Episode 9 : ចោរ.!

1.8K 228 0
                                    


   ថេយ៉ុងឈរបិទភ្នែកទាំងភ័យញ័រដៃញ័រជើងនូវពេលដែលឃើញជុងហ្គុកដើរអូសជើងសម្តៅមករកនាយដូចជាZombieអញ្ចឹង ខណៈនោះជុងហ្គុកក៏ដើរមកអោបចង្កេះរបស់គេដើម្បីទប់លំនឹងខ្លួន។

« ជួយយើងបន្តិចទៅ »Jungkookនិយាយប្រាប់ថេយ៉ុងទាំងទន់ខ្លួនដើរសឹងតែលែងរួចព្រោះក្បាលរបស់គេបុកនឹងថ្មធ្ងន់ធ្ងរគួរសម រីឯថេយ៉ុងវិញនាយក៏បើកភ្នែកឡើងសន្សឹមៗឃើញថាជុងហ្គុកកំពុងតែដាក់ក្បាលលើស្មាររបស់គេហើយឈាមហូរឡើងដាបពេញអាវរបស់នាយទៅហើយ។

« ខ្មោចចេះបែកក្បាលដែរឬ? »Taehyungកាលដែលឃើញបែបនេះមិនគិតចង់ជួយទេបែរជាសួរសំណួរប្លែកៗទៅកាន់ជុងហ្គុកដែលកំពុងតែឈឺក្បាលស្ទើរសន្លប់នោះទៅវិញ។

« អាក្មេងចង្រៃអើយ.! ទាល់តែយើងស្លាប់ទើបឯងព្រមជួយមែនទេ? »Jungkookដោយសារអត់ទ្រាំមិនបានក៏ស្តីអោយបន្តិចទៅទើបថេយ៉ុងព្រមគ្រានាយឡើងទៅខាងលើវិញ មកដល់ខាងលើវិញក៏ជ្រោះផ្លូវជាមួយយ៉ុនហ្គីដែលរៀបនឹងចុះទៅល្មម។

« លោកអ៊ុំ.? អឺរ...ពួកឯងប្រញាប់យកអ៊ុំយើងទៅមន្ទីពេទ្យទៅ »Yoongiគ្រាន់តែឃើញជុងហ្គុកភ្លាមនាយភ័យសឹងតែចេញនោមទៅហើយ ភ័យមធ្យមទេអាងុំជុងហ្គុកតាមសម្លក់មុខគេទៀត។

« មិនបាច់ទេ.! អោយតែថេយ៉ុងលាងរបួសអោយយើងទៅបានហើយ »Jungkookប្រកែកមិនព្រមទៅពេទ្យហើយក៏ទាមទារអោយថេយ៉ុងលាងរបួសអោយទៀត។

« ហេតុអ្វីជាខ្ញុំ? »Taehyungលើកដៃចង្អុលខ្លួនឯងទាំងមុខឡេឡឺ គ្រាន់តែលាងរបួសសោះសុទ្ធតែកម៉្មងអ្នកលាងអោយទៀតಠ_ಠ។

« ទាល់តែមានពេទ្យស្អាតទើបរបួសឆាប់ជា »Jungkookនិយាយហីៗមុននឹងដើរទៅអង្គុយលើសាឡុងដោយមានអ្នកបំរើរបស់យ៉ុនហ្គីជួយគ្រាទៅ រីឯថេយ៉ុងឈរគាំងមួយសន្ទុះមុននឹងត្រូវយ៉ុនហ្គីហុចប្រអប់ថ្នាំអោយ។

« ហឺស.! ទាមទារមើលតែកូនក្មេងទៅហើយ »Taehyungរអ៊ូបន្តិចមុននឹងកញ្ចក់ប្រអប់ថ្នាំពីដៃរបស់យ៉ុនហ្គីយកទៅអង្គុយជិតជុងហ្គុកដែលកំពុងតែអង្គុយចាំនាយរួចជាស្រេច។

   បន្ទាប់មកថេយ៉ុងក៏ចាប់ផ្តើមលាងរបួសដែលបែកនោះដោយរបួសនោះនៅចំណុចខាងលើត្រចៀកបន្តិច ថេយ៉ុងចេះតែចាក់ជូតៗមិនដឹងជាទឹកស្អីខ្លះទេចេះតែដាក់ៗអោយតែរួចពីដៃទៅព្រោះគេមិនសូវស្គាល់ថ្នាំពេទ្យទំនើបៗបែបហ្នឹងទេ ចំណែកឯជុងហ្គុកវិញថេយ៉ុងបុករុកក្បាលប៉ុណ្ណឹងហើយមិនហ៊ានស្រែកសូម្បីបន្តិចហើយថែមទាំងសម្លឹងមុខថេយ៉ុងយ៉ាងស្លុងអារម្មណ៍ថែមទៀត។( ទម្រាំហើយធ្លាយខួរល្មមXD(;'༎ຶٹ༎ຶ')

💙Make you mine🦋[ ចប់ ]Where stories live. Discover now