស់.!
Episode 44 : សំណួរលើកចុងក្រោយ.!
Episode 45 : ត្រូវហើយ គេស្លាប់ហើយ.!
Episode 46 : វត្ថុអនុស្សាវរីយ៍ចុងក្រោយ.!
Episode 47 : ឯងត្រូវតែសងយើងគ្រប់ជាតិ
Episode 48 : ថេយ៉ុង?
Episode 49 : ល្ងីល្ងើមិនសមជាកូនបង.!
Episode 50 : បុរសម្នាក់នេះដូចជាប្រហែលៗ.!
Episode 51 : ឯងមិនទាន់ងាប់ទៀតឬ?
Episode 52 : ចាប់ថើប.!
Episode 53 : ម្នាក់នោះគឺឯង.!
Episode 54 : យើងនឹងវៃឯងលែងដឹងកូនមិនខាន
Episode 55 : ខ្ញុំខុសអ្វី?🔞
Episode 56 : មាសសុទ្ធមិនខ្លាចភ្លើងទេមែនទេ?
Episode 57 : គេធ្វើបែបនេះទៀតហើយ.!
Episode 58 : កូនរបស់ខ្ញុំគ្មានឪពុកទេ.!
Episode 59 : ទំនួលខុសត្រូវ.!
Episode 60 : ព្រោះកូនរបស់យើង.!
Episode 61 : ប្តីប្រពន្ធស្អី?
Episode 62 : ប្រពន្ធកូនរបស់យើង.!
Episode 63 : ជួយអូនផង.!
Episode 64 : គ្រោះថ្នាក់ចរាចរណ៍
Episode 65 : ប្តីរបស់កូន.!
Episode 66 : លោកដឹងខ្លួនហើយមែនទេ?
Episode 67 : ដឹងកំហុស.!
Episode 68 : សុំទោសចំពោះគ្រប់យ៉ាងទាំងអស់!
Episode 69 : កុំទៅចោលបងអី.!
Episode 70 : ផ្តល់ឱកាស.!
Episode 71 : ហ្គេម!
Episode 72 : អន់ចិត្ត!
Episode 73 : ដោះលែងខ្ញុំទៅ!
Episode 74 : ការចាកចេញ
Episode 75 : បងលាហើយ.!
Episode 76 : គាត់ស្លាប់ហើយ!
Episode 77 : រឿងអតីតជាតិ!
Episode 78 : អរគុណដែលមិនចោលអូន.!
Episode 79 : សង្គ្រាមឪពុកក្មេកនិងកូនប្រសារ.!
Episode 80 : ខ្លាកាច.!
Episode 81 : ខ្ញុំហ៊ានដើរចូលគុកដើម្បីបានសម្លាប់ស្រីឥតកេរ៍ខ្មាស់ដូចជានាង!!!
Episode 82 : តើបងមិនមែនជាមនុស្សទេឬ?
Episode 83 : បងទ្រាំបន្តិចទៅ.!
Episode 84 : កូនរបស់ខ្ញុំត្រូវតែបានឃើញពន្លឺថ្ងៃ.!
Episode 85 : អូនថាពួកយើងមិនដូចជាគូរស្នេហ៍ទាល់តែសោះ.!
Episode 86 : ប្រពន្ធបងអើយ.!
Episode 87 : កុំខ្វល់ជាមួយអូន.!
Episode 88 : សន្យាណាថានឹងរៀបការជាមួយអូន.!
Episode 89 : បងលាអូនរហូតហើយ.!
ភាគបញ្ចប់ : ហេតុអ្វីអូនស្ងាត់មិនតបនឹងបង?
Season 2 : Coming Soon🚨‼️

Episode 1 : អុកឡុក.!

4.1K 347 3
By JuXiu_Writer


សម្លេងរបស់ជុងហ្គុកនិយាយឡើងធ្វើអោយថេយ៉ុងបុកពោះតែម្តង អ្វីដែលធ្វើអោយគេកាន់តែភ្ញាក់ផ្អើលនោះគឺជុងហ្គុកកំពុងតែឈរនៅចំពោះមុខគេស្រស់ៗតែម្តង មិនមែនក្នុងកញ្ចក់ទៀតនោះទេ។

