Episode 39 : អូនយល់គ្រប់យ៉ាង.!

1.6K 181 3
                                    


ចំណាយពេលត្រឹម5នាទីជុងហ្គុកក៏បានមកដល់មន្ទីពេទ្យដែលនៅជិតខ្លឹបស្រាប់នោះ ក្រុមគ្រូពេទ្យបានបញ្ជូនថេយ៉ុងចូលបន្ទប់ពិនិត្យស្របពេលដែលជុងហ្គុកនៅរងចាំខាងក្រៅទាំងស្លន់ស្លោ។

« លោកជាសាច់ញាតិអ្នកជំងឺដែលចូលពិនិត្យមុននេះមែនទេ? »Doctorស្រីម្នាក់ដើរចេញមកសួរជុងហ្គុកបន្ទាប់ពីពិនិត្យអស់មួយសន្ទុះធំ។

« បាទ.! មែនហើយ តើគេយ៉ាងមិចហើយអ្នកគ្រូពេទ្យ? »Jungkookគ្រាន់តែឃើញពេទ្យចេញមកភ្លាម នាយក៏រហ័សក្រោកឡើងដើរមកឈរទល់មុខពេទ្យស្រីម្នាក់នោះ។

« តើអ្នកជំងឺធ្លាប់ទៅពិនិត្យសុខភាពឬអត់? »Doctorសួរទៅកាន់ជុងហ្គុកស្របជាមួយទឹកមុខតានតឹងស្មានមិនត្រូវ។

« បាទគឺធ្លាប់កាលពីប៉ុន្មានថ្ងៃមុន.! »Jungkook

« អូ.! អញ្ចឹងលោកគួរតែដឹងអំពីអាការៈរបស់អ្នកជំងឺហើយត្រូវទេ? ជំងឺរបស់គេកាន់តែវិវត្តិជាលំដាប់ យល់ល្អគួរតែទទួលការវះកាត់កាន់តែលឿនកាន់តែល្អ.! បើចង់អោយអ្នកជំងឺមានសុវត្តិភាពគួរតែវះកាត់ក្នុងសប្តាហ៍នេះ...ហើយមួយទៀតលោកគួរតែមើលថែរអ្នកជំងឺអោយបានដិតដល់ ខ្ញុំបានឃើញស្នាមលើខ្លួនរបស់គេ.! គេកំពុងខ្សោយ សូមកុំធ្វើអ្វីធ្ងន់ៗប៉ះពាល់លើរាងកាយគេអី ជាពិសេសគឺត្រង់ពោះ.! សង្ឈឹមថាលោកនឹងបញ្ចុះបញ្ចូលអ្នកជំងឺអោយគេព្រមទទួលការវះ »Doctorនិយាយរៀបរាប់ប្រាប់តាមអាការៈជំងឺរបស់ថេយ៉ុង ធ្វើអោយជុងហ្គុកស្រឡាំងកាំងនឹងសម្តីរបស់ពេទ្យ តើជំងឺរបស់ថេយ៉ុងកាន់តែធ្ងន់ធ្ងរហើយឬ?

« បាទអ្នកគ្រូពេទ្យ.! »Jungkookងក់ក្បាលតិចៗមុននឹងដើរហួសDoctorសម្តៅទៅបន្ទប់អ្នកជំងឺដែលគ្រូពេទ្យប្តូរអោយថេយ៉ុងមុននេះ។

មកដល់ខាងក្នុងក៏បង្ហាញអោយឃើញកាយតូចស្លេកស្លាំងកំពុងតែសន្លប់ស្តូកស្តឹងនៅលើគ្រែពេទ្យ នាយចាប់ផ្តើមមានអារម្មណ៍ថាភ័យនូវពេលដែលឃើញសភាពរបស់ថេយ៉ុងបែបនេះ។

« ... »Jungkookដើរទៅអង្គុយលើសាឡុងស្របពេលដែលភ្នែកសម្លឹងមើលថេយ៉ុងមិនដាក់ភ្នែក នាយសម្លឹងយ៉ាងស្ងៀមស្ងាត់ហាក់ដូចជាកំពុងតែគិតរឿងអ្វីម្យាង ដោយសារគិតច្រើនធ្វើអោយនាយឈឺក្បាលទើបជុងហ្គុកបិទភ្នែកដាក់ក្បាលទៅក្រោយផ្អែកនឹងសាឡុងសង្ងំគេងតែម្តង។

💙Make you mine🦋[ ចប់ ]Where stories live. Discover now