Episode 10 : លោកប្តី.!

2.2K 239 0
                                    


   Jungkookបីថេយ៉ុងយកមកដាក់ក្នុងអាងទឹកទាំងវេទនាព្រោះនាយតូចស្រែកដូចជ្រូកចាក់.កអញ្ចឹងទាំងដែលនាយមិនទាន់បានធ្វើអ្វីសូម្បីបន្តិច។

« ឆាប់ចេញភ្លាមទៅ.! ខ្ញុំឈឺជើងមិនបានឈឺដៃនោះទេដូចច្នេះហើយខ្ញុំអាចងូតទឹកខ្លួនឯងបាន »Taehyungដេញជុងហ្គុកចេញវិញបន្ទាប់ពីនាយក្រាស់យកគេមកដាក់ក្នុងអាងរួចរាល់ រីឯនាយក្រាស់វិញដូចជារារែកមិនចង់ចេញយ៉ាងមិចមិនដឹង។

« ចេញឬមិនចេញ? អត់ឃ្លានចង់មើលរាងកាយគេម្លេះហាស៎? ប្រយ័ត្នដង្កូវរុកភ្នែកទៅ »Taehyungស្រែកអោយជុងហ្គុកទាំងមុខរកយំព្រោះមើលទៅជុងហ្គុកដូចជាក្បាលរឹងដល់ហើយ ដេញមិនព្រមទៅសោះ។

« ចេញក៏បាន...អាណិតក្មេង »Jungkookខ្ចិលធ្វើបាបទើបព្រមដើរចេញទៅប៉ុន្តែមិនបិទទ្វាបន្ទប់ទឹកអោយថេយ៉ុងនោះទេ។

« នែ.! បើមិនបិទទ្វាផងអោយខ្ញុំងូតយ៉ាងមិច? »Taehyungស្រែកសួរអ្នកខាងក្រៅទាំងហួសចិត្តមែនទែន អោយចេញក៏ចេញពិតមែនសូម្បីតែទ្វាក៏មិនបិទអោយផង ពិតជាប្រពៃមែនទែន។

« ទ្វាបើកប៉ុន្តែយើងបិទភ្នែកទេតើ »សម្លេងនាយក្រាស់ឆ្លើយតបធ្វើប្រងើយ និយាយរួមគឺឌឺតែម្តង។

« ហើយបើបិទទ្វាទៅវាយ៉ាងមិច? »Taehyungខឹងចិត្តស្ទើរតែស្រែកយំទៅហើយ តាមចិត្តខឹងចង់តែដើរទៅទះជុងហ្គុកអោយណាណីទេប៉ុន្តែគួរអោយស្តាយដែលគេដើរមិនរួចបានត្រឹមស្រមៃប៉ុណ្ណោះ ដោយសារតែគ្មានការឆ្លើយតបទើបថេយ៉ុងបង្ខំចិត្តងូតទាំងទ្វាចំហបែបនេះ នាយងូតទាំងតឹងចិត្តបំផុតមានអារម្មណ៍ថាខ្លួនឯងកំពុងតែឈរស្រាតកណ្តាលវាលខ្សាចអញ្ចឹង។

« រួចហើយ.! »បន្ទាប់ពីងូតរួចរាល់ថេយ៉ុងក៏បានយកអាវកន្សែងយកមកស្លៀកមុននឹងស្រែកហៅជុងហ្គុកអោយមកយកគេ រីឯជុងហ្គុកវិញក៏រហ័សទាន់ចិត្តទៀតគ្រាន់តែហៅភ្លាមក៏មកដល់ភ្លែតតែម្តង។

« ចាប់ពីពេលនេះទៅឯងត្រូវហៅយើងថាប្តីព្រោះឯងបានជួលយើងរួចហើយ.! បើមិនហៅយើងបែបនេះទេនោះយើងនឹងចាត់ទុកថាឯងមិនបានហៅ »Jungkookនិយាយចង់មានន័យថាបើថេយ៉ុងមិនហៅគេប្តីទេនោះ គេនឹងមិនបម្រើថេយ៉ុងឡើយ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now