« អាយ~ ចេញមកធ្វើស្អីទៀតអាខ្មោចឆ្កួត.! ចេញអោយឆ្ងាយ »Taehyungថាហើយក៏ដោះស្បែកជើងវាយក្បាលជុងហ្គុកផាច់ៗដែលជាហេតុធ្វើអោយនាយក្រាស់ឆេះដុំលើសដើម។

« អាក្មេងចង្រៃ.! យើងនឹងសម្លាប់ឯង »Jungkookស្ទុះប្រុងទៅចាប់កាយតូចរបស់ថេយ៉ុងប៉ុន្តែនាយចាប់មិនទាន់នោះទេព្រោះថេយ៉ុងរហ័សរត់ចូលក្នុងហាងលឿនជាង ដោយសារក្នុងហាងមានមនុស្សច្រើនទើបជុងហ្គុកមិនហ៊ាន។

« សង្ឃឹមថាមិនមកតាមទៅចុះ.! »Taehyungដកដង្ហើមញាប់ៗមកឈរនៅកន្លែងគិតលុយរបស់គេវិញមុននឹងអ៉ើត.ករកមើលជុងហ្គុកខ្លាចថានាយក្រាស់នឹងចូលមកតាមទៀត។

« អូយ.! ហិកៗ...មកឈរតាំងពីពេលណា? »Taehyungងាកមកវិញក៏ត្រូវភ្ញាក់ព្រឺតនូវពេលដែលឃើញជុងហ្គុកកំពុងតែឈរក្រោយខ្នងរបស់នាយទៀតហើយ តាមនោះតាម។

« ... »Jungkookធ្វើមុខស្មើរមុននឹងដើរចេញពីថេយ៉ុងរួចដើរសម្តៅទៅយកកន្ត្រក់ចាប់នំនិងទឹកដោះគោចេកដាក់ពេញកន្ត្រក់រួចយកមកកន្លែងថេយ៉ុងគិតលុយ។

« ស្អី? »Taehyungកាន់កន្ត្រក់រួចក៏សម្លឹងមុខជុងហ្គុកទាំងមិនយល់ ខ្មោចម្នាក់នេះដូចឆ្កួតៗយ៉ាងមិចទេ តាមគេមិនឆ្អែតនៅចង់រើរបស់ក្នុងហាងទៀត។

« គិតលុយ.! »Jungkookនិយាយខ្លីៗរួចក៏អោបដៃឈរចាំថេយ៉ុងគិតលុយអោយ ដោយសារតែថេយ៉ុងគិតថាជុងហ្គុកប្រហែលជាចង់ទិញទើបនាយព្រមគិតលុយអោយ បន្ទាប់ពីគិតលុយរួចរាល់ជុងហ្គុកក៏កាន់ថង់ឥវ៉ាន់ប្រុងដើរចេញ។

« នែ.! មិនទាន់អោយលុយផងចង់ទៅណា? »Taehyungរហ័សឃាត់នូវពេលដែលឃើញនាយក្រាស់ប្រុងទិញមិនអោយលុយಠ_ಠ។

« ចេញអោយយើងផង.! »Jungkookថាហើយនាយមិនបានទៅណាឆ្ងាយនោះទេគឺដាក់គូថអង្គុយលើកៅអីក្បែរកន្លែងគិតលុយរបស់ថេយ៉ុងរួចក៏ហែកនំញ៊ាំធ្វើមិនដឹង។

« លុយឪពុកលោកផ្ញើរនៅខ្ញុំតាំងពីពេលណា? ធ្វើដល់ខ្មោចហើយកុំអន់ចរឹកពេក.! អោយលុយមកខ្ញុំអោយឆាប់ »Taehyungលាដៃទារជុងហ្គុកប៉ុន្តែកុំសង្ឃឹមថាជុងហ្គុកខ្វល់អោយសោះ។

« បើលោកមិនអោយខ្ញុំនឹងហៅសន្តិសុខអោយមកអូស.កលោកទៅប៉ុស្តិ៍ប៉ូលីសមិនខាន »Taehyung និយាយគំរាមទាំងច្រត់ចង្កេះសម្លក់មុខជុងហ្គុកលែងខ្លាចលែងស្អីទៀតហើយខ្មោចឆ្កួតៗអញ្ចឹងនោះ។

