Episode 46 : វត្ថុអនុស្សាវរីយ៍ចុងក្រោយ.!

2.1K 247 16
                                    


បន្ទាប់ពីជុងហ្គុកដើរចេញទៅបាត់ លោកគីមក៏បោះជំហ៊ានសម្តៅទៅរកកូនប្រុសទាំងគ្មានកម្លាំង ទន់ដៃទន់ជើងអស់នូវពេលដែលបានឃើញទឹកមុខស្លេកស្លាំងរបស់កូនប្រុសកំពុងដេកស្លាប់។

« ថេយ៍ហា៎ងើបឡើងវិញមក.! ក្រែងឯងប្រាប់យើងថាឯងស្រឡាញ់យើងនោះអី?..ហិកៗ..ហេតុអ្វីក៏ឯងដាច់ចិត្តដាក់យើងម្លេះ? ហេតុអ្វីឯងទៅចោលយើង.! ក្រោកមកនិយាយជាមួយយើងវិញមកថេយ៍.! យើងទៅស្រុកយើងវិញ ទៅធ្វើថេយ៍ពីមុនវិញណា៎ ក្រោកឡើងមក »Jiminស្រែកយំអន្រួនរាងកាយមិត្តតិចៗទាំងទឹកភ្នែកហូរចុះមកមិនឈប់ ដំបូងឡើយគេខំតែសប្បាយចិត្តថាថេយ៉ុងនឹងមានក្តីសុខនូវពេលដែលចាកចេញពីជុងហ្គុកប៉ុន្តែចុងក្រោយថេយ៉ុងបែរជាស្លាប់ចោលគេទៅវិញ។

« ប៉ាសុំទោស.! »លោកKimដែលឈរយ៉ាងស្ងៀមស្ងាត់សម្លឹងទៅកូននោះក៏ពោលឡើងតិចៗទាំងស្រក់ទឹកភ្នែកកូនប្រុសចុះមក ស្របពេលដែលដៃរបស់គាត់លើកទៅអង្អែលក្បាលថេយ៉ុងតិចៗ។

« ប៉ាសម្លាប់កូន.! ប៉ាជាមនុស្សអាក្រក់ ពួកយើងជួបគ្នាមិនទាន់បានប៉ុន្មានផងកូនក៏ដាច់ចិត្តទៅចោលប៉ាហើយមែនទេ? »លោកគីមនិយាយដាក់រាងកាយដែលគ្មានវិញ្ញាណទាំងមានការស្តាយក្រោយជាខ្លាំង ស្តាយដែលចង់យកកូនជាផលប្រយោជន៍ ស្តាយដែលជ្រុលដៃបាញ់កូនខ្លួនឯង។

   ងាកមកមើលJungkookឯណ្ណេះវិញ ពេលនេះនាយកំពុងតែបើកឡានសម្តៅទៅវិមានMinវិញទាំងមុខស្មើរ ខួរក្បាលចេះតែគិតដល់ថេយ៉ុងមិនឈប់ប៉ុន្តែនាយព្យាយាមតាំងចិត្តធ្វើមិនខ្វល់ខ្វាយ។

« លោកអ៊ុំថេយ៉ុងយ៉ាងមិចហើយ? គេមិនបានមកវិញជាមួយលោកអ៊ុំទេឬ? »Yoongiគ្រាន់តែឃើញអ្នកជាអ៊ុំដើរចូលមកភ្លាមនាយក៏រហ័សស្ទុះក្រោកឈរឡើងពីសាឡុងទៅសួរជុងហ្គុកព្រោះនាយបានដឹងថាថេយ៉ុងលួចរត់ចេញពីពេទ្យប៉ុន្តែមិនទាន់ដឹងហេតុការណ៍បន្ទាប់នៅឡើយទេ។

« វាងាប់បាត់ហើយ.! »Jungkookឆ្លើយហីៗមុននឹងដើរឡើងទៅខាងលើបាត់ដោយមិនអោយយ៉ុនហ្គីសួរអ្វីទាន់ រីឯយ៉ុនហ្គីវិញក៏មិនទាន់ជឿរសម្តីជុងហ្គុកដែរព្រោះគិតថាមកពីជុងហ្គុកខឹងថេយ៉ុងទើបគេនិយាយចេញមកបែបនេះ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now