« បើគ្មានលុយផងប្រុងអោយយើងអោយលុយឯងតាមណា? យកលីអូយើងទៅអញ្ចឹង »Jungkookថាហើយក៏ក្រោកឈរឡើងប្រុងលើកដៃស្រាតខោពិតមែន រីឯភ្ញៀវនៅទីនោះនាំគ្នាងាកមើលគ្រប់គ្នា ខណៈនោះនាយតូចក៏រហ័សឃាត់។

« បានហើយខ្ញុំចេញក៏បាន.! កម្មណាស់ម៉ែអើយ »Taehyungដកលុយខ្លួនឯងយកមកគិតទាំងទឹកមុខចង់យំ ខំសន្សំលុយសូម្បីតែបាយមិនហ៊ានទិញញ៊ាំផងក៏មកត្រូវចំណាយលើលោកខ្មោចនេះទៀត។

« ... »Jungkookសើចចុងមាត់ច្រត់ចង្ការញ៊ាំនំបណ្តើរអង្គុយមើលស្តាំមើលឆ្វេងបណ្តើរដូចមនុស្សទើបចេញពីព្រៃ។( សង្ខេប : ចន ជុងហ្គុកកាលពីឆ្នាំ1971« 50ឆ្នាំមុន »ជាកូនរបស់អ្នកមានម្នាក់ នាយរស់នៅប្រៀបដូចជារាជបុត្រប៉ុន្តែវាមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះព្រោះថ្ងៃមួយម្តាយតែម្នាក់របស់គេស្រាប់តែស្លាប់ដោយសារតែមានអ្នកចាក់សម្លាប់គាត់ជាច្រើនកាំបិទ វាគួរអោយសង្វេកខ្លាំងណាស់ ទិដ្ធភាពនៃការស្លាប់របស់អ្នកស្រីចនបានដក់ជាប់នៅក្នុងខួរក្បាលរបស់ជុងហ្គុកដែលបណ្តាលអោយគំនិតរបស់គេប្រែជាបិសាច ឃើញមនុស្សចង់តែសម្លាប់ គេបាននិយាយប្រាប់ខ្លួនឯងថាសម្លាប់មនុស្ស1000នាក់មិនស្មើរនឹងម្តាយគេម្នាក់នោះទេ ការឈឺចាប់របស់គេត្រូវតែសងដោយឈាម ដោយសារតែការសម្លាប់លើសលុបពេកជុងហ្គុកត្រូវបានស្ត្រីម្នាក់ដែលនាយបានសម្លាប់នោះបានដាក់បណ្តាសារអោយនាយជាប់ក្នុងកញ្ចក់រហូតដល់រកឃើញឃាតករដែលបានសម្លាប់ម្តាយគេហើយក៏ត្រូវជាគូរព្រេងរបស់គេផងដែរទើបនាយអាចចេញមកវិញបានពោលគឺនូវពេលដែលថេយ៉ុងបោកកញ្ចក់នោះជុងហ្គុកក៏ភ័យមិនស្ទើរដែរប៉ុន្តែនាយបែរជាចេញមកបានទៅវិញ អញ្ចឹងមានន័យថាថេយ៉ុងជាឃាតករកាលពីអតីតជាតិ? )

« ទ្រាំមិនបានទេអាញ់.! ចាប់ទះលែងដឹងខ្មោចឥឡូវហើយ »Taehyungរអ៊ូរង៉ូវៗទាំងក្រឺតជុងហ្គុកជាខ្លាំង បើអាចគេចង់តែចាប់ជុងហ្គុកទះអោយណាណីទេ។

« ថេយ៉ុង.! នាំអ្នកណាមកនឹង? »មេការក្នុងម៉ាតដើរមកសួររាងតូចព្រោះរាល់ដងមិនដែលឃើញថេយ៉ុងនាំនរកណាឡើយ ហើយមើលរឹកពារកម្លោះខាងខ្មោចថេយ៉ុងនោះចុះ អង្គុយលើកជើងដាក់លើតុដូចមួយពិភពលោកនេះមានតែឯង។

« ប្តី.! »Jungkookរហ័សឆ្លើយយ៉ាងលឿនរកតែថេយ៉ុងនិយាយមិនទាន់ ឆ្លើយជំនួសមធ្យមអាងុំប្រាប់គេថាជាប្តីថេយ៉ុងទៀត។

« មនុស្សឆ្កួតទេលោក.! អួយ...អាខ្មោចចង្រៃ »Taehyungនិយាយប្រាប់មេការមិនទាន់បានប៉ុន្មានផងជុងហ្គុកក៏បានលើកជើងរបស់នាយទៅច្រានគូថថេយ៉ុងមួយទំហឹងប៉ិសដួលផ្កាប់មុខ។

« ប្តីឬខ្មោចអ្វីមិនសំខាន់ទេ.! សំខាន់ផ្ចិតផ្ចង់ធ្វើការបន្តិចទៅ »មេការសម្លឹងថេយ៉ុងនិងជុងហ្គុកទាំងទឹកមុខមិនពេញចិត្តមុននឹងដើរចេញទៅ។

« ត្រូវមាត់ទៀតហើយ »Taehyungដកដង្ហើមធំទាំងហត់ចិត្ត រីឯជុងហ្គុកវិញធ្វើមុខយ៉ាងមាំតាមសម្លឹងមេការមិនដាក់ភ្នែកហាក់ដូចជាចង់ចំណាំមុខទុក មានឪកាសពេលណាអា.កនាងឯងមុនគេ(•̀ᴗ•́)و។

បន្ទាប់មកថេយ៉ុងក៏បានដើរចេញពីកន្លែងគិតលុយរបស់គេចូលទៅកន្លែងស្តុកឥវ៉ាន់បាត់ ស្របពេលដែលថេយ៉ុងចេញទៅបុរសម្នាក់ក៏មកគិតលុយកន្លែងថេយ៉ុងល្មម បុរសម្នាក់នោះដាក់ឥវ៉ាន់នៅកន្លែងគិតលុយរួចសម្លឹងមុខជុងហ្គុកភ្លឹសៗព្រោះគិតថាជុងហ្គុកជាអ្នកគិតលុយ។

« មើលស្អី? »Jungkookស្រែកសួរបុរសម្នាក់នោះទាំងមុខក្រញូវហើយនៅយកនំគប់បុរសម្នាក់នោះទៀត ទាំងដែលគេមើលមុខបន្តិចសោះ។

« ខ្ញុំមកគិតលុយទេតើលោក.! »បុរសម្នាក់នោះនិយាយទាំងមិនយល់ គេមកគិតលុយសោះមកស្រែកដេញគេដូចឆ្កែទៅកើត។

« គិតលុយស្អី? ចេញអោយឆ្ងាយទៅ...ចាប់អា.កដូចមាន់ឥឡូវហើយ »Jungkookថាហើយក៏លើកទឹកដោះគោប្រុងគប់ទៀតប៉ុន្តែខណៈនោះបុរសម្នាក់នោះក៏រហ័សរត់ចេញទៅបាត់ មួយសន្ទុះក្រោយមកថេយ៉ុងក៏បានចេញមកវិញជាមួយនឹងកញ្ចក់ធំល្មមមួយស្រដៀងកញ្ចក់របស់ជុងហ្គុកដែរ។

« នេះយកទៅ.! »Taehyungហុចកញ្ចក់អោយជុងហ្គុកទាំងមុខក្រញូវ ស្របពេលនោះជុងហ្គុកក៏បានងើបមុខសម្លឹងថេយ៉ុងបន្តិច។

« ស្អី? »Jungkookលើកជញ្ជើមសួរទៅកាន់នាយតូចវិញទាំងមិនយល់ សុខៗទៅយកកញ្ចក់អោយគេបែបនេះនរណាមិនឆ្ងល់នោះ។

« ចូលវិញទៅ.! ខ្ញុំទិញសងលោកវិញហើយ ហើយក៏សុំទោសដែលបោករបស់លោកចោល...ប្រញាប់ចូលវិញទៅខ្ញុំជិតឆ្កួតដោយសារលោកឯងហើយ »Taehyungកាន់កញ្ចក់ឆ្លុះទៅកាន់មុខរបស់ជុងហ្គុកហាក់ដូចជាមានបំណងចង់អោយជុងហ្គុកចូលវិញ។

« អត់ចង់.! ហ៊ើយ មុខយើងថ្ងៃនេះសង្ហារដល់ហើយ »Jungkookធ្វើមិនឮសម្តីរបស់ថេយ៉ុងហើយថែមទាំងឆ្លុះមុខខ្លួនឯងក្នុងកញ្ចក់ដែលថេយ៉ុងកាន់នោះឌឺថែមទៀត។

« ចូលវិញភ្លាមទៅសូមអង្វរ.! »Taehyungអស់ជម្រើសមានតែអង្វរតែម្តងទៅព្រោះមើលជុងហ្គុកដូចជាមិនចង់ចូលសោះ។

« អត់ចង់...ខ្ចិល.! កញ្ចក់1រៀលៗសោះចង់អោយយើងចូលផងឬ? បើថាចង់ណាស់ក៏ចូលខ្លួនឯងទៅ »Jungkookនិយាយបណ្តើរញ៊ាំនំបណ្តើរហើយថែមទាំងធ្វើមុខធ្វើមាត់ឌឺថែមទៀត ទឹកមុខរបស់ធ្វើអោយថេយ៉ុងចង់ហក់ធាក់ភ្លាមៗតែម្តង។

« ប្រញាប់ចូលវិញភ្លាមទៅ.! ចូលអោយលឿនៗទៅ »Taehyungថាហើយក៏ខាំមាត់យកកញ្ចក់ទៅខ្ទប់មុខរបស់នាយក្រាស់ចង់អោយនាយក្រាស់ចូលវិញ រីឯជុងហ្គុកវិញខំគេចសឹងតែបាក់.ក លេងមកចាប់មុខគេញាត់ចូលកញ្ចក់តែម្តងហើយក្មេងនេះ។

« មើស៎.! បាក់សម្រស់យើងអស់ហើយ »Jungkookរុញដៃថេយ៉ុងចេញមុននឹងទាញកញ្ចក់ពីដៃរបស់ថេយ៉ុងមកឆ្លុះមុខខ្លាចក្រែងបាក់សម្រស់ បន្ទាប់ពីឆ្លុះហើយនាយក៏ក្រវាត់កញ្ចក់នោះចោលធ្វើអោយប៉ះជាមួយដបស្រាដែលដាក់តាំងនៅជិតនោះ ខណៈនោះថេយ៉ុងក៏រហ័សស្ទុះទៅចាប់មានចាប់បានឯណាជ្រុលដៃធ្វើអោយបែកទាំងអស់ទាំងដែលជុងហ្គុកបោះចំតែមួយសោះ។

ប្រាវ~

សម្លេងបែកប្រាវផ្អើលអស់មួយហាង ខណៈនោះមេការក៏រហ័សរត់មកមើលទាំងតឹងចិត្ត រាល់ដងថេយ៉ុងធ្វើការយកចិត្តទុក្ខដាក់បានល្អខ្លាំងណាស់ប៉ុន្តែថ្ងៃនេះវិញកូរខ្លាំងតែម្តង។

« ហ៊ើយ.! គីម ថេយ៉ុងឯងបានធ្វើស្អីនឹង? ខ្ទេចអស់ហើយឃើញទេ »មេការស្រែកស្តីអោយថេយ៉ុងខ្លាំងៗធ្វើអោយនាយតូចសឹងតែចេញទឹកភ្នែក។

« នាងជ្រូក.! កុំស្រែកឮៗពេកថ្លង់ខ្លាំងណាស់ »Jungkookអង្គុយថាអោយមេការវិញធ្វើចរឹកដូចខ្លួនឯងម្ចាស់ហាងអញ្ចឹងទាំងដែលគ្មានលុយជាប់ខ្លួនសូម្បីមួយសេន🤣។

« នេះឯង? គីម ថេយ៉ុងចាប់ពីថ្ងៃនេះតទៅមិនបាច់មកធ្វើការទៀតនោះទេ ចេញឥឡូវនេះទៅ »មេការស្រែកដេញថេយ៉ុងខ្លាំងៗដែលជាហេតុនាំអោយនាយតូចចាប់ផ្តើមពេបមាត់យំព្រោះគេច្បាស់ជាគ្មានលុយនោះទេបើអត់ការងារធ្វើបែបនេះ។

បន្ទាប់មកថេយ៉ុងក៏បានទាញកាតាបរបស់គេដើរចេញពីហាងទាំងស្ងៀមស្ងាត់ ខណៈនោះជុងហ្គុកក៏បានក្រោកទៅតាមដែរដោយមុននឹងចេញទៅនាយបានទៅខ្សឹបដាក់ត្រចៀករបស់មេការនោះថា៖

« នាងដូចជាមិនទាន់ស្គាល់យើងទេមែនទេ? បីថ្ងៃទៀតបើនាងអាចនៅមានជីវិតលើផែនដីនេះទៀតកុំហៅយើងថាចន ជុងហ្គុកអោយសោះ »Jungkookថាហើយក៏បានដើរចេញទៅតាមថេយ៉ុងបាត់ រីឯមេការវិញបានត្រឹមឈរភ័យម្នាក់ឯង។

ជុងហ្គុកដើរតាមថេយ៉ុងពីក្រោយរហូតនាយតូចដើរមិនងាកក្រោយនោះទេ មើលទៅប្រហែលជាខូចចិត្តខ្លាំងហើយ។

« ឈប់សិនអាក្មេងឈ្លើយ.! »Jungkookរត់ទៅចាប់ដៃរបស់ថេយ៉ុងអោយឈប់បន្ទាប់ពីនាយតូចគិតតែពីដើរទៅមុខមិនឈប់។

« លែងខ្ញុំ.! ឆាប់ចេញពីជីវិតរបស់ខ្ញុំភ្លាមទៅ »Taehyungក្រវាស់ដៃជុងហ្គុកចេញមុននឹងដើរទៅខាងមុខបន្តទៀត រីឯជុងហ្គុកវិញក៏បានដើរតាមនាយតូចបណ្តើររួចនិយាយបណ្តើរ។

« ចង់ធ្វើឃាតករទេ? យើងនឹងបង្រៀនឯង.! ហើយមានលុយចាយច្រើនៗថែមទៀត...ចាប់អារម្មណ៍ទេ? »Jungkookនិយាយធ្វើដូចជាការងារឃាតករជាការងារទូរទៅអញ្ចឹង។

« បើធ្វើឃាតករសម្លាប់មាន់សម្លាប់ទាខ្ញុំនឹងធ្វើប៉ុន្តែបើឃាតករសម្លាប់មនុស្សខ្ញុំមិនធ្វើដាច់ខាត »Taehyungងាកមកតបជាមួយជុងហ្គុកវិញទាំងមុខក្រញូវ ខឹងជុងហ្គុកមិនទាន់បាត់។

« នៅស្រុករបស់ឯង អ្នកអា.កមាន់ទាគេហៅឃាតករឬយ៉ាងមិច? »Jungkookសួរទាំងហួសចិត្តនឹងរាងតូចជាខ្លាំង គេបបួលធ្វើឃាតករទៅចេញសម្លាប់មាន់ទាទៅវិញ វាមិនសម(;'༎ຶٹ༎ຶ')។

« ឈប់មកតាមខ្ញុំទៀត.! មិនអញ្ចឹងទេខ្ញុំនឹងវាយលោកអោយបែកមុខពុំខាន »Taehyungថាហើយក៏ដើរទៅមុខមួយជំហ៊ានជុងហ្គុកក៏ដើរតាមទៀត គេដើរ2ជំហ៊ានជុងហ្គុកដើរពីរជំហ៊ានដែរ។

« អញថាទ្រាំមិនបានទេ.! »Taehyungថាហើយក៏ស្ទុះមកបោចសក់របស់ជុងហ្គុករួចក៏ខ្ញៅដៃរបស់ជុងហ្គុករហូតដល់ចេញឈាមរឹមៗ។

« អូយ.! ឈឺណាស់អាក្មេងឆ្កួត.! ជាបិសាចកញ្រ្ជោងសមែនទេនៀក? »Jungkookស្រែកព្រោះថេយ៉ុងហក់មកបោចសក់គេលឿនពេករកតែគេចាប់មិនទាន់ ក្មេងនេះកាចមិនធម្មតាមែន។

« ស្អីគេ? ខ្មោចចេះឈឺ »Taehyungឈប់បោចសក់របស់ជុងហ្គុកមុននឹងប្តូរមកសម្លឹងមុខជុងហ្គុកភ្លឹសៗ ស្មានតែមិនចេះឈឺហើយតើស៎។

« ខ្មោចគ្មានបេះដូងមែន? »Jungkookសម្លក់មុខថេយ៉ុងប៉ុន្តែមិនបានរករឿងថេយ៉ុងវិញនោះទេព្រោះនាយមានអារម្មណ៍ថាខុសដែលធ្វើអោយថេយ៉ុងត្រូវគេបណ្តេញចេញពីការងារ។

« ចេះឈឺក៏ល្អ.! ឌឹប »Taehyungថាហើយក៏យកជើងធាក់ចំអាអូនតូចរបស់ជុងហ្គុកមួយជើងមុននឹងរត់ចេញទៅយ៉ាងលឿន។

« អូយ.! អាក្មេងចង្រៃ »Jungkookខ្ទប់អាអូនតូចរបស់ខ្លួនទន់ជង្គង់នៅលើថ្នល់ម្នាក់ឯង ទាត់ចំកន្លែងណាមិនទាត់ មកទាត់ចំកន្លែងសំខាន់ទៀតអួលដល់ប្រម៉ាត់🥳។

Skip✨

Taehyungមកដល់ផ្ទះភ្លាមនាយក៏រហ័សបិទទ្វាចាក់សោរភ្លែតមុននឹងចូលទៅគេងលើគ្រែដាក់ដៃគងថ្ងាស់ពិបាកចិត្តម្នាក់ឯង មិនគួរណានាយត្រូវជួបជាមួយខ្មោចឆ្កួតអញ្ចឹងសោះ។

តុកៗ~

មិនទាន់បានប៉ុន្មានផងសម្លេងគោះទ្វាក៏បានបន្លឺឡើង ខណៈនោះថេយ៉ុងក៏រហ័សរត់ទៅមើលតាមបង្អួចទើបឃើញថាជុងហ្គុកកំពុងតែឈរនៅខាងមុខនោះ គ្រាន់តែឃើញនាយក្រាស់ភ្លាមថេយ៉ុងក៏បុកពោះតែម្តងហើយក៏ឆ្ងល់ថាហេតុអ្វីជុងហ្គុកមករកផ្ទះគេឃើញ។

« ហឺយ.! ជៀសមិនផុតពិតមែន »Taehyungនិយាយទាំងពេបមាត់រកយំ គ្រាន់តែឃើញជុងហ្គុកភ្លាមនាយសឹងតែស្រែកយំអោយបែកមេឃទៅហើយ ខំតែអរស្មានតែជៀសផុតហើយ។

« កម្លោះស្តូកហើយនៅស្លៀកលីអូរូបHello Kittyទៀត.! »Jungkookដើរទៅទាញលីអូដែលកំពុងតែហាលនៅខាងមុខផ្ទះនោះយកមកឆែកមើលធ្វើដូចជាមិនធ្លាប់ឃើញលីអូអញ្ចឹង នាយក្រាស់ទាញមើលចុះមើលឡើងស្រាប់តែលើកយកទៅហិត🤣។

« អាយ.! អាចង្រៃអើយ...ហិតធ្វើស្អីហាស៎? ហិកៗ »Taehyungស្រែកយំប្រកាច់ប្រកិននៅលើផ្ទះម្នាក់ឯងនូវពេលដែលឃើញនាយក្រាស់យកលីអូរបស់គេទៅហិត ខ្មោចនេះរោគចិត្តសាហាវ។

« កុំចេញមកអោយសោះ.! ហ៊ានតែចេញមកយើងនឹងចាប់ឯងបឺតមាត់ទាល់តែដាច់ខ្យល់ស្លាប់តែម្តង »Jungkookនិយាយទាំងមុខស្មើរមុននឹងដើរទៅរុះរើរបស់របរមុខផ្ទះរបស់ថេយ៉ុងបន្ត នាយក្រាស់ដើរទៅមើលកង់កញ្ចាស់របស់ថេយ៉ុងរួចក៏ចូលទៅចាប់ដកកង់របស់ថេយ៉ុងជា3_4ចំណែកហើយក៏ក្រវាត់ចោលពេញនឹង។

« ឈប់ភ្លាមទៅ.! ហ៊ើយ...រលាយអស់ហើយ គ្មានសល់ទេ »Taehyungស្រែករត់ចុះមកខាងក្រោមវិញព្រោះនាយស្រឡាញ់កង់នេះណាស់ កង់នេះជាកង់របស់លោកយាយគេទិញអោយតាំងពីតូច ហើយក៏មកត្រូវខ្ទេចដោយសារលោកខ្មោចម្នាក់នេះទៅវិញមិនបានទេគេត្រូវតែចុះទៅឃាត់🥲។

TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

Continue Reading

You'll Also Like

215K 20.1K 81
បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុ...
80.9K 20.1K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
38.6K 2.7K 72
ဖတ်ကြည့်နော်😉😉
35.9K 2.5K 21
The forth Mafia Second story of Unknowns January 16......May 14,